តម្លៃ​របស់ Grab បច្ចុប្បន្ន ស្មើនឹង​ពាក់កណ្ដាល​ក្រុមហ៊ុនមេ GoTo

Grab ធ្លាប់ជា​ក្រុមហ៊ុន​ធុរកិច្ច​ថ្មី​ដែលមាន​តម្លៃ​ខ្ពស់​ជាងគេ​បង្អស់​នៅ អាស៊ីអាគ្នេយ៍ ប៉ុន្តែ បច្ចុប្បន្ន តម្លៃ​មូលធន​ទីផ្សារ​របស់​ក្រុមហ៊ុន​នេះ នៅត្រឹមតែ ១៣ ពាន់​លាន​ដុល្លារ​អាម៉េរិក ស្មើនឹង​ពាក់កណ្ដាល​នៃ​តម្លៃ​របស់​ក្រុមហ៊ុនមេ GoTo (PT GoTo Gojek Tokopedia Tbk)។

ច្រើន​ឆ្នាំ​កន្លងមកនេះ Grab និង GoTo ត្រូវ​ប្រឈមមុខ​នឹង «សង្គ្រាម» ដែល​ត្រូវ​ចំណាយ​ច្រើន​ដើម្បី​ដណ្ដើម​ចំណែក​ទីផ្សារ​ក្នុង​តំបន់។ ក៏ប៉ុន្តែ ក្រុមហ៊ុន​នេះ​កំពុងតែ​ខាត​ចង់​ច្រើន និង​ត្រូវ​បញ្ចុះបញ្ចូល​ក្រុម​អ្នកវិនិយោគ ដោយ​ការពន្យល់​អំពី​សក្ដានុពល​របស់​ពួកគេ​ក្រោយពី​ការធ្វើ IPO។

ដោយសារតែ​តម្លៃ​ភាគហ៊ុន​ថយចុះ​ក្នុង​កម្រិត​ទាប តម្លៃ​មូលធន​ទីផ្សារ​របស់ GoTo បច្ចុប្បន្ន​ប្រហែល​នៅសល់​ប្រហែល ២៦ ពាន់​លាន​ដុល្លារ​អាម៉េរិក ក្នុងពេលដែល Grab នៅសល់ ១៣ ពាន់​លាន​ដុល្លារ។ ក្រុមហ៊ុន​ទាំងពីរ​នេះ​នឹង​បញ្ចេញ​របាយការណ៍​ហិរញ្ញវត្ថុ​ប្រចាំត្រីមាស​នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខ។

Grab បច្ចុប្បន្ន​នៅតែ​ចាត់ទុក សិង្ហ​បុរី ជាទី​ផ្សារ​ធំ​បំផុត​របស់ខ្លួន សូម្បីតែ​បាន​ពង្រីក​ខ្លួន​ទៅក្នុង​ទីផ្សារ​ឥណ្ឌូណេស៊ី ដែលជា​ខឿនសេដ្ឋកិច្ច​ធំ​បំផុត​នៅ អាស៊ីអាគ្នេយ៍។ ចំណែក GoTo វិញ កំពុង​គ្រង​តំណែង​លេខ ១ នៅក្នុង​ទីផ្សារ​ស្រុកកំណើត។

Grab កាន់កាប់​ចំណែក​ទីផ្សារ​ប្រមាណ ៤៩% នៅក្នុង​ទីផ្សារ​ប្រគល់​អាហារ​នៅ ឥណ្ឌូណេស៊ី ខណៈដែល ToTo 45% នេះ​បើតាម Bloomberg ស្រង់​ប្រភពព័ត៌មាន​ពី Momentum Works៕

Advertisement