Yaya Saya បញ្ជាក់ទំនាក់ទំនងស្នេហា 6 ឆ្នាំជាមួយ អេឡិច ហ្សូរ៉ា

បន្ទាប់ពីគេហទំព័រសារព័ត៌មាន ឡារ៉ែន បានចេញផ្សាយអំពីទំនាក់ទំនងស្នេហារបស់នារីម្នាក់ដែលជាម្ចាស់គណនីឈ្មោះ Yaya Saya​  អស់រយៈពេល 6 ឆ្នាំជាមួយនឹងតារាប្រុស អេឡិច ហ្សូរ៉ា រួចមក មិនបានប៉ុន្មានថ្ងៃផងនោះ នារីរូបនេះបានធ្វើការឆ្លើយតបតាមរយៈសារអេត្រូនិកនៅលើបណ្ដាញសង្គមហ្វេសប៊ុកថា ក្ដីស្រឡាញ់រយៈពេល6ឆ្នាំរវាងរូបនាងជាមួយតារាប្រុសល្បីឈ្មោះរូបនេះគឺ គ្រាន់តែក្នុងន័យបងប្អូនតែប៉ុណ្ណោះ។

នៅក្នុងសារដដែលនោះផងដែរ សាមីខ្លួនដែលជាម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Yaya Saya​ បានអះអាងយ៉ាងដូច្នេះថា «ចំពោះរឿងហ្នឹង ខ្ញុំសូមឆ្លើយថា វាជារឿងពិតមែនដែលខ្ញុំស្រឡាញ់បងហ្សូរ៉ាជិត6ឆ្នាំមកហើយនោះ តែខ្ញុំស្រឡាញ់គាត់មិនមែនក្នុងលក្ខណៈស្នេហាអូនបងអីទេ ខ្ញុំស្រឡាញ់គាត់ទុកដូចបងប្រុសខ្ញុំបង្កើតអ៊ីចឹង មិនមានអ្វីលើសពីបងប្អូនទេ»។ នាងបានបន្ដបញ្ចាក់បន្ថែមទៀតថា «ខ្ញុំមកថ្ងៃនេះគ្រាន់តែចង់បកស្រាយប៉ុណ្ណឹងទេ កុំឲ្យមានការយល់ច្រឡំរវាងខ្ញុំនឹងបងហ្សូរ៉ា គឺត្រឹមបងប្រុសនិងប្អូនស្រីតែប៉ុណ្ណោះ អត់មានអ្វីលើសពីហ្នឹងទេ»៕

Advertisement