ស្បែក​ ​EMUI​ ​10​ ​របស់​ ​Huawei​ ​ច្នៃ​ចេញពី​ ​Android​ ​Q​ ​នឹង​មាន​លើ​ ​P30​ ​Pro​ ​

យោង​តាម​ប្រភព​ព័ត៌មាន​នានា​បាន​បង្ហើប​ឱ្យ​ដឹង​ថា​ ​វត្តមាន​ ​Huawei​ ​ក្នុង​បញ្ជីខ្មៅ​របស់​អាមេរិក​ ​អាច​ឱ្យ​គេ​សង្ស័យ​ថា​ ​EMUI​ ​10​ ​ដែល​ផ្អែកលើ​ ​Android​ ​Q​ ​នឹង​មិន​លេចមុខ​នោះ​ឡើយ​។​ ​Huawei​ ​ទំនងជា​នៅតែ​ធ្វើការ​អភិវឌ្ឍ​ ​Skin​ ​ជំនាន់​ថ្មី​ ​ដោយ​ ​EMUI​ ​10​ ​សម្រាប់​ ​P30​ ​Pro​ ​បាន​ធ្លាយ​ចេញ​មក​។​
|
​ក្រុមការងារ​អភិវឌ្ឍន៍​ ​Software​ ​លើ​ទូរស័ព្ទ​ ​XDA​ ​Developer​ ​បាន​សាកល្បង​ប្រើប្រាស់​នូវ​ ​EMUI​ ​10​ ​មុនគេ​ ​និង​បាន​ដំឡើង​វា​លើ​ ​P30​ ​Pro​។​ ​ក្រុម​មួយ​នេះ​ជឿជាក់​ថា​ ​Software​ ​ដែលគេ​ប្រើ​ ​នឹង​មានឈ្មោះ​ថា​ ​EMUI​ ​10​ ​ដែល​រត់​លើ​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ ​Android​ ​Q​។​ ​បើ​ប្រៀបធៀប​ទៅ​ឃើញថា​ ​EMUI​ ​10​ ​និង​ ​EMUI​ ​9​ ​មិនសូវ​ខុសគ្នា​ប៉ុន្មាន​ទេ​ ​ឃើញ​ខុសគ្នា​បន្តិចបន្តួច​គឺ​នៅ​លើ​ ​UI​ ​នៃ​កម្មវិធី​កាមេរ៉ា​។​

​ក្រោយ​កើតមាន​រឿង​ចម្រូងចម្រាស​ជាមួយ​រដ្ឋាភិបាល​អាមេរិក​ ​Huawei​ ​បាន​ប្រកាស​ថា​ស្មា​ត​ហ្វូ​នកំ​ពូល​របស់​ខ្លួន​រួមមាន​ ​Mate​ ​20​ ​Series​,​ ​P30​ ​Series​ ​និង​ស្មា​ត​ហ្វូ​នបំ​ពាក់​ម៉ាក​ ​Honor​ ​មួយចំនួន​ ​អាច​នឹង​ទទួល​បានការ​អាប់​ឌែ​ត​ ​Andoid​ ​Q​ ​ដែល​ជា​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ជំនាន់​ចុងក្រោយ​មួយ​៕​

Advertisement