ថន លក្ខិណា ប្រតិកម្ម​រឿង​លក់​អន​ឡាញ ខណៈពេល​ឡើងផ្ទះ​វីឡា​ថ្មី​នៅ​បុរី ប៉េង ហួត

ក្រោយពី​សមត្ថកិច្ច​នាយកដ្ឋាន​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ​បានធ្វើការ​ឃាត់ខ្លួន​អ្នកលក់​ឡេ​តាម​អន​ឡាញ​ម្នាក់  រហូតដល់​មានការ​ឃុំខ្លួន​រូបនាង​រួចមក​នោះ ក៏មាន​ម​ជ្ឍ​ដ្ឋា​ន​មហាជន​មួយចំនួន​បាន​ប្រតិកម្ម និង​រិះគន់ថា សមត្ថកិច្ច​នាយកដ្ឋាន​នោះ​ធ្វើ​សកម្មភាព​ជ្រុល ហេតុអ្វី​ក៏​មិន​ធ្វើការ​បញ្ជាក់ និង​ពន្យល់​លម្អិត អំពី​ការអនុវត្ត​ច្បាប់​លក់​នៅលើ​អន​ឡាញ​ឱ្យ​ប្រជាជន​បានដឹង​ផង។

ជាមួយគ្នា​នោះដែរ ពិធី​ការិនី​ល្បី និង​ជា​តារា​សម្ដែង​គឺ កញ្ញា ថន លក្ខិណា ក៏​ជា​តំណាង​ជួយ​លក់​ផលិតផល​តាម​អន​ឡាញ​ឱ្យ​បងស្រី​របស់​នាង គឺ​អ្នកនាង​ថន តារា ដែល​បាន​យក​ផលិតផល​ពី​ប្រទេស​ថៃ ប្រភេទ​ទូ​ឆ្ពុង និង​ថ្នាំ​ឆ្ពុង មក​លក់​ក្នុង​ទីផ្សារ​អន​ឡាញ​ក្នុងប្រទេស​កម្ពុជា​ដែរ​នោះបាន​ប្រាប់​អ្នកយកព័ត៌មាន ​គេហទំព័រ​ឡា​រ៉ែ​ន​នៅ​ថ្ងៃ​សូត្រមន្ត​ឡើងផ្ទះ​វីឡា​ថ្មី​នៅ​បុរី ប៉េង ហួត ទល់មុខ​សាលា​កសិកម្ម​តម្លៃ​រាប់ម៉ឺន​ដុល្លារ​ថា   “ចំពោះ​ការចុះបញ្ជី​នេះ ការពិតទៅ​នាង​ខ្ញុំ​ក៏​គាំទ្រ​ដែរ ក៏ប៉ុន្ដែ​បើ​រឿង​ដល់​ថ្នាក់​ចាប់​រឹបអូស​យកតែ​ម្ដងនោះ គឺ​រឿង​ហ្នឹង​ដូចជា​រាង​លើស រាង​ធ្ងន់​បន្តិច​ហើយ“។ គួរ​បញ្ជាក់ថា ផលិតផល​របស់​តារា​ស្រី​រូបនេះ​ក៏​នៅ​មិនទាន់​ទទួលបាន​ការចុះបញ្ជី​ពាណិជ្ជកម្ម​នៅឡើយ​ទេ។

ជាក់ស្ដែង​តារា​ស្រី​រូបនេះ​បាន​បន្ដ​ប្រាប់​អ្នកយកព័ត៌មាន​នៃ​គេហទំព័រ ឡា​រ៉ែ​ន ដោយ​លើក​ជា​មតិ​ឡើង​ថា “បើទោះបីជា​មិនទាន់​ចុះ​ប​ញ្ចី​ក្តី ក៏​ទោស​របស់​យើង​មិនទាន់​ដល់​កម្រិត​ហ្នឹង​ទេ គួរតែ​សមត្ថកិច្ច និង​មន្ត្រី​ដែល​ពាក់ព័ន្ធ​ណែនាំ ឬ​ចេញ​ជា​លិខិត​ដល់​អ្នកលក់​អន​ឡាញ​ឱ្យបាន​ដឹង និង​ទៅ​ចុះបញ្ជី​ឱ្យបាន​ត្រឹមត្រូវ​ជាមុនសិន​ដែរ“។

ចុងក្រោយ តារា​ស្រី​ដែល​អាច​និយាយ​ភាសា​ថៃ​បាន​ស្ទាត់ជំនាញ​រូបនេះ ក៏បាន​បញ្ជាក់​ផងដែរ​ថា ទូ​ឆ្ពុង និង​ថ្នាំ​ឆ្ពុង ដែល​យក​មកពី​ប្រទេស​ថៃ ហើយ​ដាក់លក់​នៅលើ​បណ្ដាញ​សង្គម Facebook នេះ គឺ​មិនមាន​ប៉ះពាល់​ដល់​សុខភាព និង​ខូចសុខភាព​ឡើយ គឺមាន​តែ​ជួយ​ឱ្យ​សម្រស់ និង​មាន​សុខភាព​ល្អ តែប៉ុណ្ណោះ។ ដើម្បី​កាន់តែ​ជាក់ច្បាស់​សូម​ទស្សនា​វីដេអូ​ខាងក្រោម​នេះ ៖

ទស្សនាទិដ្ឋភាពសូត្រមន្ដទាំងស្រុកវីឡាថ្មីតម្លៃរាប់ម៉ឺនរបស់ ថន លក្ខិណា នៅក្នុងបុរីប៉េងហួតខាងក្រោមនេះ៖

Advertisement