Galaxy​ ​A91​ ​របស់​ ​Samsung​ ​អាច​នឹង​ចេញ​មក​ជាមួយ​ឆ្នាំង​សាក​ថ្ម​ល្បឿន​លឿន​កម្លាំង​ ​45វ៉ាត់​

​Samsung​ ​បាន​បញ្ជាក់​អំពី​វត្តមាន​ស្មា​ត​ហ្វូ​ន​ត្រកូល​ ​A​ ​ចំនួន​ ​2ទៀត​ ​ត្រៀម​នឹង​ចេញ​លក់​នា​ពេល​ខាងមុខ​ ​គឺ​ម៉ូដែល​ ​Galaxy​ ​A91​ ​និង​ ​Galaxy​ ​A90​ ​5G​។​ ​នេះ​បើ​តាម​ការ​ប្រទះឃើញ​របស់​ក្រុមការងារ​ ​SamMobile​ ​នៅ​លើ​វេ​ប​សាយ​ផ្លូវការ​របស់​ ​Samsung​ ​ប្រចាំ​ប្រទេស​ហុងគ្រី​។​

​លើ​វេ​ប​សាយ​បាន​បញ្ជាក់​អំពី​ចំណុច​សំខាន់2​ ​គឺ​ ​Galaxy​ ​A91​ ​នឹងអាច​ទ្រាំទ្រ​នឹង​ការ​សាក​ថ្ម​កម្លាំង​ ​45វ៉ាត់​ ​ចំណែក​ ​Galaxy​ ​A90​ ​5G​ ​ទ្រាំទ្រ​ការ​សាក​ថ្ម​កម្លាំង​ ​25វ៉ាត់​។​ ​បន្ថែម​ពីនេះ​ឃើញ​មានការ​រាយ​ឈ្មោះ​ស្មា​ត​ហ្វូ​នដែល​គាំទ្រ​ការ​សាក​កម្លាំង​ ​45វ៉ាត់​ ​ដែល​មាន​សរសេរ​ថា​ ​“​Galaxy​ ​Note​ ​10​+​,​ ​Note​ ​10​+​ ​5G​,​ ​A91​ ​and​ ​higher​”​។​ ​មានន័យថា​ ​បច្ចេកវិទ្យា​នេះ​នឹង​មាន​លើ​ស្មា​ត​ហ្វូ​ន​ ​Samsung​ ​នា​ពេល​បន្តបន្ទាប់​ទៀត​។​ ​Galaxy​ ​A91​ ​រំពឹង​ថា​ ​នឹងជា​ស្មា​ត​ហ្វូ​ន​លំដាប់​កំពូល​មួយ​ប្រចាំ​ត្រកូល​ ​A​។​

​គេ​រំពឹង​ថា​ ​វា​នឹង​មាន​បំពាក់​កាមេរ៉ា​ដល់​ ​4គ្រាប់​ ​ដែល​មាន​កាមេរ៉ា​មេ​កម្រិត​ ​108MP​,​ ​កាមេរ៉ា​ ​Wide​-​Angle​ ​កម្រិត​ ​16MP​,​ ​កាមេរ៉ា​ ​Telephoto​ ​5x​ ​Zoom​ ​កម្រិត​ ​12MP​ ​និង​ ​Sensor​ ​វាស់​ជម្រៅ​ ​ToF​។​

​ចំណែក​ ​Galaxy​ ​A90​ ​5G​ ​រំពឹង​ថា​ ​នឹង​ក្លាយជា​ស្មា​ត​ហ្វូ​ន​ ​5G​ ​តម្លៃ​ធូរ​ថ្លៃ​របស់​ ​Samsung​ ​សម្រាប់​វាយលុក​ទីផ្សារ​នា​ពេល​ខាងមុខ​។​ ​ចំពោះ​កាលបរិច្ឆេទ​ប្រកាស​ចេញ​ស្មា​ត​ហ្វូ​ន​ទាំង2​ ​មិនទាន់​មានការ​បញ្ជាក់​ច្បាស់​នៅឡើយ​ទេ​៕​




Advertisement