ប្រេង​ឡើងថ្លៃ ៣% ខណៈ​លោហធាតុ​មានតម្លៃ និង​កសិផល​ក៏​នាំគ្នា​ងើបឡើង កាលពី​ម្សិល​មិញ

បញ្ចប់​ការជួញដូរ​ក្នុង​ថ្ងៃទី ៣០ មីនា តម្លៃ​ប្រេង​បាន​ឡើងថ្លៃ ៣%, មាស​ឡើង ១% ចំណែក​លោហធាតុ​ឧស្សាហកម្ម និង​កសិផល​ក៏​ឡើងថ្លៃ ដោយសារតែ​មានការ​ប​ន្ទិ​ល​ទៅលើ​លទ្ធភាព​ស្ដី​ពីបទ​ឈប់​បាញ់​រវាង រុស្ស៊ី និង អ៊ុយ​ក្រែ​ន។

ប្រេង​ឡើងថ្លៃ​ប្រហែល ៣%

បញ្ចប់​ការជួញដូរ​ក្នុង​ថ្ងៃទី ៣០ មីនា ប្រេង Brent ឡើងថ្លៃ ៣.២២ ដុល្លារ ស្មើនឹង ២.៩% ឡើងដល់ ១១៣.៤៥ ដុល្លារ/ធុង ក្នុងពេលដែល​ប្រេង WTI ឡើងថ្លៃ ៣.៥៨ ដុល្លារ ស្មើនឹង ៣.៤% ឡើងដល់ ១០៧.៨២ ដុល្លារ/ធុង។

មាស​ឡើងថ្លៃ​ប្រហែល ១%

តម្លៃ​មាស​ប្រគល់​ភ្លាម កើន ០.៧% ឡើងដល់ ១,៩៣២.១៤ ដុល្លារ/អោន (១ អោន/ounce ជិត​ស្មើនឹង ៨.៣ ជី), មាស​ប្រគល់​ក្នុង​ខែមិថុនា ឡើងថ្លៃ ១.១% ឡើងដល់ ១,៩៣៩ ដុល្លារ/អោន។

អាលុយមីញ៉ូម នៅលើ​ផ្សារ​ជួញដូរ LME កើន ៣.៣% ឡើងដល់ ៣,៥៤៩ ដុល្លារ/តោន។ រ៉ែ​ក​ដែកថែប​ប្រគល់​ក្នុង​ខែកញ្ញា​នៅលើ​ផ្សារ​ហ៊ុន Dakian របស់ ចិន ក៏​បន្ត​ឡើងថ្លៃ ៣% ឡើងដល់ ១៤.៩ ដុល្លារ/តោន ខណៈដែល​តម្លៃ​នៅ​ទីផ្សារ​ដូច សិង្ហ​បុរី ក៏​កើន ២.៤% ឡើងដល់ ១៥៨.៣ ដុល្លារ/តោន។

ក្រៅពី​ផលិតផល​ខាងលើ នៅមាន​កសិផល​ជាច្រើន​មុខ​ទៀត​ដែល​ឡើងថ្លៃ​នៅមុន​ការបញ្ចប់​ការជួញដូរ​ក្នុង​ថ្ងៃទី ៣០ មីនា មានដូចជា កៅស៊ូ​ជប៉ុន, ស្ករ, កាហ្វេ, សណ្ដែកសៀង, ពោត និង ស្រូវ​សាលី៕

Advertisement