បវរកញ្ញាប្រចាំប្រទេស Haiti  ខ្ចីលុយគេដើម្បីមកចូលរួមប្រកួត  Miss Grand International

ដំណឹងដ៏គួរឱ្យភ្ញាក់ផ្អើលនេះ ត្រូវបានសារព័ត៌មានវៀតណាម kenh14 បានចេញផ្សាយនាពេលថ្មីៗមុននេះបន្ដិចថា បើតាមបណ្ដាញទំនាក់ទំនងសង្គមបានបញ្ចេញព័ត៌មានរបស់បវរកញ្ញាប្រចាំប្រទេស Haiti ដែលនាងបានធ្វើរឿងដ៏គួរឱ្យស្ញប់ស្ញែងបំផុតសម្រាប់វេទិកាប្រកួត Miss Grand International  ដែលនឹងរៀបចំឡើងដោយប្រទេសវៀតណាម។

ប្រភពស្និទ្ធនឹងបវរកញ្ញាប្រចាំប្រទេស Haiti បានប្រាប់ឱ្យដឹងថា បរវកញ្ញារូបនេះគ្មានថវិកាដើម្បីមកចូលរួមប្រកួតនៅក្នុងកម្មវិធីលំដាប់ថ្នាក់អន្ដរជាតិ Miss Grand International នេះឡើយ  តែ ដោយហេតុតែនាងបានទទួលការអញ្ចើញឱ្យចូលរួម ព្រមទាំងចង់សម្រេចបំណងរបស់ខ្លួនទៀតផងនោះ នាងក៏បានអំពាវនាវដល់ក្រុមមនុស្សទាំងឡាយនៅក្នុងប្រទេសរបស់នាងដែលជាអ្នកមានលុយ ហើយអាចឱ្យនាងខ្ចីបាន ដើម្បីធ្វើដំណើរមកកាន់ប្រទេស វៀតណាម ឈោងចាប់យកក្ដីស្រមៃមួយនេះឱ្យខាងតែបាន។

ជាថ្មីម្ដងទៀត អ្នករៀបចំកម្មវិធី នាង Jennifer Alexis បានលើកឡើងថា “ល្ងាចនៃថ្ងៃប្រកួតសប្តាហ៍នេះ ដំណឹងដ៏គួរឱ្យភ្ញាក់ផ្អើលរបស់បវរកញ្ញារូបនេះ ពិតជាគួរឱ្យស្ញប់ស្ញែងខ្លាំងណាស់ នាងខ្ញុំចូលចិត្តពីរបៀបដែល Miss Grand Haitian បានមកកាន់ទីនេះ និងរបៀបនៃការសម្រេចក្ដីស្រមៃរបស់នាងខ្លាំងណាស់ នាងខ្ញុំពិតជារំភើបមែនទែន” ៕

 

 

Advertisement