ក្រុមហ៊ុន​ចំនួន ៧ របស់ អាស៊ាន មានឈ្មោះ​ក្នុង​បញ្ជី​ចំណាក់​ថ្នាក់​យីហោ​តម្លៃ​ខ្ពស់​ជាងគេ​ទាំង ៥០០ ក្នុង​ពិភពលោក

Petronas របស់ ម៉ាឡេស៊ី ត្រូវបាន​ដាក់ចូល​ក្នុង​ចំណាត់ថ្នាក់​ជា​យីហោ​ដែលមាន​តម្លៃ​ខ្ពស់​ជាងគេ​លំដាប់​ទី ១ នៅ តំបន់​អាស៊ាន ស្រប​ពេលដែល Viettel របស់ កងទ័ព​វៀតណាម ជាប់​លេខ ។

របាយការណ៍​របស់ Brand Finance ដែលជា​ក្រុមហ៊ុន​កំណត់​តម្លៃ​យីហោ​លំដាប់​កំពូល​ក្នុង​ពិភពលោក ឱ្យដឹងថា ក្នុងចំណោម​ក្រុមហ៊ុន​ដែលមាន​ឈ្មោះ​នៅក្នុង​តារាង​ចំណាត់ថ្នាក់​យីហោ​ចំនួន ៥០០ ដែលមាន​តម្លៃ​ជាងគេ​បង្អស់​ក្នុង​ពិភពលោក ក៏មាន​ក្រុមហ៊ុន​ចំនួន ៧ របស់​បណ្ដា​ប្រទេស​ក្នុង សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ផងដែរ។

Petronas របស់ ប្រទេស​ម៉ាឡេស៊ី ត្រូវបាន​ដាក់ចូល​ក្នុង​ចំណាត់ថ្នាក់​ជា​យីហោ​ដែលមាន​តម្លៃ​ជាងគេ​លំដាប់​ទី ១ នៅ អាស៊ាន និង​លំដាប់​ទី ១៤៣ (ឆ្នាំ ២០២១ ជាប់​ចំណាត់ថ្នាក់ ១៥៣) ក្នុង​បញ្ជី​របស់ Brand Finance។ ក្នុង​ឆ្នាំ ២០២២ នេះ Petronas ត្រូវបាន Brand Finance កំណត់​តម្លៃ​រហូតដល់​ជាង ១៣.៥៩ ពាន់​លាន​ដុល្លារ (ឆ្នាំ ២០២១ មានតម្លៃ​ជាង ១២ ពាន់​លាន​ដុល្លារ)។

ជាមួយនឹង​កំណើន​រហូតដល់ ៤៤% ស្ដីអំពី​តម្លៃ​នៃ​យីហោ ក្រុមហ៊ុន​របស់​កងទ័ព​វៀតណាម Viettel (នៅ កម្ពុជា គេ​ស្គាល់​ថា មិត្ត​ហ្វូ​ន) ជា​ក្រុមហ៊ុន​វៀតណាម តែមួយគត់ ដែល​បច្ចុប្បន្ន ត្រូវបាន​កំណត់​តម្លៃ​ឡើងដល់​ជាង ៨.៧៥ ពាន់​លាន​ដុល្លារ​អាម៉េរិក ក្នុងនោះ ក្រុមហ៊ុន​នេះ​ឈរ​លេខ ១ នៅ វៀតណាម, ឈរ​លេខ ២ នៅ​តំបន់​អាស៊ាន (ASEAN) និង​ឈរ​លំដាប់​លេខ ២២៧ នៅក្នុង​ពិភពលោក (ចំណាត់ថ្នាក់​របស់ Brand Finance)។ Viettel ស្ថិតនៅក្នុង​ចំណោម​កំពូល​យីហោ​ទាំង ១០ ដែលមាន​កំណើន​លឿន​បំផុត (ក្រៅពី​បណ្ដា​ក្រុមហ៊ុន​ដែល​ទើប​មានឈ្មោះ​ក្នុង​បញ្ជី) នៅក្នុង​តារាង​របស់ Brand Finance។

ចំណែក ឥណ្ឌូណេស៊ី វិញ គឺមាន​ក្រុមហ៊ុន Telkom Indonesia ឈរ​លំដាប់​លេខ ៤៩០ និង​ទើបតែ​មានឈ្មោះ​ក្នុង​បញ្ជី​របស់ Brand Finance នៅ​ឆ្នាំ ២០២២ ដោយ​ត្រូវ​បានកំណត់​តម្លៃ​ជាង ៣.៨៥ ពាន់​លាន​ដុល្លារ (កើន ២២% ធៀប​នឹង​ឆ្នាំមុន) និង​ជាប់​ចំណាត់ថ្នាក់​ទី ៧ ក្នុង តំបន់​អាស៊ីអាគ្នេយ៍។

PTT ដែលជា​ក្រុមហ៊ុន​របស់​រដ្ឋ​ថៃ រកស៊ី​ក្នុង​វិស័យ​ប្រេង ក៏មាន​ឈ្មោះ​ក្នុង​បញ្ជី​ខាងលើ​របស់ Brand Finance ក្នុងនោះ ជាប់​ចំណាត់ថ្នាក់​លេខ ៤១០ (ឆ្នាំ ២០២១ លេខ ៣៩៩) ក្នុង​ពិភពលោក, លេខ ៤ ក្នុង​តំបន់​អាស៊ាន (ឆ្នាំ ២០២១ ជាប់​លេខ ៤)។

សិង្ហ​បុរី មាន​ក្រុមហ៊ុន​ចំនួន ៣ ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​ចំណាត់ថ្នាក់​របស់ Brand Finance គឺ​ធនាគារ DBS (ចំណាត់ថ្នាក់​ទី ២៣៤), ធនាគារ UOB (លេខ ៤៦៨) និង ធនាគារ OCBC (លេខ ៤៨២) ក្នុងនោះ UOB ទើបតែ​មានឈ្មោះ​នៅក្នុង​ឆ្នាំ ២០២២ នេះ។ DBS ជាប់​លេខ ៣ នៅ តំបន់​អាស៊ាន (ឆ្នាំ ២០២១ ជាប់​លេខ ២)៕

Advertisement