កម្រងរូបថត Pre-Wedding គូស្នេហ៍តារាប្រុសពីរដួង ធ្វើឱ្យមហាជន (ស្រីៗ) ស្លុតអារម្មណ៍

កាលពីពេលថ្មីៗនេះ នៅលើបណ្ដាញសង្គមហ្វេសប៊ុកបានភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះកម្រងរូបភាព Pre-Wedding រវាងបុរសស្រឡាញ់បុរស ដែលគេសង្កេតឃើញមានតារាប្រុសរូបរាងសង្ហា គឺម តារា ដែលធ្លាប់បានបង្ហាញមុខនៅក្នុងកម្មវិធី ប្រហុក TV និង បទចម្រៀងមួយចំនួនរបស់លោក ឆាយ វិរៈយុទ្ធ​ បានថតប្រលែងគ្នាយ៉ាងស្និទ្ធស្នាលផ្អែមល្ហែមក្នុងលក្ខណៈជាគូស្នេហាប្រុសនឹងប្រុស ហើយស្ទើរតែឈានទៅដល់ឈុតថើបមាត់គ្នាទៀតផងជាមួយតារាប្រុសរូបរាងសង្ហាមុខមាត់កូនកាត់ចិនលោក ជា លាងឆេ។

សូមជម្រាបថា កម្រងរូបថតជាច្រើនសន្លឹកនេះ ថ្វីដ្បិតតែជាគំនិតនៃសិល្បៈក្នុងការថតរូបបំផុសគំនិតចំពោះគូស្នេហ៍ស្រឡាញ់ភេទដូចគ្នា និងមានបំណងចង់ថតរូប Pre-Wedding  បែបនេះក្ដី ប៉ុន្ដទាំងរូបថត និងសារខ្លីមួយដ៏មានន័យខ្លឹមសារដែលបានបង្ហោះនៅលើហ្វេសប៊ុកនោះ ត្រូវបានមហាជនគេយល់ឃើញថា តារាទាំងពីរដួងកំពុងតែមានទំនាក់ទំនងភេទដូចគ្នាប្រាកដណាស់ ព្រោះថា សារនោះបានសរសេរថា «Congratulations ប្រាឌើ លាងឆេ ដែលទីបំផុតបានយល់ច្បាស់ពីខ្លួនឯង!» បានធ្វើឱ្យអ្នកគាំទ្រជាសុភាពនារីទាំងឡាយស្រងាកចិត្ត និងស្លុតអារម្មណ៍ជាខ្លាំង៕

Advertisement