មិត្តស្រី តៅ មីងស៊ឺ រំឭកអតីតអាពាហ៍ពិពាហ៍របស់នាង

បើតាមរយៈសារព័ត៌មាន kenh14 នៅថ្ងៃទី15 ខែវិចិ្ឆកា ឆ្នាំ2017 បានចេញផ្សាយ​ឱ្យដឹងថា មិត្តស្រីរបស់ តៅ មីងស៊ឺ ឬមានឈ្មោះពិតថា Yan Cheng Xu គឺតារាស្រីល្បីឈ្មោះ  Lin Chi Ling បានរំឭកពីអាពាហ៍ពិពាហ៍របស់នាងកាលពីអតីតកាលនៅថ្ងៃម្សិលមិញនេះដោយការបង្ហោះរូបភាពជាច្រើនសន្លឹកដែលនៅពេលនោះមានតារាចិនហុងកុង និងតៃវ៉ាន់ចូលរួមអបអរយ៉ាងច្រើនកុះករ និងដែលបានបង្កឱ្យមានភាពភ្ញាក់ផ្អើលជាខ្លាំងដល់អ្នកគាំទ្រ ខណៈដែលនាងកំពុងមានស្នេហាជាមួយអតីតប្រុសស្អាត F4 តៅ មីងស៊ឺ។

គួររំឭកផងដែរថា តារាប្រុស Yan Cheng Xu(តៅ មីងស៊ឺ) និងនាង Lin Chi Ling បានចំណាយពេលអស់12​ឆ្នាំមកហើយក្នុងការបង្កើតទំនាក់ទំងស្នេហាផ្អែមល្ហែមជាមួយគ្នាក្រោយពេលអាពាហ៍ពិពាហ៍របស់ខាងស្រីបាក់បែករួចមក តែមិនទាន់ឈានដល់ការរៀបអាពាហ៍ពិពាហ៍នៅឡើយ  ហើយស្រាប់តែម្សិលមិញនេះ តារាស្រីខាងលើនេះ​បានបញ្ចេញរូបភាពជាច្រើនសន្លឹកដែលនាងបានរៀបអាពាហ៍ពិពាហ៍ជាមួយអតីតមិត្តប្រុសរបស់នាងគឺលោក Huang Xiao ming ព្រមទាំងអមដោយសារខ្លីៗថា “នឹករឮកឈុតរៀបការ និងផ្កា ព្រមទាំងកាយវិការនៅគ្រានោះខ្លាំងណាស់ “។

ការបង្ហោះរូបភាពកាលពីអតីតកាល និងសារខ្លីៗបែបនេះ ធ្វើឱ្យសាធារណជនអ្នកគាំទ្រមានការភ្ញាក់ផ្អើល និងងឿងឆ្ងល់យ៉ាងខ្លាំងថា តើការពោលពាក្យសម្ដីបែបនេះមានន័យយ៉ាងណា?។ ដើម្បីឱ្យកាន់តែជ្រាបច្បាស់ សូមទស្សនារូបភាពទាំងឡាយខាងក្រោមនេះ៖

Advertisement