កម្មវិធី Dark Sky ដែលត្រូវ Apple ទិញយកកាលពីពេលថ្មីៗនេះ ឥឡូវឡើងមកនៅលំដាប់ថ្នាក់លេខ 1ផ្នែកធាតុអាកាស

កម្មវិធី​​អាកាសធាតុ​ល្បី​ឈ្មោះ Dark Sky បាន​ចេញ​សេចក្ដី​ប្រកាស​​មួយ​ ឱ្យ​ដឹង​ថា​​​ Apple បាន​ទិញ​យក​ក្រុមហ៊ុន​របស់​ខ្លួន ដែល​​នាំ​ឱ្យ​មាន​ការ​ផ្លាស់​ប្ដូរ​ធំៗ​មួយ​ចំនួន​នា​ពេល​ខាង​មុខ ពោល​គឺ រាល់​ការ​ Support សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិការ Android នឹង​ត្រូវ​បញ្ចប់​នៅ​ត្រឹម​ថ្ងៃ​ទី1 ខែ​កក្កដា ឆ្នាំ2020 ខាងមុខ។

កម្មវិធី Dark Sky ​មាន​ចំនួន​អ្នក​ប្រើ​ប្រាស់​លើ​ Android ជាង​ 1លាន​នាក់​ឯណោះ ដូច​នេះ​ការ​បញ្ចប់ការ Support នេះ​ គឺជា​ការ​ខាត​បង់​ធំ​មួយ តែយ៉ាងណា នៅ​លើ App Store របស់​ Apple កម្មវិធី​នេះ​ គឺ​ស្ថិត​នៅ​លំដាប់​ថ្នាក់​លេខ​1 ​លើ​ផ្នែក​ធាតុ​អាកាស ត្រឹម​តែ​រយៈពេល​ខ្លីបំផុត។

ក្រុមហ៊ុន ក៏​​បាន​ប្រកាស​​ដែរ​ថា ​​អ្នក​ប្រើ​ប្រាស់​ដែល​បាន​ចុះ​ឈ្មោះ​បង់​ថ្លៃ​សេវា​ប្រើ​ប្រាស់​នឹង​ទទួល​បាន​ប្រាក់​សំណង​​នៅ​ថ្ងៃ​ដែល​បញ្ចប់​ការ Support ។​ ​ម្យ៉ាង​ទៀត ក្រោយ​ពី​ការ​ទិញ​យក​ពី​សំណាក់​ Apple ហើយ ​ក្រុមហ៊ុន​​បាន​ប្រកាស​ថា​​ កម្មវិធី Dark Sky នឹង​មិន​មាន​ការ​ផ្លាស់​ប្ដូរ​ឈ្មោះ (ទៅជា iDark Sky) នោះ​ទេ៕

Advertisement