Toyota​ អនុញ្ញាត្ត​ឱ្យ​ក្រុមហ៊ុន​ផ្សេង​ប្រើ​ប៉ាតង់​ Hybrid​ ហ្វ្រ៊ី​…

ក្នុង​គោលដៅ​ផ្សព្វផ្សាយ​អំពី​រថយន្ត​ប្រើ​ម៉ាស៊ីន​ Hybrid​ ​;ក្រុមហ៊ុន​ Toyota​ នឹង​បើក​សិទ្ធិ​ឱ្យ​ក្រុមហ៊ុន​ផលិត​រថយន្ត​ដទៃទៀត​នៅ​លើ​ពិភពលោក​ប្រើប្រាស់​ប៉ាតង់​បច្ចេកវិទ្យា​រថយន្ត​ Hybrid​ របស់​ខ្លួន​ចាប់ពី​ពេលនេះ​រហូតដល់​ឆ្នាំ2030​។

ផ្អែក​តាម​ការប្រកាស​របស់​ក្រុមហ៊ុន​ផលិត​រថយន្ត​ដ៏​ល្បីល្បាញ​របស់​ជប៉ុន​មួយ​នេះ​បានឱ្យ​ដឹង​ថា​ មាន​ប៉ាតង់​បច្ចេកវិទ្យា​ជិត​ 24,000ប៉ាតង់​ដែល​ខ្លួន​នឹង​ដាក់​ឱ្យ​ប្រើប្រាស់​ ដែល​មាន​ទាក់ទង​នឹង​ម៉ូទ័រ​អគ្គិសនី​ Converter​ និង​អាគុយ​ផង​ដែរ​។

ប៉ាតង់​ដ៏​ច្រើនលើស​លប់​នេះ​មាន​រួមបញ្ចូល​ទាំង​បច្ចេក​វិទ្យា​ទំនើប​ៗដែល​មាន​ប្រើ​នៅលើរថយន្ត​អគ្គិសនី​ ដូចជា​ប្រភេទ​រថយន្ត​ Hybrid​ ប្រភេទ​ Plug​-in​ Hybrid​ និង​ប្រភេទ​រថយន្ត​ Fuel​ Cell​ ដែល​បាន​ជួយ​ឱ្យ​ Toyota​ អាច​ផលិត​បាន​រថយន្ត​ដែល​មាន​កម្លាំង​ខ្លាំង​ ទំហំ​តូច​ និង​ចំណាយ​ដើមទុន​តិច​ទៀតផង​។

ការ​ដាក់​ឱ្យ​ប្រើ​ប៉ាតង់​ដោយ​ឥតគិតថ្លៃ​នេះ​ ក៏​ជាផ្នែក​មួយ​នៃ​ការ​ជួយ​កាត់បន្ថយ​ការ​បំពុលបរិស្ថាន​ដោយ​រថយន្ត​ប្រើប្រាស់​ប្រេងឥន្ធនៈ​ដែល​កំពុង​មាន​ស្ថានភាព​ធ្ងន់ធ្ងរ​នា​ពេល​បច្ចុប្បន្ន​នេះ​ផង​ដែរ​៕

Advertisement