ចាប់ពី​ថ្ងៃនេះ​តទៅ​កម្ពុជាមាន​សារមន្ទីរ​សេដ្ឋកិច្ច​ ​និង​រូបិយវត្ថុ​ហើយ​

សារមន្ទីរ​សេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​ដែល​មាន​បង្ហាញ​ពិ​ប្រវត្តិ​នៃ​ប្រព័ន្ធ​សេដ្ឋកិច្ច​ ​រួម​ទាំង​រូបិយវត្ថុ​កម្ពុជា​តាំងពី​សម័យ​ដើម​រហូតមកដល់​បច្ចុប្បន្ន​ ​បាន​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ហើយ​នៅ​ថ្ងៃទី​ ​08​ ​ខែមេសា​ ​ឆ្នាំ2019​ ​នេះ​។​ ​

​សារមន្ទីរ​សេដ្ឋកិច្ច​ ​និង​រូបិយវត្ថុ​ ​នៃ​មានឈ្មោះ​ថា​ ​«​ព្រះ​ស្រី​ឦសាន​វ័រ្មន​»​ ​ដែល​មាន​ទីតាំង​ស្ថិតនៅ​សង្កាត់​វត្តភ្នំ​ ​ខណ្ឌដូនពេញ​ ​រាជធានី​ភ្នំពេញ​។​ ​សារមន្ទីរ​នេះ​នឹង​ក្លាយជា​កន្លែង​ដែល​អនុញ្ញាត​ឱ្យ​ប្រជាជន​បាន​ស្វែងយល់​ដើម្បី​ស្គាល់​ពី​សាវ​តា​នៃ​ការរៀបចំ​សេដ្ឋកិច្ច​ ​និង​រូបិយវត្ថុ​ដ៏​យូរលង់​របស់​ខ្មែរ​ ​លើ​ទីតាំង​អតីត​សាលាក្រុង​ភ្នំពេញ​ក្នុង​ឆ្នាំ​ ​1908​ ​និង​អតីត​ក្រុមហ៊ុន​អាកាសចរណ៍​កាលពី​ឆ្នាំ​ ​1992​។​

​អគារ​សារមន្ទីរ​នេះ​ស្ថិតនៅ​ទីប្រជុំ​នៃ​សំណង់​អគារ​តាម​ស្ថាបត្យកម្ម​ពី​សម័យ​អាណានិគម​បារាំង​ ​ដូចជា​ស្ថានីយ​រថភ្លើង​ ​លំនៅឋាន​របស់​រេ​ស៊ី​ដង់​បារាំង​ ​អគារ​រតនាគារជាតិ​ ​ស្ពាន​នាគ​ ​ក៏ដូចជា​អតីត​មន្ទីរពេទ្យ​យោធា​។​ល​។​ ​ជាពិសេស​ ​គឺ​វត្តភ្នំ​។​ ​
​លក្ខណៈ​ពិសេស​នៃ​ទីតាំង​របស់​សារមន្ទីរ​ ​«​«​ព្រះ​ស្រី​ឦសាន​វ័រ្មន​»​ ​គឺ​ស្ថិតនៅ​ជិត​កំពង់ផែ​ស្វយ័ត​ ​ដែល​ជា​ចំណតទូក​វែង​ ​និង​នាវា​ចម្បាំង​តូច​ៗ​ ​ដែល​ធ្វើដំណើរ​ពី​សៃហ្គន​ ​ប្រទេស​វៀតណាម​ ​មក​តាម​ទន្លេមេគង្គ​ ​និង​មាន​ព្រំប្រទល់​ជាប់​ផ្លូវ​លេខ106​ ​ពីដើម​មានឈ្មោះ​ថា​ ​ផែ​ ​«​Verneville​»​ ​នៅ​តាម​បណ្តោយ​ផ្លូវទឹក​ដែល​តភ្ជាប់​ពី​បឹងកក់​ ​ទៅ​ទន្លេសាប​ ​ដែល​ជា​គម្រោង​ប្រព័ន្ធ​ប្រឡាយ​ទឹកធំ​មួយ​ដែល​បារាំង​បាន​ធ្វើឡើង​។​ ​តំបន់​នេះ​ ​ត្រូវ​បាន​អភិវឌ្ឍន៍​ខ្លួន​ទៅជា​តំបន់​ទំនើប​មួយ​យ៉ាង​ឆាប់រហ័ស​ ​ហើយ​បច្ចុប្បន្ន​ ​សារមន្ទីរ​នេះ​ ​មិន​ត្រឹមតែ​មាន​ទីតាំងនៅ​ជិត​ផ្សារ​មូលបត្រ​កម្ពុជា​ប៉ុណ្ណោះទេ​ ​ថែមទាំង​ព័ទ្ធជុំវិញ​ដោយ​អគារ​របស់​ធនាគារជាតិនៃកម្ពុជា​ ​គឺ​មណ្ឌល​សិក្សា​បច្ចេកទេស​ ​ធនាគារ​ ​ដែល​ជា​មជ្ឈមណ្ឌល​សម្រាប់​ការ​បណ្តុះបណ្តាល​បុគ្គលិក​ធនាគារជាតិនៃកម្ពុជា​៕​ ​

Advertisement