ទម្លាយចរិតពិតរបស់តារាចម្រៀងស្រី ឱក សុគន្ធកញ្ញា

ថ្មីៗនេះ នៅលើបណ្ដាញសង្គមហ្វេសប៊ុក បានទម្លាយរឿងពិតមួយរបស់តារាស្រីប្រចាំផលិតកម្មរស្មីហង្សមាស គឺកញ្ញា ឱក សុគន្ធកញ្ញា  ដែលកំពុងតែមានប្រជាប្រិយភាពខ្លាំងក្លាបំផុតនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានមហាជនជាទស្សនិកជន និងជាអ្នកគាំទ្របានពោលសរសើររូបនាងមិនដាច់ពីមាត់ពីសមត្ថភាពច្រៀង និង រូបសម្បត្តិដ៏ស្រស់សោភា ។

ចាប់តាំងពីបានចូលប្រឡូកសិល្បៈនៅក្នុងអំឡុងឆ្នាំ 1999 តារាស្រីរូបនេះបានផ្លាស់ប្ដូរទ្រនំជ្រកអស់ជាច្រើនផលិតកម្មមកហើយ នៅក្នុងនោះរួមមាន ផលិតកម្ម​ រស្មីស្ទឹងសង្កែ , U2 , ចេនឡា CB , Sunday , Rock និងផលិតកម្មរស្មីហង្សមាស ចុងក្រោយគេ  តែនៅក្រៅពិភពសិល្បៈ និងខាងក្រោយឆាកវិញ ពុំសូវមាននរណាម្នាក់បានដឹងពីរឿងពិតរបស់តារាស្រីរូបនេះឡើយ  ទើបតែថ្មីៗនេះ ស្រាប់តែថ្មីៗនាងបានរៀបរាប់អំពីអត្តចរិតពិតរបស់ខ្លួន ព្រមទាំងបង្ហាញជា VIdeo Live នៅលើហ្វេសប៊ុកទៀតផង។

តារាស្រីវ័យ 30 ឆ្នាំរូបនេះបានបង្ហាញវត្តមាននៅក្នុងកម្ម​វិធីសិក្ខាសាលា SUPER WOMEN ដោយធ្វើការចែករំលែកនូវបទពិសោធនៅក្នុងជីវិតរហូតក្លាយជាតារាចម្រៀងល្បីឈ្មោះ។ អាថ៌កំបាំងមួយដែល ឱក សុគន្ធកញ្ញា បានទម្លាយប្រាប់មហាជនបានឱ្យដឹងនោះគឺ «កាលពីនៅកុមារភាពនាងខ្ញុំមានអត្តចរិតដូចក្មេងប្រុស ច្រងេងច្រងាង មិនសុភាពរមទម្យដូចក្មេងស្រីដទៃឡើយ ហេតុនេះហើយទើបធ្វើឱ្យឪពុកម្តាយរបស់នាងខ្ញុំ សម្រេចចិត្តឱ្យនាងខ្ញុំទៅរៀនរាំរបាំបុរាណ នៅសាលាវិចិត្រសិល្បៈ ដែលរបាំនោះមានសភាពទន់ភ្លន់ជាទីបំផុត»។ ដើម្បីឱ្យកាន់តែជ្រាបច្បាស់សូមទស្សនាវីដេអូនៅខាងក្រោមនេះ៖

Advertisement