រថយន្ត​ ​Corolla​ ​ស៊េរី​ឆ្នាំ2020​ ​ចេញ​ជា​ផ្លូវការ​ ​បង្ហាញ​រូបរាង​ថ្មី​ទាំងស្រុង​

​ក្រោយពី​បាន​បញ្ចេញ​រថយន្ត​ ​Corolla​ ​ស៊េរី​ថ្មី​ជា​ប្រភេទ​ ​Hatchback​ ​និង​ ​Wagon​ ​រួចមក​ ​នៅពេល​នេះ​ ​Toyota​ ​បាន​បង្ហាញ​រថយន្ត​ ​Corolla​ ​ប្រភេទ​ ​Sedan​ ​មួយទៀត​ដែល​មាន​រូបរាង​ថ្មី​ ​ខុសប្លែក​ពី​ជំនាន់​មុន​ទាំងស្រុង​។​

​រថយន្ត​ ​Corolla​ ​ប្រភេទ​ ​Sedan​ ​នេះ​បាន​បង្ហាញខ្លួន​ជា​ផ្លូវការ​ក្នុង​កម្មវិធី​ ​Guangzhou​ ​International​ ​Auto​ ​Show​ ​ដែល​ធ្វើឡើង​នៅក្នុង​ប្រទេស​ចិន​។​ ​រថយន្ត​នេះ​មាន​ចែកចេញជា2​ ​ប្រភេទ​ ​ដោយ​មួយ​សម្រាប់​លក់​នៅ​ប្រទេស​ចិន​នឹង​ប្រើ​ឈ្មោះ​ ​Levin​ ​ចំណែក​ប្រភេទ​ទុក​លក់​លើ​ទីផ្សារ​ដទៃទៀត​នឹង​ប្រើ​ឈ្មោះ​ ​Corolla​ ​ធម្មតា​។​

​រូបរាង​របស់​ ​Corolla​ ​ប្រភេទ​ ​Sedan​ ​ស៊េរី​ឆ្នាំ2020​ ​នេះ​ ​គឺ​មាន​ភាព​ស្រស់​ស្អាត​មិន​ខុសពី​ប្រភេទ​ ​Hatchback​ ​ដែល​គ្រប់គ្នា​ឃើញ​កន្លងមក​នោះ​ទេ​ ​ហើយ​ផ្នែក​ខាងក្នុង​ក៏​មិន​ខុសគ្នា​ប៉ុន្មាន​ដែរ​។​ ​
​ទាក់ទង​នឹង​ប្រព័ន្ធ​ម៉ាស៊ីន​វិញ​ ​មិន​មាន​ព័ត៌មាន​លម្អិត​អ្វី​ច្រើន​នោះ​ទេ​ ​ប៉ុន្តែ​គេ​ដឹង​ថា​មាន​ប្រើ​ម៉ាស៊ីន​ចំណុះ​ ​2.0លីត្រ​ ​និង​មាន​ជា​ប្រភេទ​ ​Hybrid​ ​សម្រាប់​លក់​លើ​ទីផ្សារ​មួយចំនួន​។​

​រថយន្ត​នេះ​នឹង​លក់​នៅ​សហរដ្ឋអាមេរិក​ ​និង​អឺរ៉ុប​មុនគេ​នៅ​អំឡុង​ត្រីមាស​ទី2​ ​ឆ្នាំ2019​ ​ខាងមុខ​ ​បន្ទាប់មក​ទើប​ចេញ​លក់​នៅ​ទីផ្សារ​ចំនួន150​ ​ផ្សេងទៀត​នៅ​អំឡុង​ឆមាស​ទី​ ​2​ ​ឆ្នាំ2019​។​ ​ចំពោះ​តម្លៃ​លក់​ ​Toyota​ ​មិនទាន់​បង្ហាញ​ចេញ​នៅឡើយ​ទេ​៕​

Advertisement