ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអង្គការសិស្សល្អផ្តល់ការសិក្សាតាមរយៈបច្ចេកវិទ្យា

ក្រសួងអប់រំ យុវជន និងកីឡា ថ្មីៗនេះបានប្រកាស​ពីកិច្ចសហការជាមួយនឹងអង្គការសិស្សល្អ (Good Learning General Incorporated Association) ក្នុងការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក លើគេហទំព័រ។

កម្មវិធីនេះផ្តល់ជំនួយដល់ការសិក្សារបស់សិស្សថ្នាក់ទី1 ដល់ថ្នាក់ទី6 ដោយស្ថាប័នសំខាន់ៗទាំងពីរខាងលើបានបកប្រែមាតិការអប់រំជាភាសាខ្មែរ ដើម្បីដាក់ឱ្យប្រើប្រាស់​នូវការសិក្សាតាមរយៈប្រព័ន្ធអេឡិចត្រូនិក លើគេហទំព័រ​ដែលមានអាសយដ្ឋាន​ htttp://km.khanacademy.org/ សម្រាប់សិស្សានុសិស្សកម្រិតបឋមសិក្សាលើមុខវិជ្ជាគណិតវិទ្យា ដែលសិស្សអាចសិក្សាបានដោយឥតគិតថ្លៃ។ បើតាមការបញ្ជាប់ពីក្រសួងអប់រំ បានឱ្យដឹងថា​គេហទំព័រនេះ​មាន​មាតិកាអប់រំ ជាវីដេអូចំនួន 280មេរៀន និងលំហាត់ចំនួន 300វីដេអូ៕

Advertisement