Selena Gomez និង Weeknd កំពុងទម្លាយរឿងមួយ…

តាមរយៈសារព័ត៌មាន TMZ បានចេញផ្សាយនៅថ្ងៃទី31 ខែតុលា ឆ្នាំ​2017 នេះ បានឱ្យដឹងថា រវាងតារាទាំងពីរដួង គេសង្កេតឃើញដូចជាមិនសូវមានទំនាក់ទំនងផ្អែមល្ហែម បណ្ដើរគ្នាយ៉ាងត្រសងនៅតាមទីសាធារណៈដូចមុនទៀតឡើយ ហើយថែមទាំងមានដំណឹងលេចឮមកថា អ្នកទាំងបានចែកផ្លូវគ្នាទៅហើយទៀតផង គ្រាន់តែមិនទាន់ទម្លាយឱ្យដឹងជាផ្លូវការតែប៉ុណ្ណោះ។

ប្រភពស្និទ្ធជាមួយនឹងតារាចម្រៀងស្រី Selena Gomez និង Abel បានរៀបរាប់ប្រាប់សារព័ត៌មានខាងលើយ៉ាងដូច្នោះថា បន្ទាប់ពី Selena Gomez និង  Weeknd បានបើកចំហអំពីទំនាក់ទំនងរបស់ពួកគេជាសាធារណៈអស់រយៈពេល 10 ខែកន្លងមក  ពួកយើងបានដឹងត្រឹមតែថា រឿងរ៉ាវរបស់ពួកគេបានបញ្ចប់ទៅហើយ ពោលគឺ គូស្នេហ៍មួយគូនេះមិនបានស្និទ្ធស្នាលនឹងគ្នាដូចមុនទៀតទេ ហើយពួកគេចាប់ផ្ដើមទាក់ទងគ្នាចាប់តែពីខែ មករា មកម្លេះ។

គួរបញ្ជាក់ផងដែរថា Abel ដែលជាសម្លាញ់ជិតដិតរបស់តារាចម្រៀងមុខស្អាត Selena Gomez បានបន្ថែមថា ខណៈដែល Selena Gomez  កំពុងសម្រាកព្យាបាលវះកាត់ក្រលៀន គេសង្កេតឃើញមានតែលោក Weeknd ម្នាក់គត់ដែលតែងតែនៅជួយជាកម្លាំងចិត្ត និងគាំទ្ររូបនាង ក៏ប៉ុន្ដែនាពេលថ្មីៗនេះវិញ ក៏ស្រាប់តែផ្ទុះឡើងនូវព័ត៌មានថា នាងកំពុងតែទាក់ទងជាមួយអតីតមិត្តប្រុស JB ទៅវិញ ដែលជាមូលហេតុបណ្ដាលឱ្យ Weeknd ខកចិត្តចំពោះរូបនាងយ៉ាងខ្លាំង៕

 

Advertisement