LAMBORGHINI អភិវឌ្ឍ​កំពូល​រថយន្ត​អគ្គិសនី ល្បឿន​លឿន​ជាង​រថយន្ត​ម៉ាស៊ីន​សាំង

ក្រុមហ៊ុន​ផលិត​រថយន្ត​កីឡា​ប្រណិត Lamborghini បានឱ្យដឹងថា ពួកគេ​កំពុង​អភិវឌ្ឍ​ម៉ូ​ដែល​រថយន្ត hybrid និង​រថយន្ត​អគ្គិសនី ដែល​បរបាន​លឿន​ជាង Huracan V10 និង Aventador V12។

បច្ចេកវិទ្យា hybrid និង​អគ្គិសនី អាច​ជំរុញឱ្យមាន​យុគសម័យ​ជឿនលឿន​ថ្មី​នៅក្នុង​វិស័យ​រថយន្ត ដោយ​វា​មាន​ប្រសិទ្ធភាព និង​កម្លាំង​ខ្លាំង​ជាង​បណ្ដា​កំពូល​រថយន្ត​ដែល​ដំណើរការ​ដោយ​ម៉ាស៊ីន​សាំង​នាបច្ចុប្បន្ន​ទៅទៀត។

ប្រធាន​ក្រុមហ៊ុន Lamborghini លោក Stephan Windelmann បានឱ្យដឹងថា អគ្គិសនី​បើកផ្លូវ​ឱ្យមាន​ឱកាស​ថ្មី​សម្រាប់​ក្រុមហ៊ុន រួមទាំង​ម៉ូ​ដែល​រថយន្ត​ទី​បួន​ដែល​ជិត​នឹង​បង្ហាញខ្លួន នោះ​គឺ​ម៉ូ​ដែល SUV ប្រភេទ​អគ្គិសនី។

«ខ្ញុំ​គិតថា យើង​នឹងមាន​ឱកាសល្អ​ក្នុង​បណ្ដា​ឆ្នាំ​ខាងមុខ ដើម្បី​បង្ហាញថា ក្រុមហ៊ុន​អាច​ប្រសើរ​ជាង​បច្ចុប្បន្ន ទាក់ទង​នឹង​ទម្រង់​រូបរាង»៕

Advertisement