ជនខិលខូច​មួយចំនួន​បាន​ប្រើ​ប្រព័ន្ធ​រក្សាសិទ្ធិ​ ​YouTube​ ​ដើម្បី​ជំរិត​ទារប្រាក់​ពី​ ​Youtuber​ ​

​Youtuber​ ​ម្នាក់​(​អ្នកបង្កើត​វីដេអូ​សម្រាប់​យូ​ធូប​)​បាន​ដា​ក់​បណ្តឹង​ទៅ​ក្រុមហ៊ុន​យូ​ធូប​ ​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​បាន​ចោទប្រកាន់​អ្នកប្រើ​ប្រាស់​ម្នាក់​ ​គឺ​ ​លោក​ ​គ្រី​ស្តូ​ហ្វឺ​រ​ ​ប្រេ​ឌី​ ​(​Christopher​ ​Brady​)​ ​មក​ពី​ក្រុង​អូ​ម៉ា​ហា​ ​រដ្ឋ​នេ​ប្រា​ស្កា​ ​ថា​បាន​រំលោភបំពាន​ប្រព័ន្ធ​រាយការណ៍​ទាក់ទង​នឹង​ការ​ ​“​រំលោភច្បាប់​រក្សាសិទ្ធិ​”​ ​ដើម្បី​ជំរិត​ទារប្រាក់​ពី​អ្នកបង្កើត​វីដេអូ​ទៅវិញ​។​ ​

​លោក​ ​គ្រី​ស្តូ​ហ្វឺ​រ​ ​បាន​ដាក់​សេចក្តី​ជូនដំណឹង​ស្តី​ពី​ការ​រក្សាសិទ្ធិ​សហស្សវត្សរ៍​ឌីជីថល​រាប់​សិប​ច្បាប់​ ​ដែល​បាន​អះអាង​ដោយ​មិន​ពិត​ថា​ ​វីដេអូ​ដែល​បាន​បង្ហោះ​ដោយ​អ្នកប្រើ​ប្រាស់​ផ្សេងទៀត​បាន​រំលោភបំពាន​ច្បាប់​រក្សាសិទ្ធិ​របស់​គាត់​ ​បន្ទាប់មក​គាត់​ក៏​ផ្ញើ​សារ​ដើម្បី​ជំរិត​ទារប្រាក់​ពី​អ្នកប្រើ​ប្រាស់​ទាំងនោះ​។​ ​យោងទៅតាម​ ​Ars​ ​Technica​ ​លោ​ក​គ្រី​ស្តូ​ហ្វឺ​រ​ ​បាន​ធ្វើការ​អះអាង​មិន​ពិត​ប្រឆាំង​នឹង​ ​Minecraft​ ​Streamers​ ​ល្បី​ៗ​ ​ចំនួន​ ​3​។​ ​

​បន្ទាប់មក​គាត់​បាន​ទាមទារ​ឱ្យ​ពួកគេ​បង់ប្រាក់​ពី​ ​150ដុល្លារ​ទៅ​ ​300ដុល្លារ​តាមរយៈ​ ​PayPal​ ​ឬពី​ ​75ទៅ​ ​200ដុល្លារ​ជា​ ​Bitcoin​ ​ប្រសិនបើ​ពួកគេ​បដិសេធ​ ​គាត់​បាន​គំរាម​ធ្វើការ​ទាមទារ​រក្សាសិទ្ធិ​ទី3​ ​ដែល​អាច​ធ្វើ​ឱ្យ​គណនី​របស់​ជនរងគ្រោះ​ត្រូវ​បាន​បញ្ឈប់​។​ ​

​យូ​ធូប​ ​(​YouTube​)​ ​បាន​ប្រឈម​នឹង​ការរំលោភ​សិទ្ធិ​អ្នកនិពន្ធ​ ​ហើយ​នេះ​មិនមែន​ជា​លើកទីមួយ​ទេ​ ​ដែល​ប្រព័ន្ធ​ទាមទារ​សិទ្ធិ​អ្នកនិពន្ធ​របស់​ខ្លួន​ ​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ការ​ជំរិត​ទារប្រាក់​។​ ​

​ករណី​ប្ដឹង​លោ​ក​គ្រី​ស្តូ​ហ្វឺ​រនេះ​ ​ជា​ការ​ផ្ញើ​សារ​ទៅ​ជនខិលខូច​ផ្សេងទៀត​ថា​ ​ការ​ជំរិត​ទារប្រាក់​ជា​អំពើខុស​ច្បាប់​ទោះ​ក្នុង​រូបភាព​ណាក៏ដោយ​៕​

Advertisement