Category: PR

  • ក្រុមហ៊ុន ខូវ សុក​ញ្ញា លក់​បញ្ចុះតម្លៃ​ក្នុង​កម្មវិធី​ពិព័រណ៍​ពាណិជ្ជកម្ម Top Thai Brands 2018

    ក្រុមហ៊ុន ខូវ សុក​ញ្ញា លក់​បញ្ចុះតម្លៃ​ក្នុង​កម្មវិធី​ពិព័រណ៍​ពាណិជ្ជកម្ម Top Thai Brands 2018

    នាឱកាស​ដាក់តាំង​បង្ហាញ​ផលិតផល​ជាច្រើន​ប្រភេទ​ដែល​នាំ​មកពី​ប្រទេស​ថៃ នៅក្នុង​ពិព័រណ៍​ពាណិជ្ជកម្ម Top Thai Brands 2018 នៅ​សាលសន្និសីទ និង​ពិព័រណ៍​កោះ​ពេជ្រ ក្រុមហ៊ុន ខូវ សុ​កញ្ញា​យក​ផលិតផល​សុទ្ធ​ត្រឹមត្រូវ​មកពី​ក្រុមហ៊ុន Nadeara ប្រទេស​ថៃ មក​ដាក់តាំង​បង្ហាញ​ជាច្រើន​ប្រភេទ​ក្នុង​រយៈពេល 4 ថ្ងៃ​ចាប់ពី​ថ្ងៃទី 1-4 ខែកុម្ភៈ រួមមាន ថ្នាំ​សម្រក​ទម្ងន់ សាប៊ូ​ព្យាបាល​ស្បែក សាប៊ូ​ដុស​ស្បែក​ឱ្យ​ស​ភ្លឺ​ម៉ដ្ឋ​រលោង ឡេ​លាបមុខ ក្រែ​ម​ការពារ​កម្តៅថ្ងៃ និង​ផលិត​រក្សា​សម្រស់​ជាច្រើន​ផ្សេងទៀត​ដែល​សុទ្ធសឹង​បាន​នាំយក​មកពី​រោងចក្រ​ក្រុមហ៊ុន​ផ្ទាល់ និង​មានការ​ត្រួតពិនិត្យ អនុញ្ញាតឱ្យ​ប្រើប្រាស់​ពី​ក្រសួងសុខាភិបាល​ប្រទេស​ថៃ។

    ទន្ទឹមគ្នា​នោះដែរ លោកស្រី ខូវ សុក​ញ្ញា ជា​ស្ថាបនិក​ក្រុមហ៊ុន ខូវ សុក​ញ្ញា និង​ជា​អ្នកតំណាង​ផលិតផល​ថៃ​របស់​ក្រុ​ហ៊ុន Nadeara បាន​ថ្លែងប្រាប់​សារព័ត៌មាន​ឡា​រ៉ែ​ន​ថា នាឱកាស​ពិសេស​នេះ​ក្រុមហ៊ុន​របស់លោក​ស្រី បាន​នាំយក​ផលិតផលថ្មីៗជាច្រើន​ប្រភេទ​ដែល​ពាក់ព័ន្ធ​នឹង​ការថែរក្សា​សម្រស់ យកមក​ដាក់តាំង​បង្ហាញជូន​អតិថិជន និង​ភ្ញៀវកិត្តិយស​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​ពិព័រណ៍​ពាណិជ្ជកម្ម Top Thai Brands 2018។ លោកស្រី​បាន​បន្ដថា “ ដើម្បី​ផ្ដល់ជូន​នូវ​ការទុកចិត្ត និង​ការយកចិត្តទុកដាក់​ចំពោះ​ការថែរក្សា​សម្រស់​រូបរាងកាយ​រប​ស់​មិត្ត​សុភាពនារី ក្រុមហ៊ុន​ខូវ សុ​កញ្ញា​បានដាក់​លក់​ផលិតផល​ថ្មី​របស់ខ្លួន រួមទាំង​កា​រប​ញ្ជុះ​តម្លៃ​ជាពិសេស​ដូចជា ឈុត​ថ្នាំ​សម្រក​រាង​ជាមួយ​ទឹក​ឆុង​រសជាតិ​ទំពាំងបាយជូរ លក់​បញ្ចុះតម្លៃ​ជូន​ត្រឹមតែ 25 ដុល្លារ ដែលជា​ធម្មតា​គឺ​តម្លៃ 30 ដុល្លារ។

    មិនតែប៉ុណ្ណោះ​ចំពោះ​អតិថិជន​ដែលមាន​បំណងប្រាថ្នា​ចង់បាន​ស្បែ​កស​តាមបែប​ធម្មជាតិ មាន​សភាព​ភ្លឺ​ម៉ដ្ឋ​រលោង ដោយ​មិនចាំបាច់​ចំណាយពេល​លាប​ឡេ ឬ​ប្រើប្រាស់​ថ្នាំផឹក​ឱ្យ​ស​នោះ ក្រុមហ៊ុន​មួយ​នេះ ក៏បាន​ណែនាំ​នូវ​ផលិតផល​ជា​សាប៊ូ​ដុស​ស្បែក​ឱ្យ​ស​ក្នុង​រយៈពេល​ត្រឹម 1 នាទី បញ្ចុះតម្លៃ​លក់​ជាពិសេស​ត្រឹមតែ 8000 រៀល ឬ 2 ដុល្លារ​តែប៉ុណ្ណោះ ថែមទាំង​មានការ​ដាក់​ពិសោធ​ជាក់ស្ដែង​ដុស​ស្បែ​កដោយ​ធ្វើឱ្យ​ស្បែក សភ្លាមៗ ពិតៗ ជូន​អតិថិជន​ទស្សនា​ដោយ​ក្ដី​ទុកចិត្ត​បន្ថែមទៀត​ផងដែរ។ យ៉ាងណាមិញ ក៏មាន​ផលិតផល​ជាច្រើន​ផ្សេងទៀត ដែល​ផ្ដោត​សំខាន់​ចំពោះ​អ្នកមាន​បញ្ហា​ស្បែក​មុខមុន ខ្មៅ ជាំ ជ្រីវជ្រួញ កន្ទួល​ក្រហម ..ល.. អតិថិជន​អាច​អ​ញ្ចើ​ញ​មក​ពិគ្រោះ​ដោយ​ឥតគិតថ្លៃ​នៅ​ស្ដង់​ដោយផ្ទាល់​តែម្ដង។

    លោកស្រី ខូវ សុក​ញ្ញា បាន​បន្ថែមថា បច្ចុប្បន្ននេះ ក្រុមហ៊ុន ខូវ សុក​ញ្ញា ត្រូវការ​ដៃគូ​សហការ និង​ស្វែងរក​ដៃគូ​យកទៅ​ចែកចាយ​លក់​បន្ដ​នៅតាម​បណ្ដា​ខេត្ត​នានា ទាំង​លក់ដុំ និង​លក់រាយ ហើយ​ក្រុមហ៊ុន បានផ្ដល់​ជូន​នូវ​តម្លៃ​ពិសេស​ជា​សម្រាប់​អតិថិជន​ដែល​យកទៅលក់​បន្ដ​ផងដែរ៕

  • សណ្ឋាគារ​ដ៏​ប្រណីត និង​ប្រវត្តិសាស្ត្រ​តាំងពី​ទសវត្សរ៍​ឆ្នាំ 1920 ត្រូវបាន​ជួសជុល និង​បើក​ដំណើរការ​ឡើងវិញ

    សណ្ឋាគារ​ដ៏​ប្រណីត និង​ប្រវត្តិសាស្ត្រ​តាំងពី​ទសវត្សរ៍​ឆ្នាំ 1920 ត្រូវបាន​ជួសជុល និង​បើក​ដំណើរការ​ឡើងវិញ

