(វីដេអូ)-ផ្លូវ​ល្បឿន​លឿន​ឆ្លងកាត់​សមុទ្រ​ខ្សាច់​ដំបូង​គេ​នៅ ស៊ីន​ជាំ​ង ត្រូវ​បាន​ស្ថាបនា​រួចរាល់

(ប្រទេស​ចិន)-ផ្លូវ​ល្បឿន​លឿន​ប្រវែង ៣៤៣ គីឡូម៉ែត្រ ឆ្លងកាត់​សមុទ្រ​ខ្សាច់​ស៊ីន​ជាំ​ង (XinJiang) ត្រូវបាន​ស្ថាបនា​រួចរាល់ និង​គ្រោង​ដាក់ឱ្យ​ដំណើរការ​ពាណិជ្ជកម្ម​ចាប់ពី​ចុងឆ្នាំ​នេះ។

ដំណើរការ​ស្ថាបនា​គម្រោង​ផ្លូវ​ហាយ​វេ​ឆ្លងកាត់​សមុទ្រ​ខ្សាច់​ដំបូង​គេ​នៅ​តំបន់​ស្វយ័ត​ស៊ីន​ជាំ​ង ដែល​ត្រូវបាន​បង្ហើយ​ចប់សព្វគ្រប់​កាលពី​ថ្ងៃទី ១៩ វិច្ឆិកា អាច​ត្រូវបាន​ដាក់ឱ្យ​ប្រើប្រាស់​ចាប់​ពី​ចុងឆ្នាំ ២០២។

ផ្លូវ​ល្បឿន​លឿន S21 Altay-Urumqi មាន​ប្រវែង​សរុប ៣៤៣ គីឡូម៉ែត្រ ត​ភ្ជាប់​តំបន់ Altay ជាមួយនឹង​ទីក្រុង​រដ្ឋបាល Urumqi ក្នុងនោះ​មាន​ជាង ១៥០ គីឡូម៉ែត្រ ឆ្លងកាត់​សមុទ្រ​ខ្សាច់។

សងខាង​ផ្លូវ​ល្បឿន​លឿន​នេះ​ក៏​នៅមាន​គម្រោង​គ្រប់គ្រង​ខ្សាច់ ដោយ​ប្រើប្រាស់​ប្រ​ព័​ន្ទ​សំណាញ់​ចំបើង​ផងដែរ រីឯ​ផ្លូវ​សម្រាប់​សត្វព្រៃ​ធ្វើដំណើរ​ក៏ត្រូវ​បាន​សាងសង់​តាម​បណ្ដោយ​ផ្លូវ​នេះ។

ផ្លូវ​ហាយ​វេ​​ដ៏​វែង​មួយ​ខ្សែ​នេះ ប្រើប្រាស់​កៅស៊ូពិសេសៗជាច្រើន​ប្រភេទ ដើម្បី​សម្រប​ទៅតាម​លក្ខខណ្ឌ​ភូមិសាស្ត្រ​នៃ​តំបន់នីមួយៗ។

ជាមួយនឹង​ការ​រចនា​ដែល​អាចឱ្យ​បើកបរ​ក្នុង​ល្បឿន ១២០ គីឡូម៉ែត្រ/ម៉ោង ផ្លូវ​ល្បឿន​លឿន​នេះ​នឹង​ជួយ​កាត់បន្ថយ​ពេលវេលា​នៃ​ការធ្វើដំណើរ​រវាង Altay និង Urumqi ចុះមក​នៅត្រឹម ៤ ម៉ោង​ប៉ុណ្ណោះ៕

Advertisement