iPad​ Pro​ 5G​ ដល់​ឆ្នាំ2021​ ទើប​ Apple​ អាច​ប្រកាស​ចេញ​មក​បាន​…

បន្ទាប់ពី​មានរឿង​ក្ដីក្ដាំ​ជាមួយ​ Qualcomm​ លើ​បញ្ហា​ការ​ផ្គត់ផ្គង់​ខ្សែស្រឡាយ​បន្ទះ​ឈីប​ 5G​(X50​) លើ​ iPhone​ 5G​ ពេលនេះ​បាន​ដោះស្រាយ​រួចរាល់​ហើយ​ ដោយ​ Apple​ បាន​ប្រកាស​ព្រមព្រៀង​គ្នា​លើ​ជម្លោះ​នោះ​។ ការសម្រេច​ចិត្ត​សម្រួល​គ្នា​ជាមួយ​ Qualcomm​ មានន័យថា​ iPhone​ ដែល​ប្រើប្រាស់​សេវា​ 5G​ អាច​នឹង​បង្ហាញ​វត្តមាន​លឿន​ជាង​ការ​រំពឹង​ទុក​របស់​អ្នកវិភាគ​ជាច្រើន​។

យ៉ាងណាក្ដី​ សម្រាប់​ផលិតផល​ Apple​ ផ្សេងទៀត​ ដូចជា​ iPad​ Pro​ 5G​ ត្រូវ​បាន​អ្នកវិភាគ​ល្បីឈ្មោះ​ គឺ​លោក​ Ming​-Chi​ Kou​ បាន​ចេញមុខ​មក​បង្ហើប​ថា​ iPad​ Pro​ 5G​ ដល់​ឆ្នាំ2021​ ឬ2022​ ទើប​អាច​ចេញ​មក​បាន​។

លោក​បាន​បញ្ជាក់​បន្ថែម​ថា​ ជាក់ស្ដែង​ទៅ​ គេ​ត្រូវការ​ពេលវេលា​យូរ​បន្ថែម​ទៀត​ ដើម្បី​ឱ្យ​សេវា​ 5G​ មានការ​ប្រើប្រាស់​ទូលំទូលាយ​។ ការ​ពន្យារពេល​ដល់​ឆ្នាំ​នោះ​ ក៏​ព្រោះតែ​ដើម្បី​សិក្សា​ស្រាវជ្រាវ​ពី​បច្ចេក​វិទ្យា​ថ្មី​ៗមក​បំពាក់​លើ​ iPad​ Pro​ 5G​ និង​បំពាក់​ដោយ​អេក្រង់​ប្រភេទ​ LCP​(Liquid​ Crystal​ Polymer​) ផង​ដែរ​។

នេះ​អាច​ថា​ជា​ដំណឹងល្អ​សម្រាប់​អ្នកចូលចិត្ត​ប្រើ​ iPad​ ក៏ប៉ុន្តែ​សម្រាប់​ជំនាន់​ 5G​ លើ​ iPad​ អាច​ជា​ដំណឹង​មិន​រីករាយ​វិញ​ ព្រោះតែ​វា​ចេញ​យឺត​ពេក​(ប្រសិនបើ​ដូច​ការវិភាគ​របស់​លោក​ Kou​ មែន​នោះ​)៕

Advertisement