ករុណា ពេជ្រ ខកខានមិនបានចូលរួមមង្គលការ សុគន្ធ នីសា

នៅល្ងាចថ្ងៃទី30 ខែវិច្ឆិកា ឆ្នាំ2017នេះ ដែលគេដឹងថា ជាថ្ងៃចូលរោងការរបស់តារាឯកស្រីប្រចាំផលិតកម្មរស្មីហង្សមាស កញ្ញា សុគន្ធ នីសា និងបុរសអាណិកជនខ្មែររស់នៅអាមេរិក លោក សាំបា ហើយគ្រោងនឹងទទួលភ្ញៀវកិត្តិយសនៅក្នុងបរិវេណសណ្ឋាគារលំដាប់ផ្កាប្រាំ សូហ្វីតែល ភូគីត្រា នៅថ្ងៃទី1 ខែធ្នូ ឆ្នាំ2017 ស្អែកនេះទៀតផងនោះ ដោយឡែកអតីតមិត្តរួមផលិតកម្មថោន ដែលមានការស្និទ្ធស្នាលនឹងគ្នាខ្លាំងបំផុតគឺ លោក ករុណា ពេជ្រ បែរជាត្រូវខកខានមិនបានចូលរួមនៅក្នុងថ្ងៃសំខាន់របស់តារាស្រីរូបនេះទៅវិញ។

លោក ករុណា ពេជ្រ បានបញ្ជាក់តាមរយៈសារនៅលើហ្វេសប៊ុកផ្ទាល់ខ្លួនថា «ចូលរួមអបអរ នីសា និង បងប្រុស សម្រាប់ថ្ងៃមង្គលជ័យ 01.12 . 2017 ជូនពរ បងប្រុស និងនីសា ចាប់ដៃគ្នាជួបតែសេចក្តីសុខសុភមង្គលជារៀងរហូត។ Sorry ដែលខ្ញុំមិនបានចូលរួមថ្ងៃពិសេសរបស់មិត្តល្អ និង បងប្រុសដ៏ល្អ ដោយសារមានការងារត្រូវបំពេញនៅខេត្ត សៀមរាប..។ ដូច្នេះខ្ញុំមានតែបាច់ផ្កាកុលាប 168 ទង ជូនពរឱ្យស្រឡាញ់គ្នារហូតដល់ 168 ឆ្នាំ និងទឹកប្រាក់ 168$ តំណាងលាភជ័យ ចាប់ដៃគ្នាហេង ហេង រកលុយបានច្រើនៗ រហូត រហូត និងរហូត….»៕

Advertisement