សុខ ពិសី ទម្លាយអាថ៌កំបាំងដែលធ្វើឱ្យនាងមិនងាយធ្លាក់ប្រជាប្រិយភាព

នៅថ្ងៃទី4 ខែធ្នូ ឆ្នាំ2017 នេះ នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក កំពុងតែភ្ញាក់ផ្អើលជាខ្លាំងចំពោះសារប៉ុន្មានឃ្លាដ៏មានន័យខ្លឹមសាររបស់តារាចម្រៀង សុខ​ ពិសី ដែលបានបង្ហាញពីការលើកទឹកចិត្ត ការជួយយកអាសាគ្នាក្នុងគ្រាមានទុក្ខលំបាក ការសាងអំពើល្អនៅក្នុងសង្គម និងជាពិសេស គឺការបង្កើតមិត្តភាព ដែលជាមូលហេតុធ្វើឱ្យតារាស្រីរូបនេះ មិនងាយធ្លាក់ប្រជាប្រិយភាព និងមានញាតិមិត្តស្រឡាញ់រាប់អានរូបនាងច្រើនឡើងៗ។

តារាប្រចាំទ្រនំផលិតកម្ម សាន់ដេ រូបនេះបានបង្ហោះសារដែលជាអាវុធទាក់យកចិត្តអ្នកគាំទ្រនៅលើហ្វេសប៊ុកថា «ជឿអត់ថា ការសាងអំពើ់ល្អ និងជួយឱ្យអ្នកដទៃជួបតែរឿងល្អ ធ្វើជាមនុស្សត្រូវចេះដឹងគុណអ្នកដែលធ្លាប់ជួយយើងពេលយើងលំបាក ទើបគេហៅមនុស្សមានគុណធម៌ នេះជាមូលហេតុដែលខ្ញុំទៅណាមកណាតែងតែមានញាតិជានិច្ច ហេ ហេ »។

គួរបញ្ជាក់ផងដែរថា ភាពល្បីល្បាញ​របស់​កញ្ញា សុខ ពិសី មិន​សំដៅ​ទៅលើ​តែ​ទេពកោសល្យ ឬ​ជំនាញ​មួយ​មុខ​នោះទេ ប៉ុន្ដែ​រូប​សម្រស់ និង ភាព​រួសរាយ​រាក់ទាក់​ចំពោះ​មហាជន គឺជា​អាវុធ​ដ៏​សំខាន់​មួយ​ដើម្បី​ក្ដោប​យក​ប្រជាប្រិយភាព​ពី​អ្នកគាំទ្រ​កាន់តែ​ច្រើនឡើងទ្វេដង៕

Advertisement