ទស្សនាកំពូលតារាថៃល្បីៗដើរបង្ហាញម៉ូដ ឈុតហ្វីណាឡេបុរាណចិន និងជប៉ុន

តាមរយៈសារព័ត៌មាន Mthai ដែលបានចេញផ្សាយនៅថ្ងៃទី7 ខែវិច្ឆិកា ឆ្នាំ2017 នេះបានឱ្យដឹងថា ការបើកតាំងបង្ហាញឈុតសម្លៀកបំពាក់វប្បធម៌ប្រពៃណីដ៏ធំសម្បើមសម្រាប់ពីធីបង្ហាញម៉ូដ WEE FALL/WINTER  2017 COUTURE COLLECTION បានរៀបចំឡើងនៅក្នុងបរិវេណអគារវប្បធម៌ចិន Haute Couture ព្រមទាំងមានលក្ខណៈដេគ័រឱ្យដូចជាកងបង្វិលពេលវេលាឱ្យវិលត្រឡប់ទៅរកអតីតកាលនាសម័យបុរាណនៃប្រវត្តិសាស្ត្ររបស់ប្រទេសចិន។

ដោយឡែកឈុតដែលបានរចនាម៉ូដទាំងអស់នេះ សុទ្ធសឹងតែបង្ហាញពី សិល្បៈ វប្បធម៌ ប្រពៃណី គ្រឿងអលង្ការ និងវឌ្ឃនភាពដ៏រីកចម្រើនរបស់ដែនដីមហានគរចិន និងក៏មាននូវការបង្ហាញពីអរិយធម៌ វប្បធម៌របស់ប្រទេសជប៉ុនដូចគ្នាផងដែរ។ នៅក្នុងការបង្ហាញម៉ូដដ៏ធំមហាសាលនាឆ្នាំនេះ គេសង្កេតឃើញថា មានកំពូលតារាថៃល្បីៗលំដាប់ជួរមុខជាច្រើនដួងត្រូវបានអញ្ជើញឱ្យចូលរួមដើរបង្ហាញម៉ូដឈុតប្រពៃណីទាំងនោះនៅក្នុងឆ្នាំនេះដែរ រួមមាន លូកកេត មេធីនី គីងផៈយោម , ប៊ី ណាំធីប , ផេន ខេក , ឃីមប៊ឺលី អេនធានស៊ិរិ និងតារាបង្ហាញម៉ូដបរទេសល្បីៗជាច្រើនរូបទៀតផងដែរ។ ដើម្បីកុំឱ្យមានការរង់ចាំ និងចង់ដឹងយូរនោះ សូមទស្សនាវីដេអូ និងរូបភាពដើរបង្ហាញម៉ូដទាំងអស់ខាងក្រោមនេះជាមួយឡារ៉ែនទាំងអស់គ្នា៖

Advertisement