ល្បីទូរទស្សន៍ហង្សមាស ជ្រើសយកកញ្ញា ឌុច លីដា ថតកុនខ្នាតធំ

ភ្នំពេញៈ មកពី​នាង​​ហ៊ាន​ថត​​បញ្ចេញ​ល្វែង​លើ​​នៅ​ក្នុង​ឈុត​ងូត​ទឹក​ជ្រោះ​ដ៏​ត្រជាក់​ល្ហឹម​របស់​តារា​សម្តែង​ស្រី​វ័យ​ក្មេង​កញ្ញា​ ឌុច លីដា នៅ​ក្នុង​ភាព​យន្ត​ខ្នាត​ធំ​​ប្រចាំ​ឆ្នាំ​មួយ​គឺ​រឿង​ «ស្បែក​គង់» ​ត្រូវ​បាន​អ្នក​ទស្សនា​​​បញ្ជាក់​ឲ្យ​ដឹង​ថា តារា​រូប​នេះ​ថត​ស្រាត​​បញ្ចេញ​សាច់​ល្វែង​លើ​ពិត​ៗ និង​រឹត​តែ​ធ្វើ​ឲ្យ​តារា​រូប​នេះ​បាន​ទទួល​តម្លៃ​​ខ្លួន​​​ខ្ពស់ និង​ថ្មីៗ​នេះ​ផុស​ចេញ​ដំណឹង​ថា ផលិត​កម្ម​ហង្ស​មាស ​ជ្រើស​នាង​តួ​ស្រី​សម្រាប់​ការ​ថត​កុន​ខ្នាត​ធំ​មួយ​។

​តារា​ស្រី​រាង​តូច​ច្រឡឹង​​កញ្ញា ឌុច លីដា គឺ​ពិត​ជា​មាន​រាសី​ឡើង​ស្រឺតៗ​នៅ​ក្នុង​ការ​ឆក់​យក​ឱកាស​សម្តែង​កុន​បន្ត​កន្ទុយ​​គ្នា​តែ​ម្តង​ហើយ​ ដោយ​ចេញ​ពី​រឿង «ទឹក​ចិត្ត​ម្តាយ​សម័យ​ថ្មី»​ របស់​ផលិត​កម្ម​ថោន ក៏​បន្ត​ទៅ​ថត​រឿង ​«ទូក​បាត់​ច្រវ៉ា»​​ ឲ្យ​ទូរ​ទស្សន៍​ PNN ឥឡូវ​នេះ​លេច​ឮ​ថា នាង​កំពុង​តែ​ត្រូវ​ប៉ាន់​បន្ត​ទៀត​ជា​មួយ​នឹង​ផលិត​កម្ម​ទូរ​ទស្សន៍​ហង្ស​មាស​ បើ​តាម​ដំណឹង​ល្ហិច​ល្ហៀង​នោះ​គឺ​នាង​នឹង​ថត​រឿង​ខ្នាតធំ​មាន​ចំណង​ជើង​ថា​​ «សណ្តាន​ពស់»។

​តែ​យ៉ាង​ណា​​ចំពោះ​ដំណឹង​ពិត​ប្រាកដ​ថា តារា​ស្រី​ផុស​ភាព​ល្បី​ខ្លាំង​មូយ​រយៈ​ចុង​ដោយ​សារ​ហ៊ាន​ថត​​ស្រាត​ព្រលែង​ល្វែង​លើ​មិន​ញញើត​នាង ឌុច លីដា​ បាន​យល់​ព្រម​ថត​ ឬ​មាន​តម្លៃ​ខ្លួន​ប៉ុន្មាន​នៅ​ឡើយ​ទេ ខណៈ​ការ​ទំនាក់​​ទំនង​ទៅ​នាង​មិន​បាន៕​

Advertisement