Coach The Voice Thailand និងអាជីពលក់ងៀតត្រីកន្ត្រប់

គឺត្រូវតែធ្វើបែបហ្នឹងហើយ ទោះជាអាជីពអ្វីក៏ដោយ ឱ្យតែជាអាជីពដែលសុចរិតមិនបង្កភាពក្ដៅក្រហាយដល់អ្នកដទៃ អាចចិញ្ចឹមជីវិតខ្លួនឯងបាន នោះគឺជាអាជីពដែលមានកិត្តិយសពិតប្រាកដហើយ។

គួរឱ្យស្ងើចសរសើរខ្លាំងបំផុតសម្រាប់រាជិនីសំឡេងក្រអួននៅក្នុងពិភពសិល្បៈចម្រៀងថៃ គឺអ្នកនាង ជេននីហ្វើរ ឃីម ជាតារាស្រីសំឡេងខ្ពស់ដែលមានអ្នកគាំទ្រច្រើន ហើយដែលនរណាៗក៏ស្គាល់អ្នកនាងដែរនោះ នៅពេលថ្មីៗនេះ ចែឃីម យើងបានបង្ហោះរូបភាព និងឃ្លីបវីដេអូនៅលើបណ្ដាញទំនាក់ទំនងសង្គម អ៊ីនស្តាក្រាម ដែលបង្ហាញឱ្យឃើញពីជីវិតរស់នៅបែបសាមញ្ញ ជាអ្នកលក់ត្រីកន្ត្រប់ងៀតនៅខាងមុខផ្ទះ។

នៅក្នុងឃ្លីបវីដេអូ ចែឃីមបានពោលថា “គ្រប់អាជីពដែលសុចរិត… មិនត្រូវឱ្យទំនេរដៃ និងពឹងផ្អែកលើវាសនានោះទេ…គឺវាសុទ្ធតែហុចតម្លៃឱ្យខ្លួនយើងទាំងអស់… ទិញងៀតត្រីកន្ត្រប់ទេចា៎ស ? “។

គួរបញ្ជាក់ផងដែរថា តារាស្រីរូបនេះពិតជាបានធ្វើឱ្យមហាជនភ្ញាក់ផ្អើល និងនឹកស្មានមិនដល់មែន៕

Advertisement