    សណ្ឋាគារ ឡឺ បូកគោ ផា​ឡេស មាន​ទីតាំង​ស្ថិតនៅ​ចន្លោះ​តំបន់​ព្រៃ​ត្រូពិច និង​ឆ្នេរសមុទ្រ​បៃតង​លើ​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​បូកគោ ក្បែរ​ក្រុង​កំពត ដែល​ត្រូវបាន​បើកសម្ពោធ​នៅ​ថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ១៩២៥ ដោយ​បម្រើ​ជូន​រាជវង្សានុវង្ស និង​អភិជន​ជាច្រើន​ទសវត្សរ៍។ សណ្ឋាគារ​ត្រូវបាន​បើក​ឡើងវិញ​នៅ​ដើមឆ្នាំ ១៩៦២ ដោយ​ព្រះករុណា ព្រះបាទ​សម្តេច ព្រះ​នរោត្តម សីហនុ ដែល​ផ្តល់​សេវាកម្ម​ជូន​មន្ត្រីជាន់ខ្ពស់ រាជរដ្ឋាភិបាល និង​ពាណិជ្ជករ​ដែលមាន​ទ្រព្យ​សម្បត្តិ​ស្ដុកស្ដម្ភ ហើយ​វា​ក៏​ជា​កន្លែង​វិស្សម​កាលដែល​ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ចូលចិត្ត​ជាទីបំផុត។

    ស្ថិតនៅ​ច្រាំង​ថ្ម​ចោត​នៃ​កំពូលភ្នំ​បូកគោ សណ្ឋាគារ​ប្រវត្តិសាស្ត្រ​មួយ​នេះ ផ្តល់នូវ​ទេសភាព​ដ៏​ស្រស់ត្រកាល ដែល​ត្រូវបាន​ជនជាតិ​បារាំង​ហៅថា ឆ្នេរសមុទ្រ​បៃតង។ អាកាសធាតុ​នៅលើ​កំពូលភ្នំ​បូកគោ​មាន​ចន្លោះ​ពី ១៧ ដល់ ២៤ អង្សា​សេ (៦២.៦ ដល់ ៧៥.២ អង្សា​ហ្វា​រិ​ន​ហៃ) ពេញ​មួយឆ្នាំ។ ភ្នំ​បូកគោ​មិន​ត្រឹមតែ​ជា​គោលដៅ​ទេសចរណ៍​សម្រាប់​ភ្ញៀវ​បុ​ណ្ណ៉ោះ​ទេ ហើយ​វា​ក៏​ជា​រមណីយដ្ឋាន​សុខភាព ដែល​ព្យាបាល​ដោយ​ធម្មជាតិ រួមមាន​ឥទ្ធិពល​ទៅលើ​សួត ការដកដង្ហើម សារធាតុចិញ្ចឹម ប្រព័ន្ធ​ប្រសាទ ការស្តារ​ឡើងវិញ​នៃ​ចលនា​ឈាម និង​ការបង្កើន​កម្លាំង។ សណ្ឋាគារ ឡឺ បូកគោ ផា​ឡេស គឺជា​អគារ​បួន​ជាន់​ដែល​ត្រូវបាន​រចនា​ឡើង​យ៉ាង​ល្អិតល្អន់​ជាមួយនឹង​វត្តមាន​ដ៏​មាន​អានុភាព មាន​រានហាល និង ជណ្តើរ​ថ្មើរជើង​បែប​អ៊ីតាលី។

    សព្វថ្ងៃនេះ សណ្ឋាគារ ឡឺ បូកគោ ផា​ឡេស ត្រូវបាន​ជួសជុល​ឡើងវិញ​ដោយ​សណ្ឋាគារ និង​រមណីយដ្ឋាន​សុខា។ អ្នកគ្រប់គ្រង​ទូទៅ​នៃ​សណ្ឋាគារ ឡឺ បូកគោ ផា​ឡេស លោក FRUGERE F. Philippe បាន​មានប្រសាសន៍ថា៖ “ឡឺ បូកគោ ផា​ឡេស ជា​សណ្ឋាគារ​ប្រ​វ​ត្ដិ​សាស្ត្រ និង​ជា​រតន​សម្បត្ដិ​របស់​ប្រទេស​យើង។ ក្រុមហ៊ុន​បាន​ជួសជុល​សំណង់​អគារ​នេះ​សារជាថ្មី ដោយ​រក្សាទុក​នូវ​លក្ខ​ណៈ​ពិសេស​របស់​វា និង​បង្កើត​ឡើងវិញ​នូវ​រចនាប័ទ្ម​ផ្ទៃ​ខាងក្នុង​បែប​អាណានិគម ជាមួយនឹង​គ្រឿង​បំពាក់​បន្ទប់ទឹក​ដែល​នាំចូល​មកពី​ប្រទេស​អ៊ីតាលី និង​ឥដ្ឋការ៉ូ​ដ៏​ប្រណិត​ដែល​នាំចូល​ពី​ប្រទេស​អេ​ស្ប៉ា​ញ។ ក្រោយពី​ជួសជុល​រួចរាល់ សំណង់​អគារ​អាណានិគម​ដ៏​ធំ​ស្កឹមស្កៃ​នេះ នឹង​ត្រូវបាន​បើកសម្ពោធ​នៅ​ដើមឆ្នាំ ២០១៨ ដែលមាន​បន្ទប់​ស្នាក់នៅ និង​បន្ទប់​ស្វី​ត​ដ៏​ប្រណិត​ចំនួន ៣៦ បន្ទប់ ភោជនីយដ្ឋាន​ចំនួន ២ ដែល​បង្ហាញ​នូវ​ប្រណិត​ភាព​នៃ​សណ្ឋាគារ​នេះ​នា​សម័យ​អតីតកាល ចុងភៅ​ស្វី​ស និង​ខ្មែរ បានរៀបចំ​នូវ​មុខម្ហូប​កាលពី ១០០ ឆ្នាំមុន និង​ម្ហូបអាហារ​គ្រួសារ​រាជវង្ស​ខ្មែរ ជាមួយនឹង​បន្លែ​សរីរាង្គ និង​គ្រឿងផ្សំ​ថ្មី​ស្រស់ ដែល​ដាំ​នៅក្បែរ​ចំការ​បន្លែ។ ឈ្មោះ​សណ្ឋាគារ ឡឺ បូកគោ ផា​ឡេស ត្រូវបាន​រក្សាទុក​ក៏ដូចជា​ការរក្សា​ទុក​នូវ​ប្រវត្តិសាស្ត្រ​នៃ​អាណានិគម និង​ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ។

    សំណង់​អគារ​អាណានិគម​សេសសល់​ដែល​នៅតែ​អាច​មើលឃើញ​នាពេល​បច្ចុប្បន្ន​រួមមាន ផ្ទះ​ជប៉ុន ព្រះវិហារ​កាតូលិក វត្ត​សំពៅ​ប្រាំ ដំណាក់​ស្លា​ខ្មៅ ដំណាក់​ស្តេច សាលាក្រុង និង​សំណង់​អគារ​អាណានិគម​ជាច្រើន​ទៀត ដែលមាន​ស្ទើរតែ​គ្រប់​ទីកន្លែង និង​តែងតែ​ត្រូវបាន​គ្របដណ្តប់​ដោយ​អ័ព្ទ។

