ឃ្លាតពីសិល្បៈយូរហើយ ! តួស្រី សាន់ ឆាយ មានសភាពបែបនេះ…

តាមរយៈសារព័ត៌មាន Teenee បានចេញផ្សាយនៅថ្ងៃទី 22 ខែធ្នូ ឆ្នាំ2017 នេះ បានឱ្យដឹងថា បើទោះបីជាបច្ចុប្បន្ននេះតារាស្រី Barbie Hsu បានឃ្លាតឆ្ងាយពីសិល្បៈអស់រយៈពេលយូរហើយ ថែមទាំងបានរៀបការមានកូនពីរនាក់ហើយក្ដី តែភាពស្រស់ស្អាត និងក្មេងជាងវ័យរបស់នាងនៅតែមិនផ្លាស់ប្ដូរ។ សម្រាប់តារាស្រីរូបនេះ ត្រូវបានមហាជនស្គាល់យ៉ាងច្បាស់ថាជា « តួស្រី សាន់ ឆាយ » ដែលបានសម្ដែងនៅក្នុងរឿង F4 រដូវកាលទី 1 របស់ប្រទេសចិន។

គួររំឭកផងដែរថា ក្រៅពីរឿង F4 ឬ Meteor Garden ហើយនោះ តារាស្រីរូបនេះក៏បានសាងកេរ្តិ៍ឈ្មោះល្បីល្បាញតាមរយៈខ្សែភាពយន្ដធំៗជាច្រើន ដូចជារឿង The Ghost Inside ជាប្រភេទរឿងខ្មោច ភ័យរន្ធត់ ព្រឺព្រួច និងលាយលំមនោសញ្ចេតនា ដែលផលិតនៅឆ្នាំ2011 និងរឿងភាគរបស់តៃវ៉ាន់ដែលល្បីបំផុតមានចំណងជើងថា “Mars” នៅឆ្នាំ2011 ដូចគ្នា ហើយអ្នកនាងជាអ្នកច្រៀងចម្រៀងក្នុងរឿងភាគនេះថែមទៀតផង។ តារាស្រីរូបនេះបានរៀបអាពាហ៍ពិពាហ៍ជាមួយអ្នកជំនួញល្បីឈ្មោះ និងមានបុត្ររួមគ្នា 2 នាក់ ហើយអ្នកនាងមានអាយុ 41 ឆ្នាំហើយ។

គួរបញ្ជាក់ផងដែរថា ប៉ុន្មានថ្ងៃមុននេះអ្នកនាង សាន់ ឆាយ បានបង្ហោះរូបនៅលើបណ្ដាញសង្គមជាច្រើនសន្លឹក ដែលបង្ហាញឱ្យឃើញពីជីវិតឯកជនរបស់អ្នក ជាមួយក្រុមគ្រួសារនាពេលបច្ចុប្បន្ននេះ។ ចង់ដឹងថា អ្នកនាងមានសភាពបែបណានោះ សូមទស្សនារូបភាពទាំងឡាយខាងក្រោមនេះ៖

Advertisement