មហាសេដ្ឋី Warren Buffett ចំណេញ ៤ ពាន់​លាន​ដុល្លារពី Occidental​ ​ក្នុង​រយៈពេល​មិន​ដល់ក​ន្លះ​ឆ្នាំ

ក្រុមហ៊ុន Berkshire Hathaway របស់លោក Warren Buffett បាន​វិនិយោគ ១០ ពាន់​លាន​ដុល្លារ​ទៅក្នុង​ក្រុមហ៊ុន​ប្រេងឥន្ធនៈ Occidental Petroleum។

ក្នុង​រយៈពេល​មិន​ដល់​កន្លះ​ឆ្នាំ ក្រុមហ៊ុន Berkshire Hathaway របស់លោក Warren Buffett រកបាន​ប្រាក់ចំណេញ ៤ ពាន់​លាន​ដុល្លារ​ពី​ការ​បោះទុន​ទៅក្នុង​ក្រុមហ៊ុន Occidental Petroleum ដោយសារតែ​ភាគហ៊ុន​ថាមពល​កើនឡើង​ខ្ពស់បំផុត​ក្នុង​រង្វង់​ជិត ៤ ឆ្នាំ​មកនេះ។

យោងតាម​ការ Markets Insider ក្រុមហ៊ុន​វិនិយោគ​ដ៏​ល្បីឈ្មោះ​របស់​មហាសេដ្ឋី​អាម៉េរិក ខាងលើ បាន​បណ្ដាក់​ទុន ១០ ពាន់​លាន​ដុល្លារ​ទៅក្នុង​ក្រុមហ៊ុន​រុករក និង​ទាញយក​រ៉ែ​ប្រេង Occidental Petroleum ចាប់ពី​ថ្ងៃទី ២៨ កុម្ភៈ ដល់​ថ្ងៃទី ០៨ សីហា។

Berkshire មាន​ភាគហ៊ុន​ចំនួន ១៨៨ លាន​ហ៊ុន ស្មើនឹង​ជាង ២០% នៅក្នុង​ក្រុមហ៊ុន Occidental Petroleum ក្នុងនោះ ភាគហ៊ុន​នេះ​មានតម្លៃ​ចាប់ពី ៤១ ដល់ ៦០ ដុល្លារ/ហ៊ុន។

ចាប់ពី​តាំងពី​មហាសេដ្ឋី Buffett បាន​វិនិយោគ​ ភាគហ៊ុន​របស់ Occidental Petroleum បាន​ឡើងថ្លៃ​ប្រហែល ៨៣%។ បច្ចុប្បន្ន ភាគហ៊ុន​នេះ​ត្រូវបាន​ជួញដូរ​ក្នុង​​​រង្វង់ ៧៥ ដុល្លារ​អាម៉េរិក/ហ៊ុន ដែលជា​តម្លៃ​ខ្ពស់បំផុត​រាប់​ចាប់ពី​ខែវិច្ឆិកា ២០១៨ នាំឱ្យ​តម្លៃ​វិនិយោគ​របស់ Berkshire នៅក្នុង​ក្រុមហ៊ុន Occidental Petroleum ឡើងដល់​ជាង ១៤ ពាន់​លាន​ដុល្លារ​អាម៉េរិក៕

Advertisement