ស្មា​ត​ហ្វូ​ន​ ​Galaxy​ ​A​ ​ជួយ​ឱ្យ​ ​Samsung​ ​ឡើង​ចំណាត់ថ្នាក់​លក់ដាច់​ខ្ពស់​ជាងគេ​នៅ​អឺរ៉ុប​

​យោង​តាម​របាយការណ៍​ថ្មី​ពី​ ​Canalys​ ​បាន​បង្ហាញ​ឱ្យ​ឃើញ​អំពី​ស្ថានភាព​ទីផ្សារ​ស្មា​ត​ហ្វូ​ននៅ​លើ​ទីផ្សារ​អឺរ៉ុប​ប្រចាំត្រីមាស​ទី2​ ​ឆ្នាំ2019​ ​ដែលគេ​បាន​មើលឃើញ​ថា​ ​Samsung​ ​បាន​កើន​ចំនួន​លក់​ច្រើនឡើង​ ​តាមរយៈ​ការ​បញ្ចេញ​លក់​ស្មា​ត​ហ្វូ​ន​ ​Galaxy​ ​A​ ​ដែល​មានតម្លៃ​ធូរ​ថ្លៃ​។​

​ស្មា​ត​ហ្វូ​នដែ​លលក់​ដាច់​ជាងគេ​ទាំង5​ ​ស៊េរី​នៅ​អឺរ៉ុប​ ​គឺ​មាន​ម៉ូដែល​ ​Galaxy​ ​A50​ ​លក់​បាន​ ​3.2លាន​គ្រឿង​ ​ម៉ូដែល​ ​A40​ ​លក់​បាន​ ​2.2លាន​គ្រឿង​ ​ម៉ូដែល​ ​Redmi​ ​Note​ ​7​ ​លក់​បាន​ ​2លាន​គ្រឿង​ ​ម៉ូដែល​ ​Galaxy​ ​A20e​ ​លក់​បាន​ ​1.9លាន​គ្រឿង​ ​និង​ ​iPhone​ ​XR​ ​លក់​បាន​ ​1.8លាន​គ្រឿង​។​

​Samsung​ ​ក្ដោបក្ដាប់​ទីផ្សារ​ធំជាង​គេ​ ​ដោយ​លក់​ស្មា​ត​ហ្វូ​នបាន​ ​18.3លាន​គ្រឿង​ ​កាន់កាប់​ទីផ្សារ​ ​40.6​%​ ​ដែល​កើនឡើង​ ​20​%​ ​បើ​ធៀប​នឹង​ពេល​ដូចគ្នា​កាល​ឆ្នាំមុន​។​ ​Huawei​ ​ឈរ​លើ​លេខ2​ ​ជាមួយ​ចំនួន​លក់​ ​8.5លាន​គ្រឿង​ ​ក្ដោបក្ដាប់​ទីផ្សារ​ ​18.8​%​ ​ថយ​ចុះ​ ​16​%​។​ ​លេខ3​ ​បាន​លើ​ ​Apple​ ​មាន​ទីផ្សារ​ ​14.1​%​ ​លក់​បាន​ ​6.4លាន​គ្រឿង​ ​ថយ​ចុះ​ ​17​%​។​

​Xiaomi​ ​ម៉ាក​ទូរស័ព្ទ​ចិន​ ​ត្រូវ​បាន​គេ​សង្កេតឃើញ​ថា​ ​មាន​កំណើន​ខ្លាំង​នៅ​ត្រីមាស​ទី​ ​2​ ​ឆ្នាំ2019​ ​ដែល​កើន​ចំនួន​លក់​ ​48​%​ ​ខណៈ​ដែល​ម៉ាក​ទូរស័ព្ទ​ ​Nokia​ ​ធ្លាក់ចុះ​ចំនួន​លក់​ ​18​%​។​ ​គិតជា​រួម​ទីផ្សារ​ស្មា​ត​ហ្វូ​ននៅ​អឺរ៉ុប​ ​មិន​មានការ​ប្រែប្រួល​ខ្លាំង​ឡើយ​ ​បើ​ធៀប​នឹង​ឆ្នាំមុន​៕​





Advertisement