ប្រទេស​ជាប់​របង​ជាមួយ កម្ពុជា អនុញ្ញាតឱ្យ​ប្រើប្រាស់​រូបិយវត្ថុ​ឌីជីថល ក្នុងការ​ទូទាត់​មួយចំនួន

ប្រទេស​នេះ ទើបតែ​បាន​អនុញ្ញាតឱ្យ​ក្រុមហ៊ុន​ចំនួន ២ ដែល​ផ្ដល់​សេវា​ទិញដូរ និង​គក់​ជេរ ទូទាត់​ប្រាក់​ដោយ​ប្រើប្រាស់​រូបិយវត្ថុ និង​ទ្រព្យសម្បត្តិ​ឌីជីថល​ផ្សេងទៀត សម្រាប់​ប្រជាជន​ក្នុងប្រទេស និង​ក្នុង​តំបន់។

ជា​ស្ដែង ធនាគារកណ្ដាល​របស់ ប្រទេស​ឡាវ (BOL) បាន​អនុញ្ញាតឱ្យ​ក្រុមហ៊ុន Lao Digital Assets Exchange (LDX) ដែលជា​ក្រុមហ៊ុន​បណ្ដាក់ទុន​រួម​រវាង AIF, Phongsupthavy និង Bitqik ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ Simuong ផ្ដល់​សេវា​ទូទាត់​ប្រាក់​ឌីជីថល។

LDX និង Bitqik គឺជា​ក្រុមហ៊ុន​តែ ២ គត់ ដែល​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់ រដ្ឋាភិបាល​ឡាវ ត្រូវបាន​អនុញ្ញាតឱ្យ​ផ្ដល់​សេវា​ទូទាត់​ក្នុងការ​ទិញដូរ និង​គក់​ជេរ​ដោយ​ប្រើប្រាស់​ប្រាក់​ឌីជីថល រួម​នឹង​បណ្ដា​ទ្រព្យ​ឌីជីថល​ដទៃទៀត​សម្រាប់​ប្រជាជន​ក្នុងប្រទេស​ឡាង និង​ក្នុង​តំបន់។

ប្រកាស​មួយ​របស់​ក្រុមហ៊ុន AIF បង្ហាញថា ក្រុមហ៊ុន LDX និង Bitqik គ្រោង​នឹង​ផ្ដល់​សេវាកម្ម​ពេញលេញ​ចាប់ពី​ខែមេសា ២០២២។

ជាមួយនឹង​ការអនុញ្ញាត​ខាងលើនេះ ក្រុម​អ្នកវិនិយោគ​ក្នុង​វិស័យ​ទ្រព្យ ប្រាក់​ឌីជីថល ដូចជា Bitcoin និង Ethereum ជាដើម នឹងមាន​លក្ខណសម្បត្តិ​គ្រប់គ្រាន់​ក្នុងការ​ប្រើប្រាស់​គណនី​ធនាគារ​ក្នុងស្រុក ជំនួស​ឱ្យ​ការពឹង​លើ​តែ​ធនាគារ​បរទេស ឬ​ប័ណ្ណឥណទាន​នៅពេល​ទូទាត់​ប្រាក់​ទៅកាន់​ប្រទេសក្រៅ។

យោងតាម​សារព័ត៌មាន Xinhua លោក Sonexay Sitphaxay អគ្គនាយក​ធនាគារកណ្ដាល​របស់ ឡាវ បានឱ្យដឹងថា BOL បាន​ចំណាយពេល​យ៉ាងយូរ និង​ធនធានមនុស្ស​ជាច្រើន​សម្រាប់​ការដេញថ្លៃ​ទៅតាម​ច្បាប់​កំណត់៕

Advertisement