នាយក្រឹមត្រូវកូនប្រុសបង្កើតរបស់ខ្លួនចោទថា ជាមនុស្សក្បត់

បន្ទាប់ពីសារព័ត៌មានក្នុងស្រុកមួយបានទម្លាយរឿ​ង​រ៉ា​វ​ ​នា​ង​លា​ភ ប្រពន្ធចុងនាយក្រឹម​ ឬលោក អ៊ូ ប៊ុណ្ណារ៉ាត់ ប្រសូត​បានកូ​ន​ភ្លោះ​រួចមក ព័ត៌មាននេះបានក្លាយជារឿងអាស្រូវមួយដែលគេកំពុងនាំគ្នានិយាយនៅក្នុង​ពិ​ភ​ព​សិ​ល្បៈ​ ​ហើយក៏ជាហេតុបណ្ដាលឱ្យប្រ​ពន្ធ​ដើ​ម​ ​និ​ង​កូ​ន​ៗរបស់​លោ​ក(នាយក្រឹម)​ហួ​ស​ចិ​ត្ត​ចំពោះរូបលោកទៀតផង ដោយថ្មីនេះៗកូនប្រុសរបស់តារាកំប្លែងជើងចាស់រូបនេះបានទម្លាយសារនៅក្នុងចិត្ត ពន្លះឪពុករបស់ខ្លួនយ៉ាងពេញទំហឹងចំពោះភាពត្រេកត្រអាលនឹងតំណក់ឈាមថ្មីរបស់ឪពុកខ្លួន និងប្រពន្ធចុង។

លោ​ក​ ​អ៊ូ​ ​ដា​នីញ៉ែ​ល​រ័​ត្ន​មុ​ន្នី​ បានពន្លះឪពុកខ្លួនតាមរយៈសារនៅលើបណ្ដាញសង្គមហ្វេសប៊ុកថា «ខ្ញុំធ្លាប់មានមោទនភាព ដែលមានបុរសដ៏មានទេពកោសល្យម្នាក់ធ្វើជាឪពុកខ្ញុំ ប៉ុន្តែឥឡូវនេះខ្ញុំស្ទើរតែមិនដឹងថា តើត្រូវមានអារម្មណ៍ដូចម្តេចជាមួយគាត់។ មិនមែនត្រឹមតែការចាកចេញ​ពីផ្ទះប៉ុណ្ណោះទេ ប៉ុន្តែគាត់ថែមទាំងបានធ្វើទង្វើល្មើសច្បាប់ប្រទេសកម្ពុជាទៀតផង។ គាត់គួរតែសន្សំលុយ 5,000ដុល្លារដែលចំណាយលើសហាយរបស់គាត់ដើម្បីបង្កើតកូនមួយ និងជាមូលហេតុធ្វើឲ្យគ្រួសារខ្ញុំព្រាត់ប្រាសនោះ មកសង្គ្រោះខ្ញុំវិញ។ ហើយគាត់កំពុងសើច និងផឹកស៊ីនៅពេលដឹងថា ខ្ញុំអាចនឹងត្រូវស្លាប់»។

យ៉ាងណាមិញកូនប្រុសរបស់នាយក្រឹមម្នាក់នេះក៏បានសរសេរធ្ងន់ៗទៀតថា «ខ្ញុំមិនច្បាស់ឡើយថា តើគាត់ជាមនុស្សប្រភេទណាទេនៅពេលនេះ ប៉ុន្តែគាត់​មិនមែនជាឪពុកខ្ញុំទៀតទេ។ ខ្ញុំឆ្អែតឆ្អន់ហើយ ចំពោះរឿងរ៉ាវដ៏ឥតកេរ្តិ៍ខ្មាសបែបនេះ។ ខ្ញុំសង្ឃឹមថាគាត់ (នាយក្រឹម)នឹងរស់នៅបានយូរ ដើម្បីមើលថែទាំកូនចង្រៃទាំងពីរនាក់នោះរហូតដល់ចាស់…។ មនុស្សក្បត់ដ៏អាក្រក់!!»៕

Advertisement