សមាជិក 3នាក់នៃក្រុមចម្រៀង Girls’ Generation អះអាងថា ចាកចេញពីក្រុម

ដំណឹងក្ដៅមួយនេះត្រូវបានប្រកាសផ្សាយភ្លាមៗដោយសារព័ត៌មានកូរ៉េ koreaboo នៅពេលមុននេះបន្ដិច បានឱ្យដឹងថា ផលិតកម្ម SM Entertainment បានប្រកាសអះអាងថា សមាជិក 3នាក់នៃក្រុមចម្រៀងស្រី Girls’ Generation នឹងចាកចេញពីក្រុម ដែលរួមមាននាង Tiffany, Sooyoung, និងSeohyun។

ក៏ប៉ុន្ដែ សមាជិក 5នាក់ផ្សេងទៀតដែលមាននាង Taeyeon, Hyoyeon, Sunny, Yoona និង Yuri បានបន្ដចុះកុងត្រាជាមួយក្រុមហ៊ុនខាងលើដដែល។ យ៉ាងណាមិញក្រុមចម្រៀងមួយនេះ នៅមិនទាន់មានការអះអាងថា នឹងបន្ដច្រៀងជាក្រុមដដែល ឬក៏រំលាយក្រុមចោល ហើយច្រៀងទោលវិញនោះឡើយ។


Tiffany


Sooyoung


Seohyun

ក្រុមហ៊ុនផលិតកម្ម SM Entertainment  បានអះអាងបន្ដថា “សមាជិកក្រុមពុំបានគិតចង់រំលាយក្រុមរបស់ខ្លួនឡើយ។ Girls’ Generation គឺមានអត្ថន័យខ្លាំងណាស់ចំពោះការគាំទ្រទាំងពីរ គឺក្រុមហ៊ុន និងអ្នកគាំទ្ររបស់ពួកគេ។ ម៉្យាងវិញទៀត ខណៈដែលក្រុមចម្រៀងបានបញ្ចប់កុងត្រា ពួកយើងក៏បានពិភាក្សាគ្នា និងរំឭកគ្នាអំពីគោលដៅនាពេលអនាគតចំពោះក្រុមចម្រៀងមួយនេះ ព្រមទាំងចាត់ចែងជាមួយភារកិច្ចច្បាស់ការផងដែរ”៕

Advertisement