    ទន្ទឹមនឹងនេះ ភ្ញៀវទេសចរ​ដែល​ស្នាក់នៅ​សណ្ឋាគារ ឡឺ បូកគោ ផា​ឡេស ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ជា​រមណីយដ្ឋាន​សុខភាព​បែប​ធម្មជាតិ ក៏​អាច​ទៅ​ទស្សនា​បឹង​លើ​ភ្នំ​ដ៏​ស្រស់ត្រកាល ទឹកជ្រោះ​ពពក​វិល​ដ៏​ស្រស់ស្អាត ថ្ម​ដែល​បង្កើតជា​រូបរាងខុសៗគ្នា​ជាច្រើន​នៅ​វាលស្រែ ១០០ និង​រូបរាង​ដ៏​អស្ចារ្យ​នៃ​និមិត្តរូប​ច្រកទ្វារ​រវាង​ឋានសួគ៌ និង​ឋានមនុស្ស។ ការតាំង​សមាធិ​ត្រូវបាន​គេ​ណែនាំ​ឲ្យ​ធ្វើ​នៅលើ​ភ្នំ​បូកគោ ជាពិសេស​វាលស្រែ ៥០។ ភ្នំ​បូកគោ ជា​កន្លែង​តែមួយគត់​នៅក្នុង​ប្រទេស​កម្ពុជា​ដែលមាន​ផ្កា​បំពង់​ក្រ​ឡោម​ដែល​ត្រូវបាន​អ្នកស្រុក​យកមកប្រើ​ប្រាស់​ជា​ឱសថ។

    សម្រាប់​ផ្នែក​សារព័ត៌មានផ្សេង, សូម​ទំនាក់ទំនង
    អ្នកស្រី សំរិទ្ធ ប៊ុន​និច្ច
    ប្រធាន​ផ្នែក​ទីផ្សារ
    អ៊ី​ម៉ែ​ល:  [email protected]
    ទូរស័ព្ទ: +855 33 683 9999
    ហ្វេ​ស​ប៊ុ​ក: https://www.facebook.com/LeBokorPalaceKP/
    វេ​ប​សាយ: www.lebokorpalace.com

  • មិនធម្មតា​ទេ! វគ្គ​ជម្រុះ​Tiger Street Football Festival 2018 នៅ​បាត់ដំបង​មាន​រហូតដល់​ទៅ 79ក្រុម

    មិនធម្មតា​ទេ! វគ្គ​ជម្រុះ​Tiger Street Football Festival 2018 នៅ​បាត់ដំបង​មាន​រហូតដល់​ទៅ 79ក្រុម

    បាត់ដំបង៖ ការប្រកួត​វគ្គ​ជម្រុះ​មណ្ឌល​ទី៣ នៃ​ការប្រកួត​បាល់ទាត់ Tiger Street Football Festival 2018 បាន​បើក​ជា​ផ្លូវការ​ហើយ​ហើយ​នា​ព្រឹក​ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៨ នេះ​នៅ​ទីលាន​បាល់ទាត់​វាល​បែក​ចាន ខេត្តបាត់ដំបង ដោយមាន​ការចូលរួម​ពី​ក្រុម​ចំនួន ៧៩ក្រុម។ ហើយ​ចំពោះ​ក្រុម​ដែល​ចូលរួម​ក្នុង​ពិធី​បើក​ក៏​ទទួលបាន​វត្ថុ​អនុស្សាវរីយ៍​ពី​ក្រុមហ៊ុនស្រា​បៀរ​ថៃ​ហ្គ័​រ​ផងដែរ។

    លោក Hew Foong yoon  ដែលជា​នាយក​គ្រប់គ្រង​ផ្នែក​លក់​ទូទាំងប្រទេស នៃ​ក្រុមហ៊ុនស្រា​បៀរ​ថៃ​ហ្គ័​រ បានលើកឡើង​ក្នុង​ពិធី​បើក​នោះ​ថា Tiger Street Football Festival ២០១៨ បាន​វិលត្រឡប់​មកវិញហើយ​ព្រឹត្តិការណ៍​កាន់តែ​ធំ​ជាង​មុន និង​មាន​មណ្ឌល​ប្រកួត​រហូតដល់៨ទីតាំង ក្រុម​ចូលរួម​ប្រកួត​ដល់​ទៅ​ជាង៥០០ក្រុម កីឡាករ​សរុប​ជាង ៣៥០០នាក់ និង​មាន​រង្វាន់​ដ៏​ច្រើន​សរុប ៥០ ០០០$។ មិនតែប៉ុណ្ណោះ​ក្រុម​ដែល​ប្រជែង​បាន​កៅអី​ទៅ​ចូលរួម​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​រាជធានី​ភ្នំពេញ និង​មានឱកាស​ជួប​ផ្ទាល់​ជាមួយ​កំពូល​តារាបាល់ទាត់​អន្តរជាតិ Ryan Giggs នៅ​ថ្ងៃ​ប្រកួត​ផ្តាច់ព្រ័ត្រ​នៅ​រាជធានី​ភ្នំពេញ។

    នៅក្នុង​នោះដែរ លោក ម៉ៃ តុលា អគ្គលេខាធិការរង​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បាន​លើកឡើងថា នេះ​គឺជា​លើក​ទី៦ហើយ​ដែល​ក្រុមហ៊ុនស្រា​បៀ​ថៃ​ហ្គ័​រ​បានរៀបចំ​កម្មវិធី​ដ៏​អស្ចារ្យ​ក្នុងការ​ផ្តល់​ឧកាស​ដល់ប្អូនៗយុវជន​ដែល​ស្រលាញ់​កីឡា​បាល់​បាន​បញ្ចេញ​សមត្ថភាព ប្រកួតប្រជែង​ដណ្តើមពាន់​រង្វាន់។ ហើយ​ជាធម្មតា​ការប្រកួត​តែងតែ​ចង់​ទទួលបាន​ជ័យជំនះ ប៉ុន្តែ​យ៉ាងណាក៏ដោយ សហព័ន្ធ​កីឡាបាល់ទាត់ និង​ក្រុមហ៊ុនស្រា​បៀរ​ថៃ​ហ្គ័​រ តែងតែ​សង្កត់ធ្ងន់​លើ​ការគោរពវិន័យ ហើយ​សង្ឃឹមថា ប្រកាន់​ភ្ជាប់​នូវ​ស្មារតី​កីឡា លេង​ដោយ Fair Play គោរព​ពេលវេលា គោរព​អាជ្ញាកណ្តាល និង​អ្នករៀបចំ​កម្មវិធី។

    សូមបញ្ជាក់ថា សម្រាប់​រដូវ​កាល​ទី៦នេះ ការប្រកួត Tiger Street Football Festival នឹង​រឹតតែ​ស្វិតស្វាញ ព្រោះ​ក្រុម​ដែល​ចូលរួមនីមួយៗសុទ្ធតែ​ធ្លាប់​ទទួលបាន​បទពិសោធ​ន៍​ច្រើន​ពី​ការប្រកួត​នៅលើ​ទីលាន​ហ្វូ​ត​សាល់​នេះ។ យ៉ាងណាមិញ ការប្រកួត​នៅ​ទឹកដី​ខេត្តបាត់ដំបង ដែលជា​មណ្ឌល​ទី៣នេះ ក្រុម​ទាំង៧៩ នឹងត្រូវ​ប្រកួត​នៅ​ទីលាន​បាល់ទាត់​វាល​បែក​ចាន រយៈពេល ២ថ្ងៃ គឺ​ថ្ងៃទី០៣ ដល់ ០៤ ខែកុម្ភៈ ដើម្បី​ស្វែងរក​ក្រុម​ជើង​ចំនួន៦ក្រុម​ឡើង​ខ្លាំង ឈានទៅ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ទូទាំងប្រទេស​នៅ​រាជធានី​ភ្នំពេញ ថ្ងៃទី១០ និង​ទី១១ មីនា ២០១៨ ខាងមុខនេះ។

    ព័ត៌មាន​លម្អិត​បន្ថែម​អំពី Tiger Street Football Festival ២០១៨ សូម​ចូលទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ៖  www.facebook.com/TigerBeerKH
    #TSFF2018
    សូម​ពិសា​ដោយ​ការទទួលខុសត្រូវ

  • 79ក្រុម​នៅ​បាត់ដំបង នឹង​ប្រជែង​ដណ្តើម​ប្រាក់រង្វាន់​ដ៏​ច្រើន​ពី Tiger Street Football Festival 2018

