អាំ ផាត់ឆារ៉ាផា ធ្វើពិធីខួបកំណើតឱ្យអ្នកនាង អ៊ែន ថងប្រាក់សុម

ពិតជាបរិយាកាសដ៏កម្ររកបានមែន បើតាមរយៈសារព័ត៌មាន Mthai ដែលបានចេញផ្សាយនៅថ្ងទី15 ខែវិច្ឆិកា ឆ្នាំ2017 ប៉ុន្មានម៉ោងមុននេះបន្ដិចបានឱ្យដឹងថា នៅថ្ងៃម្សិលមិញនេះ គឺជាថ្ងៃកំណើតរបស់តារាស្រីជើងចាស់ និងបច្ចុប្បន្នជាអ្នកដឹកនាំរឿងភាគល្បីៗ គឺអ្នកនាង អ៊ែន ថងប្រាក់សុម។ ហើយកាន់តែពិសេសជាងនេះទៅទៀតគឺ មានវត្តមានតារាស្រីល្បីឈ្មោះលំដាប់ជួរមុខ នាង អាំ ផាត់ឆារ៉ាផា មកចូលរួមក្នុងកម្មវិធី ព្រមទាំងជូនកាដូនំ Cake ដ៏ស្រស់ស្អាតមួយទៀតផង ដែលកាន់តែបង្កបរិយាកាសឱ្យអ្នកនាង  អ៊ែន ថងប្រាក់សុម  កាន់តែរំភើបចិត្តរកពាក្យអ្វីមកនិយាយលែងចេញតែម្ដង។

កម្មវិធីខួបកំណើតលើកនេះត្រូវបានរៀបចំឡើងជាលក្ខណៈគ្រួសារតែប៉ុណ្ណោះ ពោលគឺមិនមានតារាល្បីៗ ឬមិត្តជិតស្និទ្ធមកចូលរួមជួបជុំជាមួយគ្នាឡើយ។ តែដោយឡែក តារាស្រី​ អាំ ផាត់ឆារ៉ាផា ក៏មានចំណែកក្នុងការរៀបចំកម្មវិធីនេះឡើងដែរ និងថែមទាំងមិនបានប្រាប់ឱ្យអ្នកនាង អ៊ែន ថងប្រាក់សុម សាមីខ្លួនបានដឹង​មុនទៀតផង។

បើតាមសារព័ត៌មានខាងលើបានបង្ហើបប្រាប់ឱ្យដឹងទៀតថា តារាស្រីទាំងពីរដួងនេះកំពុងតែរួមកិច្ចការងារជាមួយគ្នានៅពីក្រោយឆាក គ្រាន់តែមិនទាន់បានបញ្ចេញឱ្យមហាជនដឹងជាផ្លូវការប៉ុណ្ណោះ។ ដើម្បីឱ្យកាន់តែជាក់ច្បាស់បន្ថែមទៀត សូមទស្សនារូបភាពទាំងឡាយនៅក្នុងកម្មវិធីខួបកំណើត អ្នកនាង អ៊ែន ថងប្រាក់សុម ខាងក្រោមនេះ៖

Advertisement