បុរសពិការដៃសំឡេងពីរោះដូច នី រតនា សម្រេចក្តីប្រាថ្នាហើយ (មានវីដេអូ)

នៅរាត្រីថ្ងៃសៅរ៍ ទី2 ខែកញ្ញា ឆ្នាំ2017 ក្នុងកម្មវិធី ETV Gold តន្ត្រីមហាគ្រួសារ KAP បានអញ្ចើញតារាចម្រៀងល្បីៗជាច្រើនដួងមកចូលរួម ក្នុងនោះម្ចាស់ពានរង្វាន់កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambidian Idol រដូវកាលទី 1 គឺលោក នី រតនា ក៏បានចូលរួមផងដែរ និងបានបង្កបរិយាកាសសប្បាយរីករាយកក្រើកពេញឆាកប្រគំតន្ត្រីទាំងមូលទៀតផង។

នៅក្នុងវគ្គជំនួបជាមួយ Idol មានបេក្ខជន 3 រូបត្រូវបានអញ្ចើញឡើងចូលរួមច្រៀងជាមួយលោក នី រតនា ។ បងប្រុស ភ័ណ្ឌ បុត្រា ជាបុរសពិការដៃខាងឆ្វេង ទទួលបានការចាប់អារម្មណ៍ខ្លាំងជាងគេ ដោយសារតែបងប្រុសមានសំឡេងពីរោះដូចលោក នី រតនា និងជាអ្នកគាំទ្រផ្ទាល់របស់តារាចម្រៀងរូបនេះទៀតផង។

បុរសពិការដៃរូបនេះ បានបញ្ជាក់ប្រាប់អ្នកសារព័តមាន ឡារ៉ែនថា “ខ្ញុំមានបំណងប្រាថ្នាចង់ក្លាយជាតារាចម្រៀងមួយរូបដែរ តែជាអកុសលដោយសារតែពិការដៃពីកំណើតទើបខ្ញុំបាត់បង់ឱកាសនោះយ៉ាងគួរឱ្យសោកស្តាយ តែថ្ងៃនេះខ្ញុំបានច្រៀងរួមជាមួយនឹង Idol របស់ខ្ញុំហើយ ពិតជារំភើប និងសប្បាយចិត្តណាស់ដែលខ្ញុំបានបញ្ចេញសមត្ថភាពរបស់ខ្ញុំជាមួយនឹង Idol របស់ខ្ញុំបែបនេះ”។

គួរបញ្ជាក់បន្ថែមដែរថា បងប្រុស ភ័ណ្ឌ បុត្រា មានស្រុកកំណើតនៅខេត្តស្វាយរៀង និងសព្វថ្ងៃនេះមានមុខរបរជាកម្មករសំណង់នៅរាជធានីភ្នំពេញ។

ដើម្បីជាការជាក់ច្បាស់ សូមទស្សនាការបកស្រាយបទចម្រៀងខាងក្រោមនេះ៖

 

 

Advertisement