អាមេរិកជោគជ័យលើរឿងភាគ Good Doctor របស់កូរ៉េ

រឿងភាគដ៏ល្បីរបស់កូរ៉េកាលពីឆ្នាំ2013 ដែលមានចំណងជើងថា “Good Doctor” ត្រូវបានស្ថានីយទូរទស្សន៍ ABC របស់សហរដ្ឋអាមេរិកទិញសិទ្ធិផលិតសាជាថ្មី ហើយទទួលបានជោគជ័យយ៉ាងខ្លាំង។

តាមរយៈសារព័ត៌មាន koreaboo ដែលបានចេញផ្សាយនៅថ្ងៃសៅរ៍ ទី7 ខែតុលា ឆ្នាំ2017 បានឱ្យដឹងថា គ្រាន់តែស្ថានីយទូរទស្សន៍ ABC ដាក់បញ្ចាំងរឿងភាគល្បីមួយនេះភ្លាម ត្រឹមតែភាគដំបូងប៉ុណ្ណោះ ស្រាប់តែមានអ្នកទស្សនាដល់ទៅរាប់លាននាក់ទៅហើយ។ រឿងភាគផលិតជាថ្មី “Good Doctor” មានទាំងអស់ 18 episode ។ លោក Konshik Yu ជានាយកប្រតិបត្តិ KBS ប្រចាំសហរដ្ឋអាមេរិក បានប្រាប់ឱ្យដឹងថា «ជាធម្មតាទេ ដែលរឿងល្បីៗមានអ្នកចូលទស្សនាច្រើនក្នុងអំឡុងពេលនេះ ក៏ប៉ុន្ដែ វាក៏អាចនឹងថយចុះវិញក្នុងអំឡុងពេលសប្ដាហ៍ទី 2 ។ នេះជាចំណុចដែលខ្ញុំកត់សម្គាល់ឃើញ»។

គួរបញ្ជាក់ផងដែរថា តារាឯកប្រុសប្រកបដោយទេពកោសល្យក្នុងការសម្ដែងលោក  Freddie Highmore សម្ដែងជាតួគ្រូពេទ្យ Dr. Shaun Murphy ដែលក្នុងរឿងកូរ៉េវិញត្រូវបានសម្ដែងដោយ Park Shi និងតួឯកគ្រូពេទ្យស្រីសម្ដែងដោយ Antonia Thomas សម្ដែងជាតួអង្គ Dr. Claire Browne ៕

 

Advertisement