    79ក្រុម​នៅ​បាត់ដំបង នឹង​ប្រជែង​ដណ្តើម​ប្រាក់រង្វាន់​ដ៏​ច្រើន​ពី Tiger Street Football Festival 2018

    បាត់ដំបង‌‌‌៖ កម្មវិធី Tiger Street Football Festival 2018 បានមកដល់ខេត្តបាត់ដំបងហើយ។ ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះត្រូវបានរៀបចំជាការប្រកួតកីឡាហ៊្វូតសាលដំបូង និងធំជាងគេនៅក្នុងប្រទេសកម្ពុជា ហើយបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ២០១៣ មកម្លេះ។

    ចំពោះខេត្ត បាត់ដំបង ដែលជាមណ្ឌលទី៣នេះ មាន៧៩ក្រុមចូលរួមក្នុងការប្រកួតជម្រុះនា ថ្ងៃទី០៣-០៤ ខែកុម្ភៈនេះ ដើម្បីចូលរួមចំណែកក្នុងការលើកកម្ពស់សកម្មភាពកីឡាក៏ដូចជាវេទិកាមួយសម្រាប់កីឡាករបាល់ទាត់ និងអ្នកស្នេហាវិស័យបាល់ទាត់ដើម្បីបង្ហាញទេពកោសល្យ ផ្លាស់ប្តូរបទពិសោធន៍ និងរៀនពីទម្រង់ថ្មីៗនៃការលេង។

    បើតាមប្រសាសន៍របស់អ្នកស្រី ថោង បវរលក្ខិណា ដែលជានាយកម៉ាកផលិតផលស្រាបៀរថៃហ្គ័រ បានលើកឡើងក្នុងពិធីសន្និសីទសារព័ត៌មានកាលពីរសៀលថ្ងៃទី០២ ខែកុម្ភៈ នេះថា សម្រាប់ឆ្នាំ២០១៨នេះគឺជាលើកទី៦ហើយ ដែលក្រុមហ៊ុនស្រាបៀរថៃហ្គ័របានសហការជាមួយសហព័ន្ធបាល់ទាត់កម្ពុជា ក្នុងការបង្កើតព្រឹត្តិការណ៍ប្រកួតបាល់ទាត់  Tiger Street Football Festival ប្រចាំឆ្នាំ ២០១៨  នេះឡើង។

    ហើយអ្វីដែលកាន់តែពិសេសនោះ សម្រាប់ឆ្នាំ២០១៨នេះយើងបានបង្កើនមណ្ឌលប្រកួតដល់៨ ទីតាំង និងរង្វាន់សរុបទូទាំងប្រទេសកាន់តែធំអស្ចារ្យ រហូតដល់៥០០០០ដុល្លារ។

    សម្រាប់ខេត្តបាត់ដំបងនេះយើងជ្រើសយក៦ក្រុមដើម្បីយកទៅប្រកួតផ្តាច់ព្រ័ត្រនៅរាធានីភ្នំពេញ ហើយកាន់តែពិសេសទៀតនោះកីឡាករទាំង៦ក្រុមនោះនឹងមានឱកាសបានជួបផ្ទាល់ជាមួយកំពូលតារាបាល់ទាត់អន្តរជាតិ Ryan Giggs នៅថ្ងៃប្រកួតផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញ ថ្ងៃទី១០ និងទី១១ មីនា ២០១៨ ខាងមុខនេះ។

    នាយកម៉ាកផលិតផលស្រាបៀរថៃហ្គ័ររូបនេះបញ្ជាក់ឲ្យដឹងទៀត  ក្រៅពីការប្រកួតបាលទាត់ដ៏អស្ចារ្យនោះ នាពេលរាត្រីយើងក៏មានកម្មវិធីប្រគំតន្រ្តីកាន់តែធំជាងមុន ឆាកតន្រ្តីកាន់តែទំនើប ភ្លើងពណ៌ចម្រុះ នឹងមានការអញ្ជើញចូលរួមសម្តែងពីសំណាក់តារាល្បីប្រចាំព្រះរាជាណាចក្រកម្ពុជាទៀតផង។

    សូមបញ្ជាក់ថា ខេត្តបាត់ដំបងគឺជាមណ្ឌលទី៣ ក្នុងការបង្ហាញសមត្ថភាពប្រកួតប្រជែងដណ្តើមពានរង្វាន់បាល់ទាត់ Tiger Street Football Festival ២០១៨ ដែលនឹងបើកការប្រកួតជាផ្លូវការនាព្រឹកថ្ងៃទី ០៣ នេះ ដល់ថ្ងៃទី ០៤ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយមាន ៧៩ក្រុម ហើយកីឡាករមានមកពី ខេត្តបាត់ដំបង ពោធិ៍សាត់ និងប៉ៃលិន។

    ព័ត៌មានលម្អិតបន្ថែមអំពី Tiger Street Football Festival ២០១៨ សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ស្រាបៀរថៃហ្គ័រ៖  www.facebook.com/TigerBeerKH
    #TSFF2018

    សូមពិសាដោយការទទួលខុសត្រូវ

  • ឡូយ​ម៉​ង់! ឱកាស​បើកសម្ពោធ​ថ្មី Next Big Thing Store លក់ Power Bank ទំហំ 5,000 mAh មួយ​តែ 2 ដុល្លារ

    ឡូយ​ម៉​ង់! ឱកាស​បើកសម្ពោធ​ថ្មី Next Big Thing Store លក់ Power Bank ទំហំ 5,000 mAh មួយ​តែ 2 ដុល្លារ

    ឡូយ​អស្ចារ្យ! ក្នុងឱកាស​បើកសម្ពោធ​ហាង​លក់​ទូរស័ព្ទ​ទំនើប​ចំរុះ ហាង Next Big Thing Store លក់​ទូរស័ព្ទ និង​គ្រឿង Accessory មាន​ទីតាំង​ជាប់​របង​ស្ដា​ត​អូឡាំពិក បានធ្វើ​ប្រូ​ម៉ូ​សិន​ជាច្រើន​សន្ធឹកសន្ធាប់ ទៅលើ​រាល់​ការ​ជាវ​ស្មា​ត​ហ្វូ​ន​គ្រប់​ម៉ូ​ឌែ​ល និង​ការ​ជាវ​គ្រឿង​បំពាក់​លើ​ទូរស័ព្ទ​ដទៃ ចាប់ពី​ថ្ងៃទី 03 ខែកុម្ភៈ តទៅ។ ការផ្ដល់ជូន​ពិសេស​នេះ ហាង Next Big Thing Store ធ្វើ​ការលក់​បញ្ចុះតម្លៃ​ស្ទើរ​គ្រប់​ម៉ូ​ឌែ​ល ជាពិសេស PowerBank ទំហំ 5,000 mAh តម្លៃ 12 ដុល្លារ លក់​ត្រឹមតែ 2 ដុល្លារ​ប៉ុ​ណ្នោះ។   

    ក្រៅពីនេះ ហាង​ក៏មាន​ធ្វើ​នូវ​ប្រូ​ម៉ូ​សិន​បន្ថែមទៀត ទៅលើ​រាល់​ការ​ជាវ​ស្មា​ត​ហ្វូ​ន Xperia XZ Premium, XA1 Ultra និង OPPO F5 ដោយនូវ​រាល់​ការ​ជាវ Xperia XZ Premium ពី​ហាង Next Big Thing Store លោក​អ្នកនឹង​ទទួលបាន​កាដូ​ពិសេស​ដែលមាន​តម្លៃ​រហូត​ទៅដល់ 349 ដុល្លារ ដូចជា​បាស​បំពង​សំឡេង Sony XB40, ស្រោម​ការពារ, និង​ស៊ីម​កាត​លេខ​ការ៉េ​ពី Cellcard ដែលមាន​ភ្ជាប់​ជាមួយនឹង Data អ៊ី​ន​ធ្វើ​ណេ​ត 120 GB រយៈពេល​មួយឆ្នាំ​ពេញ។

