បច្ចេកវិទ្យា mRNA ​ដែល​​ប្រើ​​សម្រាប់​​ការ​អភិវឌ្ឍ​​វ៉ាក់​សាំង​​ទំនើប​​ចុង​​ក្រោយ​​ ប្រឆាំង​ កូ​វីដ​-១៩​ ឈ្នះ​​ពាន​រង្វាន់​​កំពូល​ VinFuture​ តម្លៃ​ ៣​ លាន​​ដុល្លារ​ របស់​​ក្រុម​ហ៊ុន​​វៀត​ណាម

ការសិក្សា​ស្រាវជ្រាវ​របស់​អ្នកវិទ្យាសាស្ត្រ ត្រូវបាន​លើកតម្កើង​ព្រោះតែ​បង្កើតបាន​បច្ចេកវិទ្យា mRNA ដែលជា​វិធី​អភិវឌ្ឍ​វ៉ាក់សាំង​ប្រភេទ​ទំនើប​សម្រាប់​ទប់ស្កាត់​ជំងឺ​កូ​វីដ-១៩ ក៏ដូចជា​ជំងឺ​ដទៃ នាំមក​នូវ​ប្រយោជន៍​ដល់​មនុស្សលោក។

VinFuture Grand Prize ដែលជា​ពានរង្វាន់​ធំ​បំផុត ត្រូវបាន​ប្រគល់ជូន​ដល់​​ក្រុម​អ្នកវិទ្យាសាស្ត្រ​ដែល​នៅ​ពីក្រោយ​​ជោគ​ជ័យ​​របស់​វ៉ាក់សាំង​ប្រភេទ mRNA ដែល​ប្រើ​សម្រាប់​ទប់ស្កាត់​កូ​វីដ-១។ ក្រុម​អ្នកវិទ្យាសាស្ត្រ​ដែល​នៅ​ពីក្រោយ​បច្ចេកវិទ្យា mRNA នេះ រួមមាន «ម្ដាយបង្កើត» របស់ mRNA លោកស្រី​វេជ្ជបណ្ឌិត Katalin Kariko ដែលជា​អ្នកវិទ្យាសាស្ត្រ​ជនជាតិ​ហុង​គ្រី ប្រចាំ​ក្រុមហ៊ុន BioNTech, សាស្ត្រាចារ្យ Drew Weissman អ្នកវិទ្យាសាស្ត្រ​ស្រាវជ្រាវ​វ៉ាក់សាំង​ប្រចាំ​សាកលវិទ្យាល័យ Pennsylvania និង​សាស្ត្រា​ចារ Pieter Rutter Cullis ប្រធាន​វិទ្យាស្ថាន​ជីវវិទ្យា​នៃ​សាកលវិទ្យាល័យ British Columbia។

សាស្ត្រាចារ្យ Pieter Rutter Cullis គឺជា​អ្នកមាន​ស្នាដៃ​ចំពោះ​ការស្រាវជ្រាវ​ក្នុងការ​អភិវឌ្ឍ​គ្រាប់​ណា​ណូ​លី​ភី​ដ (LNP) សម្រាប់ «ខ្ចប់» RNA និង​ការពារ​វាពី​ការចុះ​ខ្សោយ អនុញ្ញាតឱ្យ mRNA ត្រូវបាន​បញ្ជូន​ដល់​កោសិកា។ នៅទីនេះ mRNA «ណែនាំ» ឱ្យ​កោសិកា​បង្កើត​ប្រូតេអ៊ីន​ដែល​ទាក់ទង​នឹង​វីរុស​បង្ក​ជំងឺ ជួយ​ឱ្យ​វ៉ាក់សាំង​ដំណើរការ។ ប្រការនេះ​បាន​បើកផ្លូវ​ឱ្យមាន​វិស័យ​វិទ្យាសាស្ត្រ​ថ្មី​មួយ និង​វិធីសាស្ត្រ​ថ្មី​ក្នុង​ការផលិត​វ៉ាក់សាំង mRNA សម្រាប់​ទប់ស្កាត់​កូ​វីដ-១។ល។

«ម្ដាយបង្កើត» របស់ បច្ចេក​វិទ្យា​ mRNA លោកស្រីវេជ្ជបណ្ឌិត Katalin Kariko (កណ្ដាល), សាស្ត្រាចារ្យ Drew Weissman (ស្ដាំ) និង​ សាស្ត្រាចារ Pieter Rutter Cullis

ចំណែក​សាស្ត្រាចារ្យ Katalin Karriko វិញ ផ្ដោតទៅលើ​ការស្រាវជ្រាវ ARN ព័ត៌មាន (mRNA) ជា​សម្ភារៈ​ហ្សែ​ន​ដែល​ផ្ទុក​ការណែនាំ DNA សម្រាប់​ឱ្យ​ប្រព័ន្ធ​បង្កើត​ប្រូតេអ៊ីន​ក្នុង​កោសិកានីមួយ។ លោកស្រី​ជឿថា mRNA អាច​ប្រើប្រាស់​ដើម្បី​ណែនាំ​កោសិកា​ឱ្យ​ផលិត​ថ្នាំ រួមទាំង​វ៉ាក់សាំង តាមចិត្ត​ចង់។

អ្នកវិទ្យាសាស្ត្រ​ទី ៣ នៃ​គម្រោង​ស្រាវជ្រាវ​ដែល​ទទួលបាន​ពានរង្វាន់​ខាងលើ គឺ​សាស្ត្រាចារ្យ Drew Weissman ដែលជា​អ្នកឯកទេស​ផ្នែក​ជំងឺឆ្លង​ប្រចាំ​សាកលវិទ្យាល័យ Pennsylvania (សហរដ្ឋ​អាម៉េរិក)។ លោក​បាន​ចំណាយពេល​ជាង ១៥ ឆ្នាំ ក្នុងការ​ស្រាវជ្រាវ​អំពី RNA ក្នុង​បំណង​បង្កើត​វ៉ាក់សាំង​ទាំងឡាយ​ដែល​អាច​ទប់ស្កាត់ និង​ព្យាបាល​ជំងឺ​គ្រប់​ប្រភេទ។

ជា​រដូវ​កាល​ដំបូង ពានរង្វាន់ VinFuture បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់​ស​ហគ​មន៍​អ្នកវិទ្យាសាស្ត្រ​ទូទាំង​សកលលោក។ គម្រោង​ស្រាវជ្រាវ​ចំនួន ៦០០ មកពី​ប្រទេស​ចំនួន ៧០ បាន​ចូលរួម​ប្រកួតប្រជែង​យក​ពានរង្វាន់​នេះ។ ពានរង្វាន់​ធំជាងគេ VinFuture Grand Prize មានតម្លៃ ៣ លាន​ដុល្លារ​អាម៉េរិក ចំណែក​ពានរង្វាន់​ពិសេស​ចំនួន ៣ ទៀត មានតម្លៃ ៥០០,០០០ ដុល្លារ/រង្វាន់។

មហា​សេដ្ឋីវៀតណាម លោក ហ្វាម ញឹត វឿង (Pham Nhat Vuong)

VinFuture គឺជា​ពានរង្វាន់​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​សកល ដែល​ត្រូវបាន​បង្កើតឡើង​កាលពី​ឆ្នាំ ២០២០ ដោយ​មូលនិធិ VinFuture របស់​មហាសេដ្ឋី​វៀតណាម លោក Pham Nhat Vuong ដែលជា​ស្ថាបនិក និង​ជា​ប្រធាន​ក្រុមហ៊ុន​ខ្នាត​យក្ស​ Vingroup។

Advertisement