Cam-Paint ជប់លៀង​បុគ្គលិក​ក្នុងឱកាស​បុណ្យចូលឆ្នាំថ្មី

មុន​ឱកាស​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ចូលមក​ដល់ ក្រុមហ៊ុន Cam-Paint ថ្នាំ​ពណ៌​ជាតិ​បានរៀបចំ​ពិធីជប់លៀង​ជូន​បុគ្គលិក​របស់ខ្លួន ដោយមាន​តុបតែង​រោង​ពិធី​តាមរបៀប​ប្រពៃណី​ខ្មែរ​បុរាណពិតៗ ដើម្បី​ជាការ​ថ្លែងអំណរគុណ​ដ​ល់​ពួកគេ​ដែល​បាន​ខិតខំ​បំពេញការងារ​ជូន​ក្រុមហ៊ុន​កន្លងមក។ លោក សោម សម្បត្តិ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Cam-Paint ថ្នាំ​ពណ៌​ជាតិ មានប្រសាសន៍ថា នេះ​ជា​លើក​ទី13 ហើយ​ដែល​ក្រុមហ៊ុន​បាន​ប្រារព្ធ​ពិធីជប់លៀង​ជូន​បុគ្គលិក ដើម្បីឱ្យ​ពួកគាត់​បានទទួល​ទាន​អាហារ​សាមគ្គី សប្បាយរីករាយ​ជាមួយគ្នា​ក្នុងឱកាស​ចូលឆ្នាំថ្មី​ចូលមក​ដល់។ លោក​ប្រាប់ថា នេះ​មិនមែនជា​ការលើកទឹកចិត្ត​បុគ្គលិក​នោះទេ ដោយ​ក្រុមហ៊ុន​បានផ្តល់​ប្រាក់​លើកទឹកចិត្ត និង​ផ្តល់រ​ង្វាន់​ការងារ​ទៅតាម​ផ្នែកនីមួយៗរួចហើយ ការរៀបចំ​ពិធីជប់លៀង​នេះ​គឺ​គ្រាន់តែ​ឱ្យ​ពួកគេ​បាន​ជួបជុំគ្នា ទទួលទាន​អាហារ​សាមគ្គី​ជាមួយគ្នា រាំច្រៀង​លេង​សប្បាយ​ជាមួយគ្នា និង​ចាប់​រង្វាន់​យក​កាដូរ​អនុស្សាវរីយ​ជាមួយគ្នា​ប៉ុណ្ណោះ។ គួរ​បញ្ជាក់ថា​ក្នុងចំណោម​បុគ្គលិក​ចំនួន180នាក់ ក្រុមហ៊ុន​បានផ្តល់​រង្វាន់គ្រប់ៗគ្នា​មិន​ខ្វះ​ម្នាក់​នោះឡើយ គ្រាន់តែ​រង្វាន់​តិច ឬ​ច្រើន​ប៉ុណ្ណោះ៕

CBS ចាប់​ដៃគូ​ជាមួយ Legend Tiger លើ​ការផលិត​ស្ប៉ត​ពាណិជ្ជកម្ម

សក្តានុពល​ទីផ្សារ​ដែលមាន​ទំហំ​កាន់តែ​ធំ​បាន​ជំ​រុញឱ្យ​ក្រុមហ៊ុន​ដែលមាន​ជំនាញ​ផ្នែក​ផលិត​ស្ប៉ត​ពាណិជ្ជកម្ម​ធំ និង​ល្អ​ជាងគេ​ចំនួន2 នៅ​កម្ពុជា​សម្រេច​ចាប់​ដៃគូ​គ្នា​ដើម្បី​បង្កើន​សមត្ថភាព​របស់​ខ្លួន​ឱ្យបាន​កាន់តែខ្លាំង​ឡើង​បន្ថែមទៀត។ លោក Bernard Anthony អគ្គនាយក​នៃ​ក្រុមហ៊ុន​ខេ​ម​បូ​ឌា ប្រូ​ឃែ​ស​ស្ទី​ង សឺ​វី​ស (CBS)ដែល​កំពុង​ប្រតិបត្តិការ​គ្រប់គ្រង​លើ​ទូរទស្សន៍ CTN, MyTv និង CNC បាន​និយាយថា កំណើនសេដ្ឋកិច្ច​ដែលមាន​ភាពរឹងមាំ​នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ បាន​ជំរុញ​ឱ្យ​ក្រុមហ៊ុនធំៗលំដាប់​អន្តរជាតិ​ជាច្រើន​ចូលមក​វិនិយោគ និង​បើក​សាខា​នៅ​កម្ពុជា ហើយ​ស្រប​ពេលនេះ​គេ​ក៏​ឃើញ​មាន​ក្រុមហ៊ុន​ក្នុងស្រុក​លេច​រូបរាង​ឡើង​ច្រើន​ផងដែរ។ លោក​បាន​បន្តថា ក្រុមហ៊ុន​ទាំងនោះ​សុទ្ធតែ​ត្រូវ​ការផលិត​ស្ប៉ត​ពាណិជ្ជកម្ម​ដើម្បី​ផ្សព្វផ្សាយ​ផលិតផល និង​សេវាកម្ម​របស់ខ្លួន។ លោក​បាន​អះអាងថា៖“ដោយ​មើលឃើញ​ពី​ចន្លោះប្រហោង​នៃ​តម្រូវការ និង​ការផ្គត់ផ្គង់​នេះ ទើប​ក្រុមហ៊ុន CBS សម្រេច​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន Legend Tiger Investment Co., Ltd ដើម្បី​រួមគ្នា​បង្កើត​ក្រុមហ៊ុន​ផលិត​ស្ប៉ត​ពាណិជ្ជកម្ម​ទូរទស្សន៍ (TV Ad) ដ៏​ធំ​មួយ​ដែល​បំពាក់​នូវ​ឧបករណ៍​មាន​បទដ្ឋាន​កម្រិត​ខ្ពស់​សម្រាប់​ផលិត​ស្ប៉ត​ពាណិជ្ជកម្ម​ដែលមាន​គុណភាព​កម្រិត​ស្តង់ដារ​អន្តរជាតិ។ ការរួមបញ្ចូល​គ្នា​រវាង​ក្រុមហ៊ុន​ដែលមាន​ជំនាញ​ទាំង2 នឹង​ធ្វើឱ្យ​អតិថិជន​ទទួលបាន​អត្ថប្រយោជន៍​ជាច្រើន​ទាំង​ផ្នែក​តម្លៃ គុណភាព និង​ការផ្សព្វផ្សាយ។ ស្ថាបនិក​ក្រុមហ៊ុន CBS អ្នកឧកញ៉ា គិត ម៉េង មានប្រសាសន៍ថា ជាមួយនឹង​ធនធានមនុស្ស​ប្រកបដោយ​ទេពកោសល្យ និង​គំនិត​ច្នៃប្រឌិត​របស់ CBS TVC Production និង Legend Tiger ការវិនិយោគ​រួមគ្នា​នេះ​នឹង​ជួយ​ឱ្យ​កម្ពុជា​អាច​ប្រកួតប្រជែង​ជាមួយនឹង​បណ្ដា​ក្រុមហ៊ុន​ផលិត​ស្ប៉ត​ពាណិជ្ជកម្ម​ក្នុងប្រទេស​ជិតខាង​ដូចជា … Read more