79ក្រុម​នៅ​បាត់ដំបង នឹង​ប្រជែង​ដណ្តើម​ប្រាក់រង្វាន់​ដ៏​ច្រើន​ពី Tiger Street Football Festival 2018

បាត់ដំបង‌‌‌៖ កម្មវិធី Tiger Street Football Festival 2018 បានមកដល់ខេត្តបាត់ដំបងហើយ។ ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះត្រូវបានរៀបចំជាការប្រកួតកីឡាហ៊្វូតសាលដំបូង និងធំជាងគេនៅក្នុងប្រទេសកម្ពុជា ហើយបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ២០១៣ មកម្លេះ។

ចំពោះខេត្ត បាត់ដំបង ដែលជាមណ្ឌលទី៣នេះ មាន៧៩ក្រុមចូលរួមក្នុងការប្រកួតជម្រុះនា ថ្ងៃទី០៣-០៤ ខែកុម្ភៈនេះ ដើម្បីចូលរួមចំណែកក្នុងការលើកកម្ពស់សកម្មភាពកីឡាក៏ដូចជាវេទិកាមួយសម្រាប់កីឡាករបាល់ទាត់ និងអ្នកស្នេហាវិស័យបាល់ទាត់ដើម្បីបង្ហាញទេពកោសល្យ ផ្លាស់ប្តូរបទពិសោធន៍ និងរៀនពីទម្រង់ថ្មីៗនៃការលេង។

បើតាមប្រសាសន៍របស់អ្នកស្រី ថោង បវរលក្ខិណា ដែលជានាយកម៉ាកផលិតផលស្រាបៀរថៃហ្គ័រ បានលើកឡើងក្នុងពិធីសន្និសីទសារព័ត៌មានកាលពីរសៀលថ្ងៃទី០២ ខែកុម្ភៈ នេះថា សម្រាប់ឆ្នាំ២០១៨នេះគឺជាលើកទី៦ហើយ ដែលក្រុមហ៊ុនស្រាបៀរថៃហ្គ័របានសហការជាមួយសហព័ន្ធបាល់ទាត់កម្ពុជា ក្នុងការបង្កើតព្រឹត្តិការណ៍ប្រកួតបាល់ទាត់  Tiger Street Football Festival ប្រចាំឆ្នាំ ២០១៨  នេះឡើង។

ហើយអ្វីដែលកាន់តែពិសេសនោះ សម្រាប់ឆ្នាំ២០១៨នេះយើងបានបង្កើនមណ្ឌលប្រកួតដល់៨ ទីតាំង និងរង្វាន់សរុបទូទាំងប្រទេសកាន់តែធំអស្ចារ្យ រហូតដល់៥០០០០ដុល្លារ។

សម្រាប់ខេត្តបាត់ដំបងនេះយើងជ្រើសយក៦ក្រុមដើម្បីយកទៅប្រកួតផ្តាច់ព្រ័ត្រនៅរាធានីភ្នំពេញ ហើយកាន់តែពិសេសទៀតនោះកីឡាករទាំង៦ក្រុមនោះនឹងមានឱកាសបានជួបផ្ទាល់ជាមួយកំពូលតារាបាល់ទាត់អន្តរជាតិ Ryan Giggs នៅថ្ងៃប្រកួតផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញ ថ្ងៃទី១០ និងទី១១ មីនា ២០១៨ ខាងមុខនេះ។

នាយកម៉ាកផលិតផលស្រាបៀរថៃហ្គ័ររូបនេះបញ្ជាក់ឲ្យដឹងទៀត  ក្រៅពីការប្រកួតបាលទាត់ដ៏អស្ចារ្យនោះ នាពេលរាត្រីយើងក៏មានកម្មវិធីប្រគំតន្រ្តីកាន់តែធំជាងមុន ឆាកតន្រ្តីកាន់តែទំនើប ភ្លើងពណ៌ចម្រុះ នឹងមានការអញ្ជើញចូលរួមសម្តែងពីសំណាក់តារាល្បីប្រចាំព្រះរាជាណាចក្រកម្ពុជាទៀតផង។

សូមបញ្ជាក់ថា ខេត្តបាត់ដំបងគឺជាមណ្ឌលទី៣ ក្នុងការបង្ហាញសមត្ថភាពប្រកួតប្រជែងដណ្តើមពានរង្វាន់បាល់ទាត់ Tiger Street Football Festival ២០១៨ ដែលនឹងបើកការប្រកួតជាផ្លូវការនាព្រឹកថ្ងៃទី ០៣ នេះ ដល់ថ្ងៃទី ០៤ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយមាន ៧៩ក្រុម ហើយកីឡាករមានមកពី ខេត្តបាត់ដំបង ពោធិ៍សាត់ និងប៉ៃលិន។

ព័ត៌មានលម្អិតបន្ថែមអំពី Tiger Street Football Festival ២០១៨ សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ស្រាបៀរថៃហ្គ័រ៖  www.facebook.com/TigerBeerKH
#TSFF2018

សូមពិសាដោយការទទួលខុសត្រូវ

Advertisement