តួឯកប្រុសនៅក្នុងរឿង ” មែបៀ ” ប្រកាសរៀបការជាលើកទី2

លោក ឆាគ្រីត យែមណាម ជាតួឯកប្រុសល្បីនៅក្នុងរឿង “3AM” និងរឿង “មែបៀ” ត្រូវបានព័ត៌មានមួយទម្លាយថា លោកបានប្រកាសបើកចិត្តត្រៀមនឹងរៀបមង្គលការជាលើកទី2 នៅថ្ងៃទី 7 ខែ វិច្ឆិកា ឆ្នាំ 2017 នេះ នៅក្នុងបរិវេណអាគារផលិតកម្ម GMM Grammy ទីក្រុង បាងកក ប្រទេសថៃ។ ក៏ប៉ុន្ដែព័ត៌មានប្រកាសរៀបអាពាហ៍ពិពាហ៍នេះ អ្នកគាំទ្ររបស់លោកទាំងអស់បានរិះគន់វិញថា អាចជាក្ដីអស់សង្ឃឹមច្រើនជាងទៅវិញទេ ពីព្រោះតែអ្នកគ្រប់គ្រងរបស់តារាស្រី ដែលជាអនាគតកូនក្រមុំបានអះអាងថា លោក ឆាគ្រីត យល់ឃើញ និងប្រកាសតែម្ខាងប៉ុណ្ណោះ ចំពោះខាងស្រីមិនទាន់បានបញ្ជាក់ទេ។ នេះបើតាមសារព័ត៌មាន Kapook បានចេញផ្សាយមុននេះបន្ដិច នៅថ្ងៃទី 4 ខែ វិច្ឆិកា ឆ្នាំ2017 ។

ដោយឡែកសារព័ត៌មានដដែល និង តាមរយៈបណ្ដាញទំនាក់ទំនងសង្គម Facebook របស់តារាស្រីខាងលើនេះ ដែលមានឈ្មោះថា​ Pattira Ann Roongroj បានបញ្ជាក់ឱ្យដឹងផងដែរថា ជុំវិញព័ត៌មាននេះស្ថានីយ៍ទូរទស្សន៍ One Tv ប៉ុស្តិ៍លេខ 31 នឹងអញ្ជើញតារាប្រុសរូបនេះ ចូលរួមក្នុងកម្មវិធី One Entertainment ដើម្បីផ្ដល់បទសម្ភាសន៍ករណីពាក់ព័ន្ធជាមួយ ការប្រកាសរៀបការជាលើកទី 2 របស់លោកនៅថ្ងៃទី 7 ខាងមុខនេះ​ ដែលខណៈនេះ លោកកំពុង តែស្ថិតនៅប្រទេស ឡាវនៅឡើយទេ តែលោកនឹងត្រឡប់មកប្រទេសថៃវិញ នៅថ្ងៃទី 5 ខែវិច្ឆិកា នេះផងដែរ។ គួរបញ្ជាក់ផងដែរថា កូនក្រមុំរបស់នាយ ឆាគ្រីត យែមណាម មានឈ្មោះថា ” អេន ផាត់ធិរ៉ា ” ៕

 

Advertisement