WhatsApp គាំង​មិន​ដំណើរការ​ជុំវិញ​ពិភពលោក​ជិត 1ម៉ោង

អាមេរិក៖ កម្មវិធី​ជជែក​កម្សាន្ត​ដ៏​ល្បី និង​ពេញនិយម​នៅលើ​ពិភពលោក WhatsApp បានប្រកាស​ឲ្យ​ដឹងថា នៅពេលនេះ អ្នកប្រើប្រាស់​អាច​ចូលទៅ​ប្រើ WhatsApp វិញ​បាន​ហើយ បន្ទាប់ពី​មាន​បញ្ហា​គាំង​​ជិត 1ម៉ោង។ នេះ​បើ​យោងតាម​ការចេញផ្សាយរបស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ចេញផ្សាយ​នៅមុននេះ​បន្តិច។

ប្រភព​ដដែល​បានបញ្ជាក់​ឲ្យ​ដឹងថា ប្រហែលជា 1ម៉ោង​មុននេះ WhatsApp ត្រូវបាន​គាំង​មិន​ដំណើរការ ហើយ​តំបន់​ដែល​ប៉ះពាល់​បំផុត​នោះ​គឺ​អឺរ៉ុប និង​ប្រេ​ស៊ី​ល ខណៈដែល​អ្នកនាំពាក្យរ​បស់ WhatsApp បានត្រឹមតែ​បញ្ជាក់ថា ពេលនេះ WhatsApp ដំណើរការបាន​វិញ​ហើយ។

គួរបញ្ជាក់​ផងដែរ​ថា ចាប់តាំងពី Facebook ទិញ WhatsApp នៅ​ឆ្នាំ 2014 ក្នុងតម្លៃ 19ពាន់​លាន​ដុល្លារ​អាមេរិក​មក WhatsApp មិន​ធ្លាប់​កើតមាន​បញ្ហា​គាំង​ឡើយ ខណៈដែល Facebook គាំង​ចន្លោះ​ពី 3 ទៅ 4ដង​ក្នុង​មួយឆ្នាំ៕

Advertisement