ទ្រាំលែងបាន! ចន ច័ន្ទលក្ខិណា តបទៅ ម៉េង កែវពេជ្ជតា វិញបែបនេះ…

បន្ទាប់ពីអ្នកនាង ម៉េង កែវពេជ្ជតា បានពង្រាយសារដ៏វែងអន្លាយនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លួន ដែលបង្ហាញពីការដៀមដាម ទិតៀន ប្រមាថ និងចំអកដ៏ក្ដៅគគុកទៅលើអ្នកនាង ចន ច័ន្ទលក្ខិណាប្រធានសមាគមសិល្បករខ្មែរនោះ នៅពេលថ្មីៗនេះ ស្រាប់តែគេឃើញមានការតបតរបស់អ្នកនាង ចន ច័ន្ទលក្ខិណា ទៅកាន់តារាចម្រៀងជើងចាស់រូបនេះវិញដូចខាងក្រោមនេះ..។

តាមរយៈហ្វេសប៊ុករបស់អ្នកនាង ចន ច័ន្ទលក្ខិណា បានសរសេរយ៉ាងដូច្នេះថា «សុំទោសណា រឿងដែលបងពេជ្ជតាចង់និយាយ ទុកឱ្យគាត់និយាយទៅ ព្រោះជាមាត់របស់គាត់ ឱ្យគាត់និយាយតែឯងទៅ អ្នកណាចោទអី គិតអីក៏តាមចិត្ត បើគាត់ចង់ឈ្លោះ ឱ្យគាត់ឈ្លោះតែឯងទៅ ហើយខ្ញុំបង្ហោះនេះក៏គ្មានពាក់ព័ន្ធនឹងអ្នកណាដែរ មិនបាច់ប្រាប់ទេ ខ្ញុំដឹង! គ្រាន់តែគេទុកឱ្យគាត់ឆ្កួតតែឯងចុះ»។

តាមរយៈសារខាងលើនេះដែរ បានធ្វើឱ្យអ្នកដែលតាមដានរឿងនេះយល់ថា ការសរសេរសារប៉ុន្មានឃ្លារបស់អ្នកនាង ចន ច័ន្ទលិក្ខណា ប្រហែលជាមិនមែនមានន័យថា នាងសុខចិត្តចុះចាញ់មិនព្រមតបតជាមួយអ្នកនាង ម៉េង កែវពេជ្ជតា នោះទេ  តែផ្ទុយទៅវិញគឺនាងគ្រាន់តែចង់រក្សាកិត្តិយសរបស់ខ្លួនក្នុងនាមជាប្រធានសមាគមសិល្បករខ្មែរ ដែលគ្រប់គ្រងលើសិល្បករខ្មែរតែប៉ុណ្ណោះ៕

Advertisement