តោះ! ទៅ​មើល​រូបភាព Cute…របស់ Jannine Weigel កាលពី​កុមារភាព

មិនមែន​ពី​ក្មេង​គ្រប់គ្នា​មាន​សម្រស់​ស្អាត និង Cute គួរឱ្យ​ស្រឡាញ់​នោះទេ លុះដល់​ចម្រើន​វ័យ​ធំ​ឡើង​នៅតែមាន​សម្រស់​ស្អាត​ដូច​ពី​កុមារភាព​នេះ​ទេ ដោយឡែក​តារាចម្រៀង​ស្រី Ploy Chompoo ដែល​ត្រូវបាន​គេ​ស្គាល់​ថា Jannine Weigel វិញ នាង​ស្អាត​តាំងពី​តូច​រហូតដល់​ធំ ខណៈដែល​ថ្ងៃកំណើត​របស់​នាង​គឺ​ថ្ងៃទី 30 ខែកក្កដា ឆ្នាំ 2000។

តារា​វ័យក្មេង​វ័យ 17 ឆ្នាំ​រូបនេះ គឺជា​តារា​កូនកាត់​ថៃ-អាឡឺម៉ង់ ហើយ​ទទួលបាន​ប្រជាប្រិយភាព​តាមរយៈ​បណ្តាញ​សង្គម​នានា ខណៈ​នាង​បង្ហាញខ្លួន​នៅក្នុង​វីដេអូ​តន្ត្រី​របស់ Getsunova និង​ចម្រៀង Cover ដ៏​មាន​ទឹកដម​ផ្អែម​ពីរោះ ព្រមទាំង​បាន​ចូលរួម​ក្រុម​ជាមួយ MBO ជា​ក្រុម​ដ៏​ល្បីល្បាញ​ក្នុងប្រទេស​ថៃ​ផងដែរ។ ម្យ៉ាងទៀត​តារា​ស្រី​រូបនេះ បាន​ជោគជ័យ​ខ្លាំង​បំផុត​តាមរយៈ​ភាពយន្ដ​ខ្នាត​ធំ​រឿង «សិស្ស​ច្បង» ។

Ploy Chompoo ធ្លាប់ជា​តារា​សម្តែង និង​ជាតា​រា​ម៉ូ​ដែល មុនពេល​ដែល​នាង​បាន​ក្លាយជា​តារាចម្រៀង​អាជីព។ ជាមួយនឹង​មុខមាត់​ស្រស់ស្អាត និង​ភាព​ស្ទាត់ជំនាញ​ក្នុងការ​និយាយ​ភាសាបរទេស​បាន​ដល់​បួន​ភាសា​គឺ អង់គ្លេស អាល្លឺម៉ង់ អេ​ស្ប៉ា​ញ ចិន នាង​អាច​ទាញយក​បាន​នូវ​អ្នកគាំទ្រ​រាប់លាន​នាក់​នៅ​ជុំវិញ​ពិភពលោក៕

Advertisement