បងប្រុស ពិធីការិនី ខៀវ សានសាណា បាញ់សម្លាប់ខ្លួនយប់មិញនេះ

នៅរាត្រីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៧ កើតមានហេតុការណ៍បាញ់សម្លាប់ ស្ថិតនៅម្តុំសង្កាត់​បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ បើតាមអ្នកភូមិបានប្រាប់ឲ្យដឹងថា លោក ខៀវ កូណែល ត្រូវបងប្រុសពិធីការិនី ខៀវ សានសាណា បានបាញ់សម្លាប់ខ្លួនឯង និងភរិយា ដោយសារភ្លើងប្រចណ្ឌ ដែលបណ្តាលឲ្យមានការភ្ញាក់ផ្អើល ដោយសារស្នូរកាំភ្លើង លាន់លឺ​ដល់អ្នករស់នៅជុំវិញកន្លែងកើតហេតុ និងមានការផ្សាយផ្ទាល់ ពីបណ្តាញសារព័ត៌មាននានា​នៅក្នុងស្រុក។

ចំពោះបញ្ហាភ្លើងប្រចណ្ឌ ឬមានជម្លោះនៅក្នុងក្រុមគ្រួសារ សារព័ត៌មាន ឡារ៉ែន នៅមិនទាន់អាចទាក់ទងសុំការបំភ្លឺពីកញ្ញា ខៀវ សានសាណា បានឡើយ។ គួរបញ្ជាក់ផងដែរ​ថា លោក ខៀវ កូណែល ជាកូនប្រុសបង្កើតរបស់លោក ខៀវ កូឡា និងជាក្មួយប្រុស​បង្កើត​របស់លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ ជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ ដែលមានតួនាទី​ជា អនុប្រធាន ការីគណនេយ្យ និងជំនួយការផ្ទាល់ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ៕

Advertisement