    ការ​ជាវ​ទូរស័ព្ទ XA1 Ultra នឹង​ទទួលបាន​នូវ​កាដូ​ជាច្រើន​ដូចគ្នា​ដែល​សរុប​ជា​ទឹកប្រាក់​រហូតដល់ 286 ដុល្លារ​ដែល​រួមមាន​ដូចជា៖ បាស​បំពង​សំឡេង XB20, កាបូបស្ពាយ, ស្រោម​ការពារ, ដុំ​សាក​ថ្ម PowerBank ទំហំ 5,000 mAh និង​ទទួលបាន​ស៊ីម​កាត Cellcard លេខ​ការ៉េ ដែលមាន​ភ្ជាប់​ជាមួយនឹង Data អ៊ី​ន​ធើ​ណេ​ត 120 GB  សម្រាប់​ការប្រើ​មួយឆ្នាំ​ពេញ​ផងដែរ។

    ក្រៅពីនេះ លោកអ្នក​នៅតែ​អាច​ទទួលបាន​លេខ​ពិសេស​ដដែល ក្រោយ​ចំណាយ​លើ​ការទិញ គ្រឿង Accessory ចាប់ពី 20 ដុល្លារ​ឡើងទៅ។ សម្រាប់​ពត៌មាន​បន្ថែម​លោកអ្នក​អាច​ទូរស័ព្ទ​ទៅកាន់​លេខ 089 638 638/ 010 638 638 ឬក៏​ចូលទៅ​កាន់ Facebook Page របស់ Next Big Thing Store ដោយផ្ទាល់​ក៏បាន​ដែរ៕

  • ក្នុងឱកាស​បុណ្យចូលឆ្នាំ​ចិន LG Brandshop លក់​បញ្ចុះតម្លៃ​ដ៏​ច្រើនសន្ធឹក​សន្ធាប់

    ក្នុងឱកាស​បុណ្យចូលឆ្នាំ​ចិន LG Brandshop លក់​បញ្ចុះតម្លៃ​ដ៏​ច្រើនសន្ធឹក​សន្ធាប់

    ភ្នំពេញ៖ ហាង​លក់​គ្រឿង​អេ​ឡិច​ត្រូ​និ​ច LG Brandshop សម្រាប់​ឱកាស​នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​នេះ​នឹង​ផ្តល់ជូន​អតិថិជន​របស់ខ្លួន​យ៉ាង​ពិសេស​នូវ​ការលក់​បញ្ចុះតម្លៃ​ដ៏​ច្រើនសន្ធឹក​សន្ធាប់ ចាប់ពី​ថ្ងៃទី 3 ដល់ ថ្ងៃទី 17 ខែ កុម្ភ: ឆ្នាំ 2018  ។

    សម្រាប់​ការបញ្ចុះ​តម្លៃ គឺមាន​ទៅលើ​ផលិត LG ដូចជា ទូរ​ទស្ស​ន៏ ទូរ​ទឹកកក ម៉ាស៊ីនត្រជាក់ ម៉ាស៊ីន​បោក
    សំលៀកបំពាក់ ឧ​បករ​ណ៏​បំពង​សំលេង និង​ទូរស័ព្ទដៃ ។ មិន​ត្រឹម​តែមាន​ការលក់​បញ្ចុះតម្លៃ​សម្រាប់​មុខទំនិញ​ជាច្រើន​មុខ​នោះទេ ហាង​លក់​គ្រឿង​អេ​ឡិច​ត្រូ​និ​ច LG Brandshop ក៏​ផ្តល់ជូន​អតិថិ​ន​គ្រប់​ស្រទាប់វណ្ណៈ​នូវ​រង្វាន់
    គួរ​ជាទី​គាប់ចិត្ត​ថែមទៀត​ផង ព្រោះ​នៅ​គ្រប់​សាខា​ទាំងអស់​មាន​រៀបចំ​ជាដើម​ផ្កា​អង្គារសីល៍ និង​មាន​អាំង​ប៉ាវ​ជាច្រើន​សន្ធឹកសន្ធាប់​នៅលើ​ដើម​ផ្កា​អង្គារ​សិ​ល៍ ដែលមាន​ទឹកប្រាក់​សស​រុ​ប​រហូតដល់ 20លាន​រៀល។

    ដូច្នេះ​នៅពេល​អតិថិជន​អញ្ជើញ​ទៅដល់​ហាង LG Brandshop នៅ​សាខា​ណាមួយ​នៃ​គ្រប់​សាខា​ទាំងអស់ បន្ទាប់ពី​ជាវ​ផលិតផល​ណាមួយ​រួចហើយ នឹងមាន​ឱកាស​ទទួល​បាន​នូវ​អាំង​ប៉ាវ​សំណាង​នោះ ។

    កុំឱ្យ​ឱកាស​ពិសេស​នេះ​កន្លងផុតទៅ សូម​អតិថិជន​អញ្ជើញ​មក​ទស្សនាការ​ដាក់តាំង​បង្ហាញ​ផលិតផល​ទាំងអស់នេះ​នៅ LG Brandshop រាជធានី​ភ្នំពេញ, ខេត្តកំពង់ចាម, ខេត្តសៀមរាប, ខេត្តបាត់ដំបង, ខេត្ត​ព្រះ​សី​ហុន ។

    ព័​ត៌​មាន​បន្ថែម​សូម​ទំនាក់ទំនង​មកកាន់ 023 222 699 https://goo.gl/dA4WWS

    LG BrandShop ទំនិញ​មានគុណ​ភាព តំលៃ​សមរម្យ សេវាកម្ម​ល្អ!

  • ថែម​អស់ទាស់! ឈ្នះ​អស្ចារ្យ ក្នុងឱកាស​សម្ពោធ​ហាង Samsung Olympia Showroom

    ថែម​អស់ទាស់! ឈ្នះ​អស្ចារ្យ ក្នុងឱកាស​សម្ពោធ​ហាង Samsung Olympia Showroom

    ពិតជា​រំភើប និង​មិន​ធ្លាប់មាន​ពីមុន ពី​កម្មវិធី​ថែម​អស់ទាស់! ឈ្នះ​អស្ចារ្យ ក្នុងឱកាស​បើកសម្ពោធ​ហាង  Samsung Olympia Showroom ថ្មី​ដែលមាន​អាសយដ្ឋាន​នៅផ្ទះ​លេខ S1-02 ជាប់​របង​ស្តា​ត​អូឡាំពិក , ផ្លូវ 217 សង្កាត់​វាលវង់ ខណ្ឌ 7 មករា រាជធានី​ភ្នំពេញ ដោយ​លោកអ្នក​គ្រាន់តែ​ជាវ​ទូរស័ព្ទ Samsung ម៉ូ​ដែល​ណាមួយ​នឹង​ទទួលបាន​លេខ Cellcard ពិសេស (លេខ​ការ៉េ) ដោយ​ឥតគិតថ្លៃភ្លាមៗ និង​កញ្ចប់​កាដូរ​ពិសេស​ទៅតាម​ស៊េរី​ទូរស័ព្ទ​ដែល​បាន​ទិញ ហើយនឹង​សន្លឹកឆ្នោត 01 សន្លឹក ដើម្បី​ចាប់យក​រង្វាន់​ធំ​ជាច្រើន​រង្វាន់។

    ការផ្ដល់ជូន​ពិសេស​ធ្វើឡើង​ចាប់ពី​ថ្ងៃទី 01 ដល់​ថ្ងៃទី 07 ខែកុម្ភៈ ឆ្នាំ 2018 ដោយ​រាល់​សន្លឹកឆ្នោត​ទាំងអស់​នឹង​ឈ្នះ​រង្វាន់ 100%។ ទាំងនេះ មានន័យថា គ្រប់​អតិថិជន​ដែល​បាន​ទិញ និង​ដាក់​សន្លឹកឆ្នោត គឺមាន​ឱកាស​ឈ្នះគ្រប់ៗគ្នា។ ដោយ​រង្វាន់​រួមមាន​ទូរស័ព្ទដៃ Samsung Galaxy A6, Power Bank 10,000mAh និង SD Card ទំហំ 32GB ។

