ផ្លាកលេខ​យានយន្ត​ពិសេស​ផ្ទាល់ខ្លួន​មានតម្លៃ​កាន់តែ​ទាប ពេល​មាន​ចំនួន​ខ្ទង់​កាន់តែច្រើន

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញ​ចូល​រួម​ជាអធិបតី​ក្នុង​ព្រឹត្តិការណ៍​អបអរសារទរ «ខួបបី​ឆ្នាំ លេខពិសេសផ្ទាល់ខ្លួន» កាល​ពី​ថ្ងៃទី 08 មីនា 2023

លេខ​ពិសេស​ផ្ទាល់ខ្លួន​ជា​ជម្រើស​មួយ​បន្ថែម​សម្រាប់​អ្នក​ដែល​ចង់បាន​ផ្លាកលេខ​ជា​ឈ្មោះ​ផ្ទាល់ខ្លួន និង​អាច​ប្រើ​បាន​ត្រឹម 8 ខ្ទង់។ នេះ​បើតាម​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន។

ក្រសួង​សាធារណការ បានឱ្យដឹងថា លេខ​ពិសេស​ផ្ទាល់ខ្លួន មានតម្លៃ​ចាប់ពី​ពីរលាន​រៀល​ឡើងទៅ ចំពោះ​លេខ 8 ខ្ទង់ ក្នុងនោះ លេខ​ដូចជា «KANHA.11» មានតម្លៃ 3,321,600 រៀល។ ចំណែក​លេខ​រាជធានី-ខេត្ត​ទូទៅ នៅតែ​ដំណើរ​ការធម្មតា និង​មិន​តម្រូវឱ្យ​ផ្លាស់ប្តូរ​ឡើយ ខណៈ​តម្លៃ​ក៏​នៅ​ធម្មតា។

ជាង​នេះ ក្រសួង​សាធារណការ​ក៏មាន​លេខ​បញ្ចុះតម្លៃ​ទៀតផង។ លេខ​ដែល​ត្រូវ​បញ្ចុះតម្លៃ រួមមាន៖ ថយ​មួយ​ស៊េរី ចុះថ្លៃ 50%, ថយ​ពីរ​ស៊េរី ចុះថ្លៃ 75%, ថយ​បី​ស៊េរី ចុះថ្លៃ 90%, ថយ​បួន​ស៊េរី ចុះ​តម្លៃ 95% និង​ថយ​ចាប់ពី​ប្រាំ​ស៊េរី​ឡើងទៅ បញ្ចុះតម្លៃ 100%។

ដើម្បី​ដឹង​ពី​តម្លៃ ឬ​ទិញ​លេខ​ពិសេស​ផ្ទាល់ខ្លួន​សម្រាប់​យានយន្ត សូម​ចូលទៅ​កាន់​ទំព័រ https://vehicle.mpwt.gov.kh របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន។

Advertisement