ក្រុមហ៊ុន​ ​VIVO​ ​ប្រកាស​ចេញ​ជា​ផ្លូវការ​ ​ស្មា​ត​ហ្វូ​ន​ ​”​អេក្រង់​ទឹកធ្លាក់​”​ ​កោង​ខ្លាំង​មិនធ្លាប់​មាន​

​ក្រុមហ៊ុន​ទូរស័ព្ទ​ ​VIVO​ ​បាន​ប្រកាស​ចេញ​ជា​ផ្លូវការ​នូវ​ស្មា​ត​ហ្វូ​ន​ជំនាន់​ចុងក្រោយ​ ​2ម៉ូដែល​គឺ​ ​NEX​ ​3​ ​និង​ ​NEX​ ​3​ ​ប្រភេទ​ ​5G​ ​នៅ​លើ​ទីផ្សារ​ប្រទេស​ចិន​ ​កាលពី​ថ្ងៃទី17​ ​ខែកញ្ញា​ ​2019​ ​កន្លង​ទៅ​ថ្មី​ៗ​នេះ​។​ ​

​ងាក​មក​មើលរូប​រាង​របស់​ស្មា​ត​ហ្វូ​ននេះ​វិញ​ ​ទាំង​ ​NEX​ ​3​ ​និង​ ​NEX​ ​3​ ​ប្រភេទ​ ​5G​ ​បំពាក់​អេក្រង់​ទំហំ​ ​6.8​ ​អ៊ិ​ញ​ ​FullHD​+​ ​ប្រភេទ​ ​AMOLED​ ​(​ដូច​ស្មា​ត​ហ្វូ​នដ​ទៃ​ដែរ​)​ ​ប៉ុន្តែ​រូបរាង​វា​ជា​អេក្រង់​កោង​ខ្លាំង​ ​ដែល​ក្រុមហ៊ុន​ឱ្យឈ្មោះ​ថា​ ​“​Waterfall​ ​FullView​ ​Display​”​ ​សូម្បីតែ​ ​Samsung​ ​ដែល​ជា​ជើងខ្លាំង​ខាង​ផលិត​អេក្រង់​ ​AMOLED​ ​នេះ​ក៏ដោយ​ ​ក៏​មិនធ្លាប់​មាន​យក​មក​ដាក់លើ​ស្មា​ត​ហ្វូ​នរ​បស់​ខ្លួន​ដែរ​ ​(​Samsung​ ​ធ្លាប់​ប្រកាស​ចេញ​អេក្រង់​ ​Edge​ ​តែ​មិន​កោង​ដល់​ម្លឹង​ទេ​)​។​

​ស្មា​ត​ហ្វូ​ន​ ​VIVO​ ​NEX​ ​3​ ​នេះ​ដែរ​ ​មាន​បំពាក់​កាមេរ៉ា​ចំនួន3​ ​នៅ​ផ្នែក​ខាងក្រោយ​ ​ដែល​មាន​កាមេរ៉ា​មេ​ ​64MP​ ​និង​កាមេរ៉ា​ ​2ទៀត​កម្រិត​ ​13MP​ ​ជា​ប្រភេទ​ ​Wide​-​Angle​ ​និង​ ​Telephoto​។​

​ឯកា​មេ​រ៉ា​មុខ​ ​Selfie​ ​ជា​ប្រភេទ​ ​Pop​-​Up​ ​(​ហូត​ឡើងលើ​)​ ​មាន​បង្កប់​ក្នុង​តួខ្លួន​ដែល​មាន​ទំហំ​ ​16MP​ ​មាន​បំពាក់​មុខងារ​ ​Portrait​ ​Master​ ​ហើយ​វា​មាន​សមត្ថភាព​ថតរូប​ភាព​ប្រភេទ​ ​Wide​ ​បាន​ទៀតផង​។​ ​ប្រើ​បន្ទះ​ឈី​ប​ចុងក្រោយ​បង្អស់​គឺ​ ​Snapdragon​ ​855​ ​Plus​ ​មាន​ថាមពល​ថ្ម​ទំហំ​ ​4500mAh​ ​និង​កម្លាំង​សាក​ថ្ម​ល្បឿន​លឿន​ដល់​ ​44វ៉ាត់​។​
​ស្មា​ត​ហ្វូ​ន​ថ្មីសន្លាង​ទាំង2​ ​នេះ​រាង​ថ្លៃ​បន្តិច​ហើយ​ ​គ្រាន់តែ​តម្លៃ​ចាប់ផ្តើម​នៅ​ចិន​ ​(​ជម្រើស​ ​RAM​ ​8GB​/​128GB​)​ ​គឺ​ ​705ដុល្លារ​(​4998យន់​)​ ​ចំណែក​ម៉ូដែល​ ​5G​ ​(​ជម្រើស​ ​RAM​ ​8GB​/​256GB​)​ ​គឺ​ ​805ដុល្លារ​(​5698យន់​)​ ​និង​ម៉ូដែល​ ​5G​ ​(​ជម្រើស​ ​RAM​ ​12GB​/​256GB​)​ ​គឺ​ ​875ដុល្លារ​(​6198យន់​)​៕​

​សូម​ទស្សនា​វីដេអូ​បង្ហាញ​រូបរាង​ពេញ​ខាងក្រោម​នេះ​៖​

Advertisement