    ដូចនេះ​ប្រសិនបើ​អតិថិជន​មាន​ចំណាប់អារម្មណ៍​ចង់​ទិញ​ស្មា​ត​ហ្វូ​ន​ថ្មី​នោះ លោកអ្នក​អាច​ពិចារណា​នៅពេលនេះ​បាន ព្រោះ​ការបន្ថែម​ជូន​យ៉ាងច្រើន​សន្ធាប់​នេះ ពិតជា​ពិសេស​មែនទែន ហើយក៏​មិន​ងាយ​នឹង​រកបាន​ដែរ​ត្រឹម​តែមួយ​សប្ដាហ៍​ប៉ុណ្ណោះ ដោយ​លោកអ្នក​ទទួលបាន​ស៊ីម Cellcard លេខ​ការ៉េ មាន​អ៊ីនធឺណិត​ទំហំ 10GB រហូតដល់ 12 ខែ និង​រង្វាន់​ជាច្រើន​ទៀត ដោយ​គ្រាន់តែ​ជាវ​ទូរស័ព្ទ​ម៉ូ​ឌែ​ល​ណាមួយ។ សម្រាប់​ព័ត៌មាន​បន្ថែម​លោកអ្នក​អាច​ទូរស័ព្ទ​ទៅកាន់​លេខ 089 638 638/ 010 638 638៕

     

  • ស៊ី​ភ្លើង​កាន់តែ​តិច ត្រជាក់​កាន់តែ​លឿន​ដោយសារ​បច្ចេកវិទ្យា​ដ៏​ឆ្លាត​វៃ របស់​ម៉ាស៊ីនត្រជាក់ LG Dual Cool Smart inverter

    ស៊ី​ភ្លើង​កាន់តែ​តិច ត្រជាក់​កាន់តែ​លឿន​ដោយសារ​បច្ចេកវិទ្យា​ដ៏​ឆ្លាត​វៃ របស់​ម៉ាស៊ីនត្រជាក់ LG Dual Cool Smart inverter

    សីតុណ្ហភាព​ក្តៅ​បំផុត​ប្រចាំឆ្នាំ​ខិតជិត​មកដល់​ហើយ ខណៈពេលដែល​ប​ចេ្ច​ក​វិទ្យា​ថ្មី​របស់ LGបាន​មកដល់​ដើម្បី​ត្រៀមខ្លួន​ដោះស្រាយ​បញ្ហា​អាកាសធាតុ​ក្តៅ​ជូន​លោកអ្នក​ជាមួយនឹង​ម៉ាស៊ីនត្រជាក់ LG Dual Cool smart inverter ដែលមាន​លក្ខ​ណះ​ពិសេស​ជាច្រើន ជួយ​អោយ​អ្នកប្រើប្រាស់​ទាំងអស់​សន្សំ​សំចៃ​ភ្លើង ត្រជាក់​កាន់តែ​លឿន ងាយស្រួល​ប្រើ និង​ផ្តល់នូវ​ផា​សុភាព​ជូន​លោកអ្នក។

    ថាមពល​ដ៏​មាន​ប្រសិទ្ធិភាព រួម​ជាមួយនិង​អនុភាព​ដ៏​ត្រជាក់

    ម៉ា​សុ​ី​ន​ត្រជាក់ Dual Cool បាន​ភ្ជាប់​មកជា​មួយ​នៅ​បច្ចេកវិទ្យា Smart inverter Compressor និង​Dual inverter Compressor ដែល​កាត់បន្ថយ​នូវ​ការប្រើប្រាស់​ថាមពលអគ្គីសនី​រហូត​ដល់ 70%។ ម៉ា​សុ​ី​ន​ត្រជាក់ Dual Inverter Compressor មាន​ប្រេកង់​បង្វិល​ខ្ពស់ និង​លឿន​ជាង​ម៉ា​សុ​ី​ន​ត្រជាក់​ធម្មតា ដែល​ធ្វើអោយ​ត្រជាក់​លឿន ត្រជាក់​បានយូរ ដំណើរការបាន​ស្ងាត់​ល្អ មិន​ថា​ស្ថិតក្នុង​សីតុណ្ហភាព​ក្តៅ​ប៉ុណ្ណា​ក៏ដោយ និង​ម៉ា​សុ​ី​ន​ត្រជាក់​ភាយ​ខ្យល់​ត្រជាក់ភ្លាមៗទៅដល់​គ្រប់កន្លែង​ទាំងអស់​នៅក្នុង​បន្ទប់។ វា​មាន​កង្ហារ​ធំ​ជាង​មុន25%ដែល​អាច​បញ្ចេញ​ខ្យល់​យ៉ាងខ្លាំង​តាម​បំពង់ខ្យល់ ដែល​បាន​រចនា​ឡើង​ដ៏​ល្អឥតខ្ចោះ​ដើម្បីអោយ​ត្រជាក់​សព្វ​ពេញ​បន្ទប់ ។

    ផាសុខភាព និង​រក្សា​សុខភាព​ដ៏​ប្រសើរ

    ភាព​ត្រជាក់​ដ៏​ខ្លាំងក្លា​មិន​ធ្វើអោយ​អ្នកប្រើប្រាស់​ទាស់ចិត្ត​ទេ​ដោយ​គ្រាន់តែ​ចុច​បញ្ជា​លើ​ប៊ូ​តុង “Comfort Air” ម៉ា​សុ​ី​ន​ត្រជាក់ Dual Cool បានកែតម្រូវ​មុំ​របស់​កង្ហារ​ខ្យល់ ដើម្បីអោយ​ប្រាកដថា​ខ្យល់​បញ្ចេញ​មិនបាន​បក់​ទៅ​ប៉ះ​អ្នកប្រើប្រាស់​ដោយផ្ទាល់​បណ្តា​ល​អោយ​សីតុណ្ហភាព​ក្នុង​ខ្លួន​ធ្លាក់ចុះ​នោះទេ។ ម៉ាស៊ីនត្រជាក់​នេះ​ដំណើរការ​ក្នុង​កំរិត​សំលេង​ស្ងាត់​ជាងគេ​លំដាប់​ពិភពលោក ដោយសារតែ​បច្ចេកវិទ្យា​ថ្មី LG’s Unique BLCD motor, Skew Fan Technology និង​លក្ខ​ណះ​ពិសេស​របស់ Active low vibration ( ALV)។ ហើយ​វា​ក៏មាន​សមត្ថភាព​ក្នុងការ​រក្សា​សំណើម​ដ៏​មិន​គួរអោយ​ជឿ​ដើម្បី​ផ្តល់នូវ​បរិយាកាស​ដ៏​មាន​ផាសុខភាព​ផងដែរ។

    សុខភាព គឺជា​ចំណុច​សំខាន់បំផុត​ដែល​ក្រុមហ៊ុន​LGគិតគូរ នៅពេលដែល​បង្កើត​ផលិតផល​ថ្មី។ ម៉ាស៊ីនត្រជាក់​LG Dual Coolផ្តល់ជូន​នូវ​គុណប្រយោជន៍​ដល់​សុខភាព និង​ផាសុកភាព​ដល់​អ្នកប្រើប្រាស់:

