អ្នកនាង ខ្ញុង ទួញសោកថ្ងៃចូលរួមមរណភាពដៃគូភ្លេងការ

មុននេះបន្ដិច នៅលើគណនី Facebook របស់តារាកំប្លែងល្បីឈ្មោះអ្នកនាង ខ្ញុង បានបង្ហោះរូបភាពគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ប៉ុន្មានសន្លឹក ដែលបង្ហាញឱ្យឃើញពីរូបស្រី្តចំណាស់ម្នាក់អង្គុយយំបោកខ្លួនឱបបុរសដែលរងគ្រោះម្នាក់នៅក្នុងថ្លុកឈាម។

តារាស្រីរូបនេះបានបញ្ជាក់នៅលើ Facebook ខ្លួនថា «យើងតែងតែជួបគ្នានៅតាមរោងការ ពេលខ្ញុំទៅកាត់សក់នៅកំពត តែងតែជួបវង់ភ្លេងខ្មែររបស់ពូរហូត ឥឡូវពូស្លាប់ហើយ សូមឱ្យវិញ្ញាណក្ខន្ធពូបានទៅកាន់សុខគតិភពផងចុះ ជាតិនេះជួបគ្នាស្គាល់គ្នា ជាតិក្រោយមិនប្រាកដថាបានជួបទៀតឬអត់ទេ ខ្ញុំស្រណោះពូណាស់ សូម្បីតែប្រូហ្វ៉ាលហ្វេសប៊ុកពូក៏ដាក់រូបក្មួយដែរ ហេតុតែស្រឡាញ់  ក្មួយរន្ធត់ចិត្តណាស់»។

គួរបញ្ជាក់ផងដែរថា អត្តសញ្ញាណបុរសដែលបានទទួលមរណភាពដោយសារគ្រោះថ្នាក់ចរាចរណ៍រូបនេះ ត្រូវបានអ្នកនាង ខ្ញុង បញ្ជាក់ឱ្យដឹងថា គាត់ជាអ្នកលេងភ្លេងការ និងជាដៃគូចម្រៀងជាមួយអ្នកនាង ដែលមានឈ្មោះថា នាយ ញ៉ាញ់ ៕

Advertisement