ទឹកចិត្តសប្បុរសធម៌របស់តារាស្រី ដេននី ក្វាន់ ល្បីដល់សារព័ត៌មានវៀតណាម

នៅថ្ងៃទី 22 ខែធ្នូ ឆ្នាំ2017 នេះ គេហទំព័រសារព័ត៌មានវៀតណាមមួយបានចេញផ្សាយថា « តារាស្រីកូនកាត់ខ្មែរ-អាមេរិក បានបរិច្ចាគដោយទឹកចិត្ត ជាជាងធ្វើកម្មវិធីជប់លៀង»។ ពិតជាមិនធម្មតាមែនតារស្រីសិចស៊ី ដេននី ក្វាន់ បានបង្ហាញពីទឹកចិត្តសប្បុរធម៌រហូតល្បីដល់ប្រទេសវៀតណាម ក៏ដោយសារតែស្រស់ និងភាពសិចស៊ីរបស់នាងផងនោះ ទើបធ្វើឱ្យនាងមានប្រជាប្រិយភាពឡើងកូដដល់កម្រិតនេះ។ គេទំព័រសារព័ត៌មានមួយនេះ បានស្ងើចសរសើរពីនាងមិនដាច់ពីមាត់ឡើយ ថែមទាំងបានបង្ហោះពីសកម្មភាពសប្បុធម៌របស់នាង ជាមួយនឹងគូស្នេហ៍របស់នាង ឱ្យមហាជនវៀតណាមយកគំរូតាមថែមទៀតផង។

ភាពស្រស់ស្អាតជារឿងមួយឡែក ក៏ប៉ុន្ដែទឹកចិត្តសប្បុរសធម៌ និងក្ដីស្រឡាញ់ចំពោះប្រជាជនក្រីក្រ គឺជារឿងសំខាន់មួយដើម្បីជួយការងារសង្គម។ គួររំឭកផងដែរថា រូបភាពខាងក្រោមនេះ គឺជាពេលតារាស្រីរូបនេះបានបានធ្វើដំណើរទៅកាន់ខេត្តព្រៃវែងជាមួយនឹងក្រុមការងារដើម្បីចែកសម្ភារសិក្សា និងកង់មួយចំនួនជូនដល់ប្អូនៗកុមារទីទាល់ក្រនៅក្នុងឃុំអង្គរ ស្រុកមេសាង ខេត្តព្រៃវែង។ នាងបានបញ្ជាក់ឱ្យដឹងថា «នាងខ្ញុំបានបង្វែរការសម្តែងគ្រប់សកម្មភាពក្នុងសិល្ប: មកបង្កើតសកម្មភាពមនុស្សធម៏ដោយចេញពីចិត្ត ចេញពីបេះដូង ទោះបីតិចក្តីច្រើនក្តី ទៅតាមលទ្ធភាពដែលនាងខ្ញុំមាន និងអាចធ្វើបាន។ ដូចជាម្សិលមិញនេះ ថ្ងៃទី 1 ខែធ្នូ ឆ្នាំ 2017 នាងខ្ញុំបាននាំយកនូវអំណោយសម្ភារសិក្សាផ្សេងៗដូចជា កង់3គ្រឿង សៀវភៅ ប៊ិច ខ្មៅដៃ ជ័រលុប និង បន្ទាត់ ចំនួន490ឈុត(សម្រាប់490នាក់) ព្រមទាំងថវិកាបន្តិចបន្តួចទៅចែកជូនបងប្អូន និងលោកគ្រូ-អ្នកគ្រូដែលមានវត្តមាននៅសាលាបឋមសិក្សា សូរ ដែលស្ថិតនៅភូមិសូរថ្មី ឃុំអង្គរ ស្រុកមេសាង ខេត្តព្រៃវែង ដើម្បីជួយសម្រួលដល់ភាពខ្វះខាតរបស់ពួកគាត់»។

នៅក្នុងទឹកចិត្តសប្បុរស និងការចូលរួមចែករំលែកក្ដីស្រឡាញ់ដែលជាផ្នែកមួយនៃការជួយការងារសង្គម តារាសិចស៊ីរូបនេះបានបញ្ជាក់បន្ថែមថា «មូលហេតុដែលនាងខ្ញុំធ្វើសកម្មភាពមួយនេះឡើង គឺដោយសារនាងខ្ញុំធ្លាប់នឹកស្រមៃកាលពីនាងខ្ញុំនៅតូចៗរៀននៅបឋមសិក្សា គឺនាងខ្ញុំធ្លាប់ឈររង់ចាំទទួលអំណោយបែបនេះដោយសប្បាយចិត្ត ទើបមកដល់ថ្ងៃនេះ ពេលនេះ វេលានេះខ្ញុំបានធ្វើសកម្មភាពមួយនេះឡើង។ ខ្ញុំសន្យានឹងខ្លួនឯងថា ខ្ញុំនឹងបន្តការងារផ្សេងៗទៀតដែលទាក់ទងនឹងមនុស្សធម៏តាមរយៈរូបភាពផ្សេងៗទៀតជូនដល់អ្នកដែលខ្វះខាត ។ វប្បធម៌ចែករំលែកមួយនេះ វាធ្វើឱ្យនាងខ្ញុំមានអារម្មណ៍ជ្រះថ្លា សប្បាយរីករាយ ពេញចិត្តនឹងធ្វើ ហើយនឹងបន្តធ្វើវាទៀតតាមលទ្ធភាពនាងខ្ញុំ»៕

Advertisement