    • Plasmaster lonizer plus ដែល​សាប​ព្រួស​អ៊ីយ៉ុង​ជាង​បី​លាន ដើម្បី​កំចាត់​មេរោគ​អាក្រក់ មិនមែន​តែ​ខ្យល់​ដែល​ចូលទៅក្នុង​ម៉ា​សុ​ី​ន​ត្រជាក់​តែ​ប៉​ណ្ណោះ​ទេ ប៉ុន្តែ​សារធាតុ​ទាំងអស់​ដែល​នៅ​ជុំវិញ​បន្ទប់​អ្នក។
    • ចម្រោះ​ធូលី​បានល្អ លំហូរ​ខ្យល់ សំលេង​រំខាន​តិច និង​ត​ស្រទាប់​ដ៏​រឹងមាំ​នៅលើ​ផ្ទៃ​របស់ខ្លួន ដែល​ស្រួប​យក លុបបំបាត់​មេរោគ​ដែល​បង្ក​គ្រោះថ្នាក់ និង​ផ្តល់​មកវិញ​នូវ​ខ្យល់​ស្រស់ស្អាត។
    • ការសំអាត​ដោយ​ស្វ័យប្រវត្តិ៖ មុខងារ​សំអាត​ដ៏​ល្អ ដែល​ការពារ​ការកើតឡើង​នៃ​បាក់តេរី​នៅលើ​ឧបករណ៍​កំដៅ។ ដោយ​បំបាត់​សំណើម​និង​មេរោគ​ចេញពី​ក្នុង​ម៉ា​សុ​ី​ន​ត្រជាក់​មុខងារ​សំអាត​ស្វ័យប្រវត្តិ​កំចាត់​សារធាតុ​ទាំងឡាយណា​ដែល​ធ្វើអោយប៉ះពាល់​ដល់​រាងកាយ រក្សារ​បរិយាកាស​ក្នុងផ្ទះ និង​រក្សា​ភាព​ត្រជាក់​បានយូរ ទោះបី​ម៉ាស៊ីនត្រជាក់​ប្រើ​អស់​រយៈពេល១០ឆ្នាំ​ហើយក៏​ដោយ។

    កាន់តែ​ងាយស្រួល​មួយកំរិត​ទៀត

    ការ​តម្លើង​មិនមែនជា​ការងាយស្រួល​ឡើយ​ជាមួយនិង​ការ​រចនា​ដ៏​ប្រណិត។ ការ​តម្លើង​ម៉ា​សុ​ី​ន​ត្រជាក់ LG Dual cool និង​ការ​វេច​ខ្ចប់​ដ៏​សាមញ្ញ​ធ្វើអោយ​ការតំឡើង​មានការ​ប្រសើរ ទំហំ​បំពង់​ធំ​ជាង​គម្រប​បាត និង​ប៊ូ​តុង​រហ័ស​សម្រាប់​ការធ្វើ​តេស្ត​សាកល្បង។

    ព័ត៌មាន​បន្ថែម https://ggear.com.kh/air-conditioners/home-air-cond/inverter-air-conditioners/

  • ការប្រគំតន្រី្ត Tiger Street Football Festival 2018 ជាបទពិសោធន៍ថ្មីសម្រាប់អ្នកកំពង់ស្ពឺ

    ការប្រគំតន្រី្ត Tiger Street Football Festival 2018 ជាបទពិសោធន៍ថ្មីសម្រាប់អ្នកកំពង់ស្ពឺ

    បន្ទាប់ពីទស្សនាការប្រកួតបាលទាត់ដ៏ស្វិតស្វាញ និងជក់ចិត្ត នៃពានរង្វាន់ Tiger Street Football Festival 2018 បងប្អូនដែលរស់នៅក្នុងខេត្តកំពង់ស្ពឺ ទទួលបាននូវភាពរីរាយ ហ្គេមកម្សាន្តប្លែកៗដ៏ទាក់ទាញជាច្រើន ហើយនេះជាលើកដំបូងដែលក្រុមការនៃក្រុមហ៊ុនស្រាបៀរថៃហ្គ័របាននាំយកបទពិសោធន៍ដ៏អស្ចារ្យ មកចែកជូនបងប្អូនដែលរស់នៅលើទឹកដីសម្បូរទៅដោយដើមត្នោតមួយនេះ។

    លើសពីនេះទៅទៀតគឺ ការប្រគំតន្ត្រីដោយមានការចូលរួមពីសំណាក់កំពូលតារាចម្រៀងល្បីៗជាច្រើនរូបក្នុងប្រទេសកម្ពុជារួមមាន កញ្ញា ឪប សុគន្ធកញ្ញា លោក ខេមរៈ សេរីមន្ត  លោក នី​ រតនា កញ្ញា វី ឌីណែត និង លោក Step។ ហើយតារាចំរៀងទាំងអស់បានលើកយកសុទ្ធសឹងជាបទញ៉ាក់កន្ត្រាក់អារម្មណ៍ ជាហេតុធ្វើឲ្យ អ្នកគាំទ្រនៅព្រះសីហនុសប្បាយរីករាយ និងរាំកម្សាន្តទៅតាមចង្វាក់ភ្លេងយ៉ាងសប្បាយរីករាយ គ្រប់គ្នាពេញខាងមុខឆាកតន្រ្តី។

    សូមបញ្ជាក់ថា ក្រោយចប់ការប្រកួតបាល់ទាត់ Tiger Street Football Festival 2018 នៅមណ្ឌលកំពង់ស្ពឺនេះ ក្រុមការងានឹងបន្តដំណើរទៅខេត្តបាត់ដំបងនៅសប្តាហ៍ក្រោយ ថ្ងៃទៅ ៣ និងទី៤ ខែកុម្ភៈ ឆ្នាំ២០១៨ ខាងមុខ៕

  • អេ អឹម ខេ ជាជម្រើសអាជីពការងារសម្រាប់អ្នក

    អេ អឹម ខេ ជាជម្រើសអាជីពការងារសម្រាប់អ្នក

    ភ្នំពេញ៖ បុគ្គលិក អេ អឹម ខេ មានការ​កើន​ឡើងជា​លំដាប់​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ។ អត្រា​កើនឡើង​នៃ​ចំនួន​បុគ្គលិក នេះហើយ ដែល​សរ​បញ្ជាក់​ឲ្យ​ឃើញថា អេ អឹម ខេ គឺជា​គ្រឹះស្ថាន​ដែល​បាន​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​បុគ្គលិក​ទាំងអស់។ គ្រប់​បុគ្គលិក អេ អឹម ខេ ពិតជា​រីករាយ​ជាមួយ​ការងារ​របស់គាត់ ព្រោះ​គាត់​ពេញចិត្ត​នឹង​បរិយាកាស​ការងារ​ល្អ ការសហការ​ក្រុម ការយកចិត្តទុកដាក់​ពី​ថ្នាក់ដឹកនាំ​របស់គាត់ ព្រមទាំង​អា​ចទ​ទួ​ួ​ល​បាន​នូវ​អត្ថប្រយោជន៍​ច្រើន និង​ឱកាស​អភិវឌ្ឍ​ខ្លួន​ផងដែរ។

