កម្មវិធី​ទូរស័ព្ទដៃ CamDigiKey ជំនាន់​ចុងក្រោយ ២.០ មាន​មុខងារ​ពិសេស​ចំនួន ៤

លោក គង់ ម៉ារី អគ្គលេខាធិការគណៈធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថលនៃក្រុមប្រឹក្សាជាតិសេដ្ឋកិច្ច និងសង្គមឌីជីថល (ស្ដាំ) និង លោកជំទាវ ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា (កណ្ដាល) បន្ទាប់​ពី​ការ​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈនៃការ​យោគ​យល់​ កាលពី​ថ្ងៃទី ៤ កក្កដា

ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង ធនាគារជាតិ​កម្ពុជា (NBC) បាន​ដាក់ឱ្យ​ដំណើរការ KHQR ដើម្បី​ធ្វើឱ្យមាន​ស្ដង់ដា ចំពោះ QR codes ធនាគារ​ក្នុងប្រទេស និង​កម្មវិធី​ទូរស័ព្ទ CamDigiKey ជំនាន់​ទី​ពីរ កាលពី​ថ្ងៃទី ៤ កក្កដា។

តាមរយៈ​ទំព័រ Facebook ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានឱ្យដឹងថា កម្មវិធី​ទូរស័ព្ទដៃ CamDigiKey ជំនាន់​ទី​ពីរ (២.០) នេះ មាន​មុខងារ​ពិសេស​ចំនួន ៤ រួមមាន​ដូចខាងក្រោម៖

១-មុខងារ​ស្គែ​ន​មុខ​យ៉ាង​រស់​រវើក, ២-ការ​ស្គែ​ត​កូដ​ដែល​អាច​អាន​បាន​ដោយ​ម៉ាស៊ីន (MRZ) លើ​អត្តសញ្ញាណប័ណ្ណ​ខ្មែរ និង​លិខិតឆ្លងដែន​បរទេស, ៣-សន្ធានកម្ម​កម្មវិធី​ទូរស័ព្ទដៃ និង​កម្មវិធី​ទូរស័ព្ទដៃ (App-to-app Integration), ៤-សន្ធានកម្ម​គេហទំព័រ និង​គេហទំព័រ (Web-to-web integration)។

CamDigiKey គឺជា​កម្មវិធី​ទូរស័ព្ទដៃ​ដែលមាន​សុវត្ថិភាព និង​ងាយស្រួល ដែល​ត្រូវបាន​ប្រើប្រាស់​សម្រាប់​ផ្ទៀងផ្ទាត់ អត្តសញ្ញាណ​របស់លោក​អ្នក​តាម​មធ្យោបាយ​ឌីជីថល។ តាមរយៈ​ការចុះឈ្មោះ​លើ CamDigiKey អ្នកនឹង​ទទួលបាន​អត្តសញ្ញាណ​ឌីជីថល​មួយ​ដែលមាន​សុពលភាព ហើយ​អាច​ប្រើប្រាស់​សម្រាប់ login ចូលទៅ​កាន់ portal រដ្ឋាភិបាល​កម្ពុជា​ណាមួយ​ក៏បាន។ ដើម្បី​ធ្វើការ login លោកអ្នក​គ្រាន់តែ​ធ្វើការ​ស្កេ​ន​កូដ QR ដែលមាន​នៅលើ portal នោះ​ជាមួយ​កម្មវិធី​ទូរស័ព្ទ CamDigiKey ជាការ​ស្រេច។

ព័ត៌មាន​បន្ថែម សូម​ចូលទៅ​កាន់​គេហទំព័រ www.registrationservices.gov.kh

Advertisement