ទ្វីបអាស៊ី មាន​កំពូល​​អ្នក​មាន​​ថ្មី ចូល​មក​ជំនួស​មហា​សេដ្ឋីឥណ្ឌា​​ Mukesh Ambani 

យោងតាម​បញ្ជី​ចំណាក់​ថ្នាក់​របស់ Forbes Real Time Billionaire កាលពី​ថ្ងៃទី ៣ កុម្ភៈ ២០២២ អ្នកជំនួញ​ឥណ្ឌា លោក Gautam Adani បាន​ក្លាយជា​អ្នកមាន​ជាងគេ​នៅ ទ្វីបអាស៊ី ដោយមាន​ទ្រព្យ ៩០.១ ពាន់​លាន​ដុល្លារ​អាម៉េរិក និង​ជា​អ្នកមាន​ជាងគេ​លំដាប់​ទី ១០ ក្នុង​ពិភពលោក។

Forbes បានឱ្យដឹងថា មហាសេដ្ឋី Gautam Adani បាន​យកឈ្នះ​លើ​មហាសេដ្ឋី​ឥណ្ឌា Mukesh Ambani ក្លាយជា​អ្នកមាន​ជាងគេ​នៅ​តំបន់​អាស៊ី ដោយមាន​ទ្រព្យ​ច្រើនជាង ១០០ លាន​ដុល្លារ។ មុន​នោះ មហា​សេដ្ឋ Ambani គឺជា​អ្នកមាន​ជាងគេ​ប្រចាំ ទ្វីបអាស៊ី។

នេះ​គឺជា​ជោគជ័យ​មួយទៀត​របស់​អ្នកជំនួញ Adani វ័យ ៥៩ ឆ្នាំ ដែល​បាន​បង្កើត​ក្រុមហ៊ុននាំចេញ​ផលិតផល​កាលពី​ឆ្នាំ ១៩៨។ ឆ្នាំ ២០០៨ លោក​មាន​វត្តមាន​នៅក្នុង​បញ្ជី​ចំណាត់ថ្នាក់​មហាសេដ្ឋី​ពិភពលោក​របស់ Forbes ដោយមាន​ទ្រព្យ ៩.៣ ពាន់​លាន​ដុល្លារ។

មហាសេដ្ឋី Gautam Adani

ក្រុមហ៊ុន Adani Group របស់លោក Adani រកស៊ី​ក្នុង​វិស័យ​ជាច្រើន ចាប់ពី​ការផលិត និង​ផ្គត់ផ្គង់​អគ្គិសនី អណ្ដូងប្រេង អចលនទ្រព្យ និង​រ៉ែ​ធ្យូងថ្ម។ ក្រុមហ៊ុន​នេះ មាន​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ចំនួន ៦ ដែលមាន​ឈ្មោះ​នៅក្នុង​ផ្សា​រមូល​ប​ត្រ នៅ ឥណ្ឌា។ ភាគហ៊ុន​របស់​ក្រុមហ៊ុន​នេះ បាន​កើនឡើង ៧៧% ក្នុង​ឆ្នាំ ២០២។

ទ្រព្យ​សុទ្ធ​របស់លោក Adani បាន​កើនឡើង​ជិត​ទ្វេដង ធៀប​នឹង ៥០.៥ ពាន់​លាន​ដុល្លារ កាលពី​ខែមេសា ២០២។

មហាសេដ្ឋី Adani កើត​នៅក្នុង​រដ្ឋ Gufarat ភាគ​ខាងលិច​នៃ ប្រទេស​ឥណ្ឌា។ លោក​បាន​បោះបង់​ការសិក្សា និង​បង្កើត​ក្រុមហ៊ុន Adani Enterprises ដែល​ចាប់​ផ្ដើមធ្វើ​ជំនួញ​កាលពី​ឆ្នាំ ១៩៨៨ ដោយ​ការនាំចេញ​ផលិតផល​ទៅ​បរទេស៕

Advertisement