    លោកស្រី ពាំង ពិសាខ នាយិការ​ប្រតិបត្តិ​ធនធានមនុស្ស​បាន​មានប្រសាសន៍ថា “អេ អឹម ខេ បាន និង​កំពុង​ខិតខំ​ប្រឹងប្រែង​ដើម្បី​ក្លាយជា​ជម្រើស​សម្រាប់​និយោជិត ព្រោះ អេ អឹម ខេ បាន​ផ្តល់ជូន​នូវ​លក្ខណៈពិសេស៣យ៉ាង​គឺ៖ កន្លែង​ដែល​ផ្តល់ជូន​នូវ​អត្ថប្រយោជន៍​ជាច្រើន ផ្តល់នូវ​ឱកាស​ក្នុងការ​អភិវឌ្ឍ​ខ្លួន និង​ជាពិសេស​ជា​គ្រឹះស្ថាន​ដែលមាន​បរិយាកាស​ការ​ងារ​ល្អ” លោកស្រី​បានលើកឡើង​ថា អត្ថប្រយោជន៍សំខាន់ៗមួយចំនួន​ដែល អេ អឹម ខេ ផ្តល់ជូន​បុគ្គលិក​មានដូចជា ការធានារ៉ាប់រង​សុខភាព​សម្រាប់​បុគ្គលិក ព្រមទាំង​ក្រុមគ្រួសារ (ប្តី​ឬ​ប្រពន្ធ និង កូន) ១០០% ដោយ​មិន​កំណត់ ការធានារ៉ាប់រង ២៤ ម៉ោង​ទៅលើ​គ្រោះថ្នាក់​ដល់​បុគ្គលិក ប្រាក់ឧបត្ថម្ភ​សម្រាប់​បុណ្យចូលឆ្នាំ​ខ្មែរ និង​បុណ្យ​ភ្ជុំបិណ្ឌ ប្រាក់​សោធន ប្រាក់ឧបត្ថម្ភ​សម្រាប់​បុគ្គលិក​ចូលនិវត្តន៍ ប្រាក់រង្វាន់​លើកទឹកចិត្ត ប្រាក់កម្ចី​សម្រាប់​បុគ្គលិក​ក្នុង​អត្រា​ការប្រាក់​ត្រឹមតែ ២% ក្នុង​មួយឆ្នាំ ប្រាក់​មាតុភាព​រហូតដល់ ១៧០% និង​ការឈប់​សម្រាក​ព្យាបាល​ជំងឺ​ដោយមាន​ប្រាក់​ឈ្នួល​រហូតដល់ ៦ខែ ការឈប់​សម្រាក​ពិសេស និង​អត្ថប្រយោជន៍​ជាច្រើន​ទៀត។

    ចំពោះ​ឱកាស​អភិវឌ្ឍ​ខ្លួន អ្នកស្រី​បាន​ឲ្យ​ដឹង​ដែរ​ថា ជា​រៀងរាល់ឆ្នាំ អេ អឹម ខេ បានរៀបចំ​កម្មវិធី​សម្រាប់​អភិវឌ្ឍ​បុគ្គលិក​របស់ខ្លួន​ជាច្រើន​មានដូចជា កម្មវិធី​ការបណ្តុះបណ្តាល និង​ការហ្វឹកហ្វឺន កម្មវិធី​អ្នក​ស្នង កម្មវិធី​ទំនាក់ទំនង​បុគ្គលិក កម្មវិធី​អភិវឌ្ឍ​សមត្ថភាព​ស្នូល កម្មវិធី​រៀនសូត្រ​បន្ថែម កម្មវិធី​អ្នកគ្រប់គ្រង​ហាត់​ការ និង​កម្មវិធី​បណ្តុះបណ្តាលផ្សេងៗទៀត។ អ្នកស្រី​ពិសាខ ក៏បាន​សង្កត់ធ្ងន់​ផងដែរ​អំពី​បរិយាកាស​ការងារ ព្រោះ​វា​ជា​កត្តា​សំខាន់​សម្រាប់​បុគ្គលិក ព្រោះ​នៅពេលដែល​ស្ថាប័ន​មួយ​មាន​បរិយាកាស​ការងារ​ល្អ បុគ្គលិក​មាន​ភាព​រីក​រាយ សហការ​ល្អ​ក្នុង​ការបំពេញ​កាតព្វកិច្ច ដែលជា​លទ្ធផល​ធ្វើ​ឲ្យ​ការងារ​របស់គាត់​មាន​ប្រសិទ្ធភាព​ខ្ពស់។ ចំពោះ អេ អឹម ខេ ត្រូវបាន​ចាត់ទុកថា ជា​កន្លែង​ដែលមាន​បរិយាកាស​ការ​ងារ​ល្អ ព្រោះ អេ អឹម ខេ មាន​ចំណុច​ពិសេស​របស់ខ្លួន​ដូចជា មាន​វប្បធម៌​ការងារ​ល្អ មានគុណ​តម្លៃ​រួម​ដែល​ជំរុញ​ឲ្យ​មាន​បរិយាកាស​ស្និទ្ធស្នាល​ប្រកបដោយ​ការទទួលខុសត្រូវ ផ្តល់​ភាពកក់ក្តៅ និង​មានការ​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​គ្រប់​បុគ្គលិក មានការ​សហ​ការណ៍​ល្អ និង​មាន​ទំនាក់ទំនង​ល្អ​រវាង​បុគ្គលិក​គ្រប់​ជាន់ថ្នាក់។

    បុគ្គលិក អេ អឹម ខេ ម្នាក់ លោក សាង ម​ក្ករី មន្ត្រី​ឥណទាន​ឯកទេស បានចាប់ផ្តើម​អាជីព​ការងារ​ជាមួយ អេ អឹម ខេ ក្នុង​ឆ្នាំ ២០១៥ ជា​មន្ត្រី​ឥណទាន​រៀនសូត្រ ដោយសារ​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុងការ​បំពេញការងារ លោក​ត្រូវបាន​តំឡើង​តំណែង​ជា មន្ត្រី​ឥណទាន​ពេញ​សិទ្ធ​ក្នុង​រយៈពេល២ខែ មកដល់​ពាក់កណ្តាល​ឆ្នាំ២០១៧ លោក​ត្រូវបានតែងតាំង​ក្នុង​មុខតំណែង​ថ្មី​មួយទៀត​គឺ មន្ត្រី​ឥណទាន​ឯកទេស។ “អស់​រយៈពេល​ជិត២ឆ្នាំ​ហើយ​ដែល​ខ្ញុំបម្រើ​ការងារ​ជាមួយ អេ អឹម ខេ ខ្ញុំ​មាន​អារម្មណ៍​ថា អេ អឹម ខេ ដូចជា​ផ្ទះ​ទី២ដែរ ដោយ​បុគ្គលិក​ទាំងអស់​រួសរាយ​រាក់ទាក់​ហាក់បី​ដូ​ជា​ក្រុមគ្រួសារ​ខ្ញុំ​ដែរ។ លោក ម​ក្ករី បាន​បន្ថែមទៀតថា “អ្វីដែល​សំខាន់​នោះ គឺ​ខ្ញុំ​ទទួលបាន​ការលើកទឹកចិត្ត​ពី​ប្រធាន​ផ្ទាល់ ក៏ដូចជា​មិត្តភក្តិ​រួម​ក្រុម​ក្នុងការ​បំពេញការងារ​ប្រចាំថ្ងៃ​របស់ខ្ញុំ​ផងដែរ។

    អេ អឹម ខេ គឺជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ដែល​ឈានមុខ​គេ​លើ​វិសាលភាព​ប្រតិបត្តិការ និង​ចំនួន​អតិថិជន​ប្រាក់កម្ចី។ គិត​ត្រឹម ខែធ្នូ ឆ្នាំ២០១៧ នេះ អេ អឹម ខេ មាន​បុគ្គលិក​សរុប​ចំនួន​ជិត ២៥០០នាក់ អតិថិជន​ចំនួន​ជិត ៦៨ ម៉ឺន​នាក់ ជាមួយនឹង​ផលប័ត្រ​ប្រាក់កម្ចី​ជាង ២០៧ លាន​ដុល្លារ​អាមេរិក មាន​ការិយាល័យ​ប្រតិបត្តិការ​ចំនួន ១៥០ កន្លែង និង​មាន​ភ្នាក់ងារ​ជាង៣.០០០កន្លែង​នៅ​ទូទាំងប្រទេស។  អេ អឹម ខេ មាន​ផលិតផល និង សេវាកម្ម​ជាច្រើន កំពុង​ផ្តល់ជូន​អតិថិជន​ដូចជា សេវា​ប្រាក់កម្ចី ប្រាក់​សន្សំ ផ្ទេរប្រាក់ សេវា​ទូទាត់​វិក្កយបត្រ ធានារ៉ាប់រង​ខ្នាតតូច ធនាគារ​ចល័ត សេវា​បើកប្រាក់​បៀវត្សរ៍ ម៉ាស៊ីន​ដក និង​ដាក់​ប្រាក់​ដោយ​ស្វ័យប្រវត្តិ (ATMs/